សេដ្ឋកិច្ចសិង្ហបុរី

មានកត្តាជំរុញពីក្រោយអ្វីខ្លះ ធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរីមានកំណើនល្អក្នុងត្រីមាសទី១នេះ?


ប្រទេសសិង្ហបុរីសម្រេចបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងគាប់ប្រសើរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ។ ពោលគឺចាប់ពីខែ មករាដល់ខែមីនា ផលិតផលក្នុងស្រុកសរុបសិង្ហបុរីកើនបាន១,៣% ធៀបនឹងត្រីមាសឆ្នាំមុន មានកំណើនតែ ០,២%ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានNikkei។ តើអ្វីជាមូលហេតុនៅពីក្រោយកំណើនសេដ្ឋកិច្ចសឹង្ហបុរីដែលជា ប្រទេសឈានមុខគេនៅតំបន់អាស៊ានមួយនេះ?
ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨
ដោយ

មូលហេតុចម្បងជាងគេដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចសឹង្ហបុរីកើនខ្លាំងនៅបីខែដំបូងឆ្នាំនេះ គឺ ដោយសារមានការកើនឡើងតម្រូវការនៃការនាំចេញពីសិង្ហបុរី។ ជាក់ស្តែង ផលិផលក្នុងវិស័យឧស្សាហកម្មសិង្ហបុរី កើនឡើងដល់ទៅជិត ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រីឯការនាំចេញផលិតផលទូទៅមិនមែនប្រេង កើនឡើងជិត១០%ឯណោះ។

ដោយមានការរុញច្រានពីកំណើនក្នុងវិស័យផលិតកម្ម និង ឧស្សាហកម្មនេះហើយ ទើបអនុញ្ញាតឲ្យសិង្ហបុរីមានក្តីរំពឹងខ្ពស់ ពីកំណើនសេដ្ឋកិច្ចល្អសម្រាប់ឆ្នាំ២០២១នេះ ខណៈដែលឆ្នាំមុន សិង្ហបុរីមានសេដ្ឋកិច្ចធ្លាក់ចុះអស់ ៥,៤%។

ក្រសួងឧស្សាហកម្ម និង​ ពាណិជ្ជកម្មសិង្ហបុរី តាមរយៈរបាយការណ៍សេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ ២០២១ បានឲ្យដឹងថា វិស័យផលិតកម្ម និង ឧស្សាហកម្មសិង្ហបុរីត្រូវបានគេរំពឹងថា នឹងពង្រីកខ្លួនកាន់តែខ្លាំងជាងមុនទៀត ដោយសារតែតម្រូវការគ្រឿងបង្គុំអេឡិចត្រូនិកសម្រាប់ឧបករណ៍ 5G និង គ្រឿងបង្គុំរថយន្តមានការកើនឡើង។

ទោះបីជាមានកំណើនក្នុងវិស័យឧស្សាហកម្ម ផលិតកម្មក្តី ប៉ុន្តែ វិស័យសំណង់នៅសិង្ហបុរី ដែលជាវិស័យស្នូលដែលរួមចំណែកប្រមាណ៣% ក្នុងសេដ្ឋកិច្ចសិង្ហបុរីជារៀងរាល់ឆ្នាំនោះ បានបង្ហាញពីសញ្ញាស្រុតចុះផងដែរ។ ស្រុតចុះគឺនៅត្រង់ថានៅក្នុងវិស័យសំណង់ សិង្ហបុរីពឹងផ្អែកស្ទើរតែទាំងស្រុងលើកម្មករបរទេស ដែលចំណាកស្រុកមកធ្វើការនៅក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ១៩ បានរារាំងកម្មករ ជាពិសេសកម្មករចំណាកស្រុក ដែលមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនឲ្យចូលទៅធ្វើការនៅសិង្ហបុរីបាន។

ជាក់ស្តែង កម្មករឥណ្ឌាជាទីពេញនិយមនៃទីផ្សារសំណង់នៅសិង្ហបុរី ត្រូវបានរដ្ឋាភិបាលសិង្ហបុរីផ្អាកបណ្តោះអាសន្នការផ្តល់បណ្ណស្នាក់នៅនិងធ្វើការ ដោយសារតែបញ្ហាកូវីដ-៩កំពុងរាតត្បាតខ្លាំងនៅឥណ្ឌា។ បន្ថែមពីនេះ ពលករពីប្រទេសបង់ក្លាដេស ក៏ត្រូវបានផ្អាកឲ្យចូលមកធ្វើការនៅសិង្ហបុរីជាបណ្ដោះអាសន្នផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលសិង្ហបុរីតាមរយៈរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ បានបង្ហាញពីកំណើនវិជ្ជមាន នៃសេដ្ឋកិច្ចសិង្ហបុរីក្នុងរង្វង់ពី ៤% ដល់៦% ដែលជាការងើបឡើងវិញយ៉ាងល្អពីការធ្លាក់ចុះ ៥,៤% កាលពីឆ្នាំ២០២០។ ការធ្លាក់ចុះ ២០២០​ កាលនោះ ត្រូវបានគេដឹងថាជាការធ្លាក់ចុះខ្លាំងមិនធ្លាប់មាននោះទេ ក្នុងប្រវត្តិសាស្ត្រសិង្ហបុរី ចាប់តាំងពីឆ្នាំ១៩៦៥មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងនាំចេញគីមឈីតម្លៃជាង ៦១លានដុល្លារអាមេរិក នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង គ្រាន់តែការនាំចេញមុខម្ហូប គីមឈី ប៉ុណ្ណោះ នៅ៤ខែដំបូងឆ្នាំនេះ កូរ៉េខាងត្បូងបានរកចំណូលពីការនាំចេញលក់គីមឈីនេះដល់ទៅជ…

ជប៉ុនបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក

ព័ត៌មាន
ប្រទេសជប៉ុនបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក សម្រាប់ពលរដ្ឋពេញវ័យ ខណៈពេលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ