អត្ថបទពាណិជ្ជកម្ម

ធនាគារប្រ៊ីដ ផ្តល់ឱកាសហ្វឹកហាត់ការងារដល់សិស្សនិស្សិត


ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងស្រុកបានផ្តល់ជូននូវ សេវាហិរញ្ញវត្ថុគ្រប់ប្រភេទបានចុះកិច្ចអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ គ្រប់គ្រងអាស៊ីបូពា៍ ដើម្បីផ្តល់ជូននូវឱកាសហ្វឹកហាត់ការងារ ដល់សិស្សនិស្សិត ក៏ដូចជាចែករំលែកចំណេះដឹងជាក់ស្តែងទៅដល់ពួកគេផងដែរ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យសិស្សទំាងអស់កាន់តែមានឱកាសក្នុងការពង្រឹងចំណេះនឹងជំនាញ ក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងទំាងពីរភាគី នៅទីស្នាក់ការកណ្តាល ធនាគារ ប្រ៊ីដ ម.ក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
ធនាគារប្រ៊ីដ ផ្តល់ឱកាសហ្វឹកហាត់ការងារដល់សិស្សនិស្សិត
ដោយ

យោងតាមប្រសាសន៍របស់​ Richard Liew អគ្គនាយកនៃធនាគារប្រ៊ីដ បានឲ្យដឹងថា “ នេះគឺជាការចុះកិច្ចសហប្រតិបត្តិការ​លើកដំបូង ដែលធនាគារ​ចាប់ផ្តើមធ្វើការ​ជាមួយ​នឹង​សាកលវិទ្យាល័យ។​ យើងជឿចាក់ថា ធនាគារប្រ៊ីដ គឺជាកន្លែងដុសខាត់​សិស្សនិស្សិតក្នុងប្រទេសកម្ពុជា ចំណេះ និងជំនាញ​ជាមួយនឹងការអនុវត្តជាក់ស្ដែង ក្នុងវិស័យធនាគារ ឱ្យកាន់តែប្រសើរ ។“

លោកបន្តទៀតថា សាកលវិទ្យាល័យបានដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាព​មូលដ្ឋានគ្រឹះ​ផ្នែកសិក្សា និងទ្រឹស្តី ដើម្បីឱ្យប្រទេសកម្ពុជាពោរពេញ​ទៅដោយ​អ្នកចេះពិតប្រាកដ​ តាមយៈការសហការ​រវាងសកលវិទ្យាល័យ​ជាមួយនឹងស្ថាប័នឯកជន។ ការសហការរវាង ស្ថាប័នអប់រំ និងវិស័យផ្សេងៗ​ គឺជាកត្តាលីករ ក្នុងការជម្រុញឱធនធាន ជំនាន់ក្រោយកាន់ឱ្យតែមានសមត្ថភាព ក្នុងការបញ្ចេញ​នូវគំនិតឆ្នៃប្រឌិតថ្មីៗ ឬសេវាកម្មផ្សេងៗ នៅក្នុងទីផ្សារជាចំបាច់។

សាស្ត្រាចារ្យ James Chua, ជាសកលវិទ្យាធិការ​នៃសកលវិទ្យាល័គ្រប់គ្រង អាស៊ីបូព៌ា (EAMU) បានឱ្យដឹងថា ភាពជាដៃគូរវាងធនាគារ ប្រ៊ីដ ម.ក និង EAMU នឹងផ្តល់ឱ្យសិស្សនូវសមត្ថភាពបន្ថែម និងការរៀបចំសម្រាប់អាជីពអនាគតរបស់ពួកគេនៅក្នុងវិស័យធនាគារ។ និស្សិតនឹងត្រូវបានបណ្តុះបណ្តាល​ស្របតាមស្តង់ដារកម្មវិធីសិក្សាអន្តរជាតិ ដែលនឹងគ្របដណ្តប់លើ​ការ​ផ្តល់ប្រាក់កម្ចី និងការអនុលោមតាមបទប្បញ្ញត្តិ។ ការអប់រំគឺជាគោលដៅ​ចម្បង​មួយនៅ​ក្នុង​ប្រទេសកម្ពុជា ហើយកិច្ចសហការនេះ​ស្របតាម​យុទ្ធសាស្ត្ររយៈពេលវែង ដើម្បីគាំទ្រដល់​ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់ស្ថិរភាព​នៃប្រព័ន្ធធនាគាររបស់ប្រទេស។




អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេដឹកនាំសេដ្ឋកិច្ចពិភពលោក លើការបង្កើតប្រព័ន្ធសេដ្ឋកិច្ចពហុភាគី

ព័ត៌មាន
នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធ…

អាជ្ញាខេត្តកែបរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង ខណៈអ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការរឹតបន្តឹងលើការផ្សព្វផ្សាយ

ព័ត៌មាន
ផ្ទាំងផ្សព្វផ្សាយស្រាបៀរ នៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្តកែប ត្រូវបានអាជ្ញាធរចុះរុះរើទម្លាក់ចុះ ក្នុងបំណងកាត់បន្ថយការផ្សព្វផ្សាយពីគ្រឿងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ