អត្ថបទក្រុមហ៊ុន

BEE CHOO ម៉ាកសញ្ញាដ៏ល្បីពីប្រទេសសិង្ហបុរី ឯកទេសព្យាបាលស្បែកក្បាលនិងសក់ តាមបែបបុរាណចិន សម្ពោធសាខាបន្ថែម១ទៀតនៅទួលគោក


ហាងប៊ីឈរ (BEE CHOO) ម៉ាកសញ្ញាដ៏ល្បីពីប្រទេសសិង្ហបុរី បានសម្ពោធ ហាងថ្មីរបស់ខ្លួនដែលជាសាខាទី២ មានទីតាំងនៅផ្ទះលេខ ១០១D (ក២៤១) ផ្លូវលេខ ២៨៩ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៣ ខែមេសា ។
BEE CHOO ម៉ាកសញ្ញាដ៏ល្បីពីប្រទេសសិង្ហបុរី ឯកទេសព្យាបាលស្បែកក្បាលនិងសក់ តាមបែបបុរាណចិន សម្ពោធសាខាបន្ថែម១ទៀតនៅទួលគោក

បើគិតមកដល់ពេលនេះហាងប៊ីឈរបាន​បើក​ដំណើរ​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ប្រើជំនាញឯកទេសរបស់ខ្លួនក្នុងការព្យាបាលស្បែកក្បាល និងសក់​ដល់មនុស្សគ្រប់វ័យ និងជាពិសេសស្រ្តីកំពុងមានផ្ទៃពោះ និងក្រោយសម្រាល ដែលមានបញ្ហាសក់ជ្រុះខ្លាំងដោយ​ប្រើប្រាស់​ឱសថធម្មជាតិ​​បែបបុរាណចិន១០០% ដែលមានការទទួលស្គាល់ជាស្តង់ដារអរន្តជាតិ។

លោកស្រី ហេង ស្រីមុំ អគ្គនាយិកាប៊ីឈរ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ហាង​សាខា​ទី២ថា៖ « វត្ត​មាន​ហាងប៊ីឈរនៅក្នុងប្រទេសកម្ពុជា នឹង​ជួយ​ឲ្យ​វិស័យ​ថែរទាំ​ស្បែកក្បាល​និង​សក់​កាន់​តែ​ទំនើប​និង​រីក​ចម្រើន​ឡើង ដោយ​ប៊ីឈរ​និង​បន្ត​បណ្តុះបណ្តាល​អ្នក​ជំនាញ​បន្ថែម​ទៀត​អោយ​យល់​ដឹង​និងមានជំនាញពិតប្រាដកដើម្បីឆ្លងតបទៅតម្រូវការហើយជាពិសេសត្រូវអនុលោម​តាមស្តង់​ដារ​ជាតិ និងអរន្តជាតិ។»

ជាមួយបទពិសោធន៌ជាង២០ឆ្នាំ ក្នុងការព្យាបាលនិងបានពង្រីកខាសារហូតទៅ១៧៦ទាំងក្នុង​ប្រទេស​សិង្ហបុរី និង​ក្រៅ​ប្រទេស ទាំង​នេះបានមកពីគុណភាពសេវាកម្ម គុណភាពផលិតផល និងមានបុគ្គលិក​ជំនាញ​ដែលបាន​ទទួល​​ការ​បណ្តុះ​បណ្តាលត្រឹមត្រូវ។

ប៊ីឈរបានឈ្នះពាន់រង្វាន់ព្យាបាលស្បែកក្បាលនិងសក់ប្រកបដោយមានប្រសិទ្ធិភាពខ្ពស់ប្រចាំតំបន់​ផងដែរ ហើយរឹតតែពិសេសរាល់ការព្យាបាលរបស់ប៊ឺឈរគឺប្រើរូបមន្តតែមួយគត់គឺមើមថ្នាំចិន១០០% ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ស្បែកក្បាលនិងសក់ដើម្បីកំចាត់​ជាតិ​ខ្លាញ់លើស និងកោសិការ​ដែល​ងាប់​ធ្វើឲ្យ​ស្បែកក្បាល​​របស់អ្នកស្អាត និង​មាន​សុខភាពល្អ។

លោកស្រី ហេង ស្រីមុំ បានគូសបញ្ជាក់ផងដែរថាការពង្រីកសាខាទី២ទួលគោកបន្ថែមនេះ គឺដើម្បី​ឆ្លើយតប​និង​តម្រូវ​ការ​ជាក់​ស្តែង​ដែល​អតិថិជន​ចង់​បាន​ និង​ដើម្បី​ខិត​អោយ​ជិត​អតិថិជន​ដែល​កំពុង​ត្រូវ​ការ​អ្នក​ជំនាញ​សក់​និង​ស្បែក​ក្បាល​ជាចាំបាច់ផង​ដែរ។ ហាងប៊ីឈរទាំង២សាខា​ បឹងកេងកង និង​ទួល​គោក​​​ និងបន្តខិតខំផ្តល់ជូនសេវាកម្មថែទាំសក់ និងស្បែកក្បាល ឲ្យរិតតែមានប្រសិទ្ធិភាព និង​ត្រូវ​តាម​លក្ខ័ណ​ដើម្បី​ឆ្លើយ​តប​និង​ស្តង់ដារ​ពី​ប្រទេសសិង្ហបុរី។

---

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ធ ៖ សាខាទី១ បឹងកេងកង 078 873 727 សាខាទី២ ទួលគោក 099 873 717 បើកទទួលរៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច។




អត្ថបទបន្ទាប់


ADB ព្យាករថា កំណើនក្នុងវិស័យធំៗពីរ នឹងជួយរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបដល់ ៥,៥% នៅឆ្នាំ២០២៣ និង៦%នៅឆ្នាំ២០២៤

ព័ត៌មាន
ទោះបីជា ស្ថានភាពសេដ្ឋកិច្ចសាកលហាក់មិនសូវមានភាពប្រាកដប្រជាក្ដី ប៉ុន្ដែ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនដែ…

សិក្ខាសាលាស្តីពី “បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ”

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ