អត្ថបទ​ពាណិជ្ជកម្ម

ផ្សារ​ទំនើប PH Diamond Place គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ!


ផ្សារ​ទំនើប​​ស្តង់ដារ​អន្តរជាតិ PH Diamond Place ដែល​ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃ​ដី​៦​ហិកតា ស្ថិត​នៅ​ក្នុង​គម្រោង​បុរី​ប៉េងហួត ដឹ ស្តា ដាយមិន ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​​សម្តេច​តេជោ​ហ៊ុន​សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​នោះ សព្វថ្ងៃនេះ ក្រុម​ការងារ​របស់​ ប៉េង ហួត សំណង់ កំពុងតែ​មមាញឹក​ក្នុង​ការ​សាងសង់ ដើម្បី​បញ្ចប់​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខនេះ។
ផ្សារ​ទំនើប PH Diamond Place គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ!
ដោយ

នៅ​ជុំវិញ​គម្រោង​ផ្សារ​ទំនើប​មួយ​នេះ  គឺ​ពោរពេញ​ដោយ​សក្តានុពល ដែល​ជា​បណ្តុំ​នៃ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំៗ ដោយ​គេ​ឃើញ​មាន​គម្រោង​លំនៅដ្ឋាន ខុនដូ  សាលារៀន​អន្តរជាតិ និង​សាកល​វិទ្យាល័យ ជាដើម។

ម្យ៉ាងវិញទៀត ដោយសារ​តែ​ទីតាំង​នេះ​នឹង​ក្លាយ​ជា​ទីប្រជុំជន​ដ៏​មមាញឹក សម្រាប់​ការរស់នៅ​និង​ធ្វើ​អាជីវកម្ម​ផង​នោះ គម្រោង​ផ្សារ​ទំនើប PH Diamond Place នេះ នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​​ជា​ចំណុច​កណ្តាល​សម្រាប់​​តភ្ជាប់​ទៅកាន់​មហាវិថី​សំខាន់ៗ​មួយ​ចំនួន ដូចជា មហាវិថី​ព្រះ​នរោត្តម មហា​វិថី​ព្រះមុនីវង្ស ផ្លូវ​លេខ​២៧១ និង ជាពិសេស ស្ថិតនៅ​តាម​បណ្តោយ​មហា​វិថី​សម្តេច​តេជោ ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ផ្លូវ​អាស៊ាន​ថ្មី​សម្រាប់​ភ្ជាប់ទៅ​កាន់​ផ្លូវ​ក្រវាត់​ក្រុង​ទី២ និង​ទី៣ ផង​ដែរ។ 

ផ្សារ​ទំនើប​បែប​អន្តរជាតិ​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ការរស់នៅកាន់តែមាន​​ភាព​ងាយ​ស្រួល ស៊ីវីល័យ និង​មានសុភមង្គល​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ទំនើប​ចម្រុះ The Star Diamond ផង និង​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​គម្រោង​ផ្សេងៗ​នៅក្បែរ​នោះ​ផងដែរ។ 


អញ្ជើញ​ទស្សនាវីដេអូ !


គម្រោង​ផ្សារ​ទំនើប PH Diamond Place នេះ​គឺ​ជា​គម្រោង​ផ្សារ​ទំនើប​ទី២ បន្ទាប់ពី​គម្រោង​ផ្សារ​ទំនើប PH ECO Mall ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ប៉េងហួត គ្រុប និង​ទទួលខុសត្រូវ​ដោយ​ប៉េង​ហួត​ រីថែល។ 

ផ្សារទំនើប PH Diamond Place នេះ មានផ្ទៃក្រឡា​សម្រាប់​ជួល​ ប្រមាណ ៤ម៉ឺន ម៉ែត្រការ៉េ ដោយ​មាន​កម្ពស់​៥​ជាន់ ប្រមូលផ្តុំ​ទៅ​ដោយ​ហាង​ល្បីៗ​រហូត​ទៅ​ដល់​ជាង ២០០​ហាង ថែមទាំង​មាន​ចំណត​ដ៏​ធំ​ទូលាយ ដែល​អាច​ចត​រថយន្ត​និង​ម៉ូតូ​បាន​ដល់​ទៅ ២០០០​គ្រឿង​ថែម​ទៀតផង។ 

លើសពីនេះទៅទៀត នៅក្បែរគ្នានឹងផ្សារទំនើប PH Diamond Place នេះដែរ ក៏មានសាលសន្និបាតមួយទៀត ដែលធំទូលាយមាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​បម្រើ​ឲ្យ​ការជួប​ប្រជុំ​ពីស្ថាប័ន​រដ្ឋ​និង​ឯកជន​នានា ក៏ដូចជាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និង ការតាំងពិពណ៌ផ្សេងៗផងដែរ។

យោងតាមការអោយដឹងពីប្រធានផ្នែកជួលជាន់ខ្ពស់នៃ ប៉េងហួត រីថេល បានអោយដឹងថា ដោយសារផ្សារទំនើបមានការរចនាបែបថ្មី ប្លែកពីគេ និងមិនធ្លាប់មានពីមុនមក ទើបថ្មីៗនេះគម្រោង​ផ្សារទំនើប PH Diamond Place បានទទួលពានរង្វាន់ ឌីហ្សាញស្ថាបត្យកម្មលក់រាយ​ល្អ​ជាង​គេ (​Best Retail Architectural Design) ពី​កម្មវិធី Cambodia Property Award ដែលរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Property Guru ផងដែរ៕




អត្ថបទបន្ទាប់


ទេសចរ​មកពីប្រទេស​ណា​ដែល​ចាយ​លុយ​ច្រើន​ជាងគេបំផុត នៅវៀតណាម?

ព័ត៌មាន
ថ្មីៗ​នេះ រដ្ឋបាល​ជាតិ​ទេសចរណ៍​របស់​ប្រទេស​វៀតណាម បាន​ចេញផ្សាយ​របាយការណ៍​ទេសចរណ៍វៀតណាមប្រចាំ​ឆ្នាំ ដែល​បង្ហាញពី​ទេសចរ​មកពី​ប្រទេស​ចំ…

មេ​មនោគម​​វិជ្ជា​ខ្មែក្រហម លោក នួន ជា បាន​ស្លាប់​ហើយ ក្នុង​វ័យ​៩៣​ឆ្នាំ

ព័ត៌មាន
លោក នួន ជា ដែល​ជា​មេ​មនោគម​​វិជ្ជា​របស់​របប​ខ្មែរ​ក្រហម បាន​ស្លាប់ហើយ​ នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៩នេះ នៅ​មន្ទីរពេទ្យ​មិត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ