ភោជនីយដ្ឋាន​ចម្លែក!

ហាង​ម្ហូប​ជប៉ុន​មួយ​នៅ​អាមេរិកលក់​«ស្ទេក​សាច់គោស្រោប​មាស»!


នៅ​ទីក្រុង​ ឡូស អាល់តូស (Los Altos) រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មួយ​ដ៏​ប្លែក​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ទើប​នឹង​បើក​ថ្មី។ ប្លែក​ទាំង​ម្ហូប ប្លែក​ទាំង​ការរៀបចំ និង​សម្រាប់​បម្រើ​តែភ្ញៀវ​មិនធម្មតា!
ម្ហូប​«ស្ទេក​សាច់​គោ​ស្រោប​មាស» ដែល​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Google និង Apple ចូលចិត្ត​ទទួលទាន។ រូបភាព៖ ហាង Hiroshi
ដោយ

ដែលថា​ប្លែក​នោះ​គឺថា ភោជនីយដ្ឋាន​ឈ្មោះ Hiroshi (ម្ចាស់​ចុង​ភៅនិង​ជា​ម្ចាស់ហាង) នេះ​ ទទួល​ភ្ញៀវ​តែ​ ៨នាក់​ទេ ក្នុង​មួយយប់ គ្មាន​បញ្ជី​មុខម្ហូប គ្មាន​បង្អួច និង​មាន​តុ​ភ្ញៀវ​ហូប​អាហារ​តែ​មួយ​គត់។ 

អាហារ​នៅ​ទីនេះ តម្លៃ​យ៉ាង​តិច​បំផុត ៣៩៥​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ប៉ុន្តែ ជា​មធ្យម ភ្ញៀវ​ម្នាក់​អាច​ត្រូវ​ចំណាយ​អស់ ៥០០ ទៅ ៦០០​ដុល្លារ បូករួម​ទាំង​ភេសជ្ជៈ និង​ពន្ធ។ 

លោក ហ៊ីរ៉ូស្ហ៊ិ គីមូរ៉ា ជាមេចុងភៅ និងជាម្ចាស់ហាង កាលពី​ឆ្នាំ​២០១៦ បាន​បិទ​ហាង​នៅ​កោះហាវ៉ៃ មក​បើក​នៅ​តំបន់​ Silicon Valley ដែលសម្បូរ​ទៅដោយ​អ្នក​ពូកែៗ​ខាង​ផ្នែក​បច្ចេកវិទ្យា​​ខ្លាំងៗ​បំផុតនៅ​លើ​ពិភព​លោក។ 

ហាង​របស់​លោក​​ទទួល​ភ្ញៀវ​បាន​តែ ៣ ទៅ​ ៥ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយសប្ដាហ៍ ហើយ​ភាគច្រើន​បំផុត​សុទ្ធ​តែ​ភ្ញៀវមិន​ធម្មតា។

អ្នក​មក​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​នេះ រួមមាន បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Google និង Apple ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​លុយ​ខាប់ៗ។ ហើយ​ម្ហូប​ពិសេស​ជាងគេ​ នៅ​ទីនេះ គឺ​ «ស្ទេក​សាច់គោ​ស្រោប​មាស»៕




អត្ថបទបន្ទាប់


ដឹង​ទេ!​ សំណង់​បុរី​នៅ​​ភ្នំពេញ​មាន​ប៉ុន្មាន​កន្លែង ​និង​នៅ​តំបន់​ណា​ខ្លះ?

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នរណាៗ​ក៏​លាន់​មាត់​ពី​ការរីក​លូត​លាស់​នៃ​វិស័យ​​សំណង់​និង​អចលនទ្រព្យ​ដែរ។ នៅ​ភ្នំពេញ សំណង់​​អគារ​ខ្ពស់…

ជា​អ្នក​រកស៊ី អ្នក​ត្រូវ​ដឹង​ពី​អតិថិជន​​ដែល​ពូកែ​រអ៊ូ​រទាំ​ទាំង​៥​ប្រភេទ!

ព័ត៌មាន
ការ​រអ៊ូ​រទាំ ត្អូញត្អែរ​របស់​អតិថិជន​គឺ​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​របស់​យើង។ មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ