Advertisement
ឋានសួគ៌​លោកិយ

ស៊ុយអែត​ជា​ប្រទេស​«ល្អ​ជាង​គេ​បំផុត»​នៅ​លើ​ពិភព​លោក


ប្រទេស​ស៊ុយអែត​ជាប់​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​លើស​ប្រទេស​ ១៦២ នៅ​លើ​ពិភព​លោក ដោយ​ត្រូវ​គេ​ឲ្យ​នាម​ថាជា​ ប្រទេស​ល្អ​ជាង​គេ​បំផុត។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ល្អ​ដាច់​គេ គឺ​ជីវភាព​ប្រជាជន​ល្អ មាន​វិបុលភាព សមភាព សុខភាព និង​សុខុមាល​ភាព​ល្អ។
ស៊ុយអែត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ល្អ​ជាងគេ​បំផុត​លើ​ពិភព​លោក ដោយសារ​ប្រទេស​នេះ​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ខ្លួន។

កត្តា​សំខាន់ៗ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ស៊ុយអែត​ជាប់​ជា​ប្រទេស​ល្អ​ជាង​គេ​បំផុត រួមមាន រដ្ឋាភិបាល​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​របស់​ខ្លួន​បាន​ល្អ ហើយ​ប្រទេស​នេះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រទេស​ដទៃ និង​បរិស្ថាន។ 

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា សន្ទស្សន៍​ប្រទេស​ល្អ គេ​បាន​ពិនិត្យ​ទៅ​លើ​​សូចនាករ​ ៣៥​ចំណុច​ដាច់​ដោយ​ឡែក​ពី​គ្នា​ពី​ប្រភព​នានា ដូចជា អង្គការ​សហប្រជាជាតិ និង​ធនាគារ​ពិភព​លោក ដើម្បី​ជ្រើសរើស​និង​ដាក់​ពិន្ទុ​លើ​ប្រទេស​ទាំងជាង ១៦០​ប្រទេស​នេះ។ 

ស៊ុយអែត ជា​ប្រទេស​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត ដោយសារ​ការ​ផ្ដល់​ជីវភាព​ល្អ​ប្រសើរ​ដល់​ប្រជាជន​របស់​ខ្លួន ដូចជា ភាព​រីកចម្រើន សមភាព សុខភាព និង​សុខុមាលភាព។ និយាយ​រួម​ទៅ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត គិតគូរដល់​ផលប្រយោជន៍​ពលរដ្ឋ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​បំផុត។ 

បើ​គិត​តាម​ចំនួន​ប្រជាជន ស៊ុយអែត​ជា​ប្រទេស​តូច​មួយ មាន​ប្រជាជន​សរុប​តែជាង ៩លាន ៨សែន​នាក់ (ឆ្នាំ២០១៦) ប៉ុន្តែ ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ គឺ​ប្រមាណជាង ៥ម៉ឺន​ដុល្លារ។ 

នៅ​ក្នុង​របាយការណ៍​ស្ទង់​មតិ​ដដែល ស៊ុយអែត​ថ្វី​ត្បិត​ជា​ប្រទេស​តូច ប៉ុន្តែ បាន​ធ្វើ​ល្អ​បាន​ច្រើន​ជាង​ប្រទេស​ដទៃ និង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រទេស​ដទៃ និង​បរិស្ថាន​តិច​ជាង​ប្រទេស​ដទៃ។

របាយការណ៍ ដែលវាស់វែងការរួមវិភាគទានរបស់ប្រទេសមួយចំពោះភពផែនដី និងមនុស្សជាតិ ដោយធៀបនឹងទំហំរបស់ប្រទេសនោះ គឺជាគំនិតរបស់ទីប្រឹក្សាផ្នែកគោលនយោបាយមួយរូប គឺលោក Simon Anholt។ លោក Simon មានគោលបំណងរិះរកវិធីដើម្បីលើកទឹកចិត្តដល់ប្រទេសនានាឲ្យធ្វើសហប្រតិបត្តិការជាមួយគ្នាឲ្យបានកាន់តែច្រើន និងកាត់បន្ថយការប្រកួតប្រជែងគ្នា។ 

លោកឲ្យនិយមន័យប្រទេសល្អថា ជាប្រទេសមួយដែលជោគជ័យក្នុងការរួមចំណែកដល់គុណប្រយោជន៍របស់មនុស្សជាតិ។ ជាការពិត ប្រទេសល្អ គឺត្រូវបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួន ប៉ុន្តែ ក៏មិនត្រូវធ្វើឲ្យអន្តរាយដល់ប្រជាជនប្រទេសដទៃ ឬធនធានធម្មជាតិឡើយ។ នេះជាក្រឹត្យក្រមថ្មីនៃការរស់រានរបស់មនុស្ស។ 

ប្រទេសដែលនៅបាតតារាងគេ ក្នុងចំណោមជាង ១៦០ប្រទេសនេះ គឺប្រទេសលីប៊ី៕




អត្ថបទបន្ទាប់


មើល​ប្រភព​ចំណូល​ដឹង​ដល់​កម្រិត​សេរីភាព​ហិរញ្ញ​វត្ថុ​របស់​បុគ្គល

ចំណេះដឹង
មិត្ត​អ្នក​អាន​ខ្លះ​ប្រហែល​ជា​ធ្លាប់​អាន​ឬ​យ៉ាង​ហោច​ណាស់​ធ្លាប់​ឮ​ឈ្មោះ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Rich Dad Poor Dad ដែល​ជា​សៀវភៅ​...

ជឿទេថា សូម្បី ដូណាល់ ត្រាំ ក៏ជឿលើជោគវាសនាដែរ?

ចំណេះដឹង
តំាង​ពី​បុរាណកាល​មក សំណាង​ឬ​ក៏​ជោគ​វាសនា ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា ជា​ផ្នែក​មួយ​ដែល​បាន​ចូលរួម​ជំរុញ​ធ្វើ​ឲ្យ​គេ​បាន​ទទួ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ