សិង្ហបុរី

សិង្ហបុរីកំពុងឈានទៅក្លាយជាមជ្ឈមណ្ឌលរក្សាទុក និងជួញដូរមាសប្រចាំតំបន់អាស៊ាន


ខណៈបណ្ដាប្រទេសជិតខាងរឹតបន្តឹងការគ្រប់គ្រងលើការជួញដូរមាស ប្រទេសសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចនៅអាស៊ី កំពុង​ក្លាយជាបេក្ខជនលេចធ្លោ​ដ៏ខ្លាំងបំផុត ត្រៀមក្លាយជាមជ្ឈមណ្ឌលជួញដូរ រក្សាទុក និងចែកចាយមាសដ៏ចម្បងប្រចាំតំបន់​អាស៊ាន។ ​ក្រុមអ្នកវិភាគ​លើកឡើងថា ការរឹតបន្តឹងថ្មីៗ​នេះ​លើ​ការនាំចូល និងនាំចេញ​មាស​នៅក្នុងប្រទេសដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើមកំពុងបង្កើតឱកាសដ៏​ល្អសម្រាប់សិង្ហបុរី ទាក់ទាញរំហូរមាស ការវិនិយោគ និងទុនបម្រុងរបស់ធនាគារកណ្តាល​កាន់​​​​តែច្រើនបន្ថែមទៀត។
សិង្ហបុរី
ដោយ

ប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះបានដាក់ពន្ធ១០% លើការចេញនាំចូលដុំមាស ខណៈដែលឥណ្ឌូនេស៊ីបន្តដាក់ពន្ធនាំចេញលើមាសជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិនិយមដែលផ្ដោតសំខាន់លើធនធានរបស់ខ្លួន។ វិធានការទាំងនេះបានរាំងស្ទះដល់រំហូរមាស និងលើកទឹកចិត្តឱ្យបណ្ដាពាណិជ្ជករស្វែងរកមជ្ឈមណ្ឌលជួញដូរមាសនៅក្នុងតំបន់ដើម្បីជំនួស។
ក្រុមអ្នកវិភាគបានលើកឡើងថា គោលនយោបាយពាណិជ្ជកម្មបើកចំហរបស់សិង្ហបុរី ស្ថិរភាពនយោបាយ និងកេរ្តិ៍ឈ្មោះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអព្យាក្រឹតបានជួយឱ្យសិង្ហបុរី ក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ការរក្សាទុក និងជួញដូរមាស។ ក្រុមអ្នកជំនាញឧស្សាហកម្មជឿថា សិង្ហបុរី មិនត្រឹមតែអាចក្លាយជាទីតាំងរក្សាទុកមាសដ៏មានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងអាចអភិវឌ្ឍខ្លួនទៅជាទីផ្សារមាសមានសេវាកម្មពេញលេញ ដែលមាសត្រូវបានជួញដូរ ផ្តល់ហិរញ្ញប្បទាន រក្សាទុក ខ្ចី និងទូទាត់ជាកញ្ចប់។
ដើម្បីគាំទ្រដល់គោលដៅនេះ ប្រទេសសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចនៅអាស៊ី កំពុងពង្រីកហេដ្ឋារចនា
សម្ព័ន្ធជួញដូរមាសរបស់ខ្លួន។ ជាក់ស្ដែង ធនាគារកណ្តាលសិង្ហបុរី និងសមាគមទីផ្សារមាសដុំសិង្ហបុរីកំពុងខំប្រឹងពង្រឹង និងពង្រីកឃ្លាំងរក្សាទុកមាស រួមទាំងសេវាកម្មសម្រាប់ធនាគារកណ្តាលបរទេសផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF ព្រមានថា ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់រលកវិបត្តិថ្មីៗនៅឡើយទេ

បន្ទាប់ពីភពផែនដីបានឆ្លងកាត់ និងកំពុងរងការបោកបក់ពីវិបត្តិធំៗជាបន្តបន្ទាប់ រាប់ចាប់តាំងពីមេរោគរាតត្បាតកូវីដ-១៩ ភ្លើងសង្គ្រាមនៅអ៊ុយក្រែន …

ទោះរួចទោសជាប់ពន្ធនាគារ ប៉ុន្ដែលោក ថាក់ស៊ីន ត្រូវប្រឈមការរឹបអូសទ្រព្យសម្បត្តិ ដើម្បីទូទាត់បំណុលពន្ធ៥៣៨លានដុល្លារ

ទើបតែទទួលបានការលើកលែងទោស និងរួចផុតពីជីវិតក្នុងពន្ធនាគារថ្មីៗសោះ ពេល​នេះ​អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវប្រឈមនឹងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ