ប្រយ័ត្ន​ផ្ដាសាយ​បក្សី!

ជិត​ចូល​ឆ្នាំ​ចិន​ហើយ ចូរ​កុំ​ធ្វេស​ប្រហែស​ចំពោះ​«ផ្ដា​សាយ​បក្សី»!


នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ ប្រជាជន​តែង​ធ្វើ​ម្ហូប​អាហារ​ដោយ​ប្រើ​សាច់​សត្វ​មាន់​ទា ជ្រូក គោ ។ល។ ប៉ុន្តែ ចូរ​អ្នក​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​សម្លាប់​សត្វ​មាន់​ទា​ដើម្បី​ធ្វើ​ម្ហូប ព្រោះ​ថា មាន់​ទា​អាច​ជា​ប្រភព​ចម្លង​មេរោគ​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​បាន។
ចូរ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការចម្អិន​ម្ហូប​ពី​មាន់​ទា​ព្រោះ​វា​អាច​បង្ក​ជំងឺ​ផ្ដាសាយ​បក្សី

ថ្មីៗ​នេះ មាន​ការ​រីក​រាល​ដាល​នៃ​ជំងឹ​ផ្តាសាយ​បក្សី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន ដែល​បណ្តាល​ឲ្យ​មាន​ការ​សម្លាប់​សត្វ​បក្សី​ប្រមាណ​ជាង ២០​លាន​ក្បាល ដើម្បី​បង្ការ​ការ​ឆ្លង​រាត​ត្បាត​មក​មនុស្ស​នៅ​ទី​នោះ។ 

ដូច្នេះ សូម​បង​ប្អូន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ជានិច្ច​អំពី​ការ​ចម្លង​ជំងឺ​ផ្តាសាយ​បក្សី។ 

សូម​កុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោច​រោម និង​ចំអិន​ជាប់​ជានិច្ច។ 

គួរ​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០០៥ ដល់ ២០១៦ ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​កើត​មាន​ជំងឺ​ផ្តាសាយ​បក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ដែល​ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់។ ដោយឡែក​គ្រាន់​តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុង​នោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់។ 

បុគ្គល​ដែល​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ លើស​ពី ៣៨.៥ អង្សារ​សេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ ដក​ដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​អំឡុង​ពេល ៧​ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា ចាត់​ទុក​ថា​ជា​ករណី​សង្ស័យ ត្រូវ​បញ្ជូន​អ្នក​ជំងឺ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥៕

ប្រភព៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល




អត្ថបទបន្ទាប់


ប្រទេស​ធំ​បីដែល​វិនិយោគ​ច្រើន​ជាង​នៅ​កម្ពុជា​ជា​អ្នក​ណា?

ព័ត៌មាន
លំហូរ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ចំនួន…

ហេតុអ្វី​គេ​មិន​មើល​ព័ត៌មាន​ទូរទស្សន៍ បែរ​ជា​មើល​ព័ត៌មាន​ហ្វេសប៊ុក?

ព័ត៌មាន
កាល​ពី​ទសវត្សរ៍​មុន និយាយ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គេ​រាប់​បញ្ចូល​កាសែត​-ទស្សនា​វដ្ដី វិទ្យុ និង​ទូរទស្សន៍។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​ណាៗ​ក៏​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ