បើមិនអាចជួយអ៊ុយក្រែនបានតៃវ៉ាន់អាចជួបហានិភ័យដែរ

នាយករដ្ឋមន្ត្រីអង់គ្លេស៖ «បើគេមិនអាចជួយអ៊ុយក្រែនបាន ថ្ងៃអានាគតតៃវ៉ាន់នឹងមានហានិភ័យដូចគ្នា»


នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចបរាជ័យក្នុងការបំពេញតាមការសន្យារបស់ពួកគេក្នុងការគាំទ្រប្រទេសអ៊ុយក្រែនក្នុងភាពតានតឹងជាមួយរុស្សី នោះវានឹងជះផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោករួមទាំងសម្រាប់កោះតៃវ៉ាន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson
ដោយ

លោក Boris Johnson បាន​ប្រាប់​សន្និសីទ​មួយ​ស្តី​អំពី​សន្តិសុខ​ក្នុង​ទីក្រុង​មូ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់​ថា ៖ «​យើង​មិនដឹង​ច្បាស់​ពី​បំណង​របស់​លោក​ប្រធានាធិបតី​ពូ​ទី​ន​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​ដឹង​ថា​វា​ជា​តម្រុយ​មិនល្អ​»​។

លោក​បាន​បន្ថែម​ថា ប្រសិនបើ​អ៊ុយ​ក្រែ​ន​មាន​គ្រោះថ្នាក់​មាន​នោះ វា​នឹង​បង្ក​ការ​ភ័យ​ខ្លាច​ជុំវិញ​ពិភពលោក​។ ក្តី​បារម្ភ​នឹង​រាលដាល​ដល់​តំបន់​អាស៊ី​ខាងកើត រួម​ទាំង​កោះ​តៃវ៉ាន់​ដែល​កំពុង​រង​ការ​គំរាមកំហែង​ពី​ប៉េ​កាំ​ង​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ នាយក​រដ្ឋមន្ត្រី​អង់គ្លេស អះអាង​ថា ប្រទេស​លោក​ខាងលិច​បាន​ប្រាប់​អ៊ុយ​ក្រែ​ន​ម្តង​ហើយ​ម្តងទៀត​ថា ពួក​គេ​នឹង​គាំទ្រ​ឯករាជ្យ​ភាព​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក ពាក្យ​សម្ដី​នេះ​មើលទៅ​ហាក់ដូចជា​គ្មាន​ន័យ ស្រប​ពេល​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវ​គេ​គំរាមកំហែង​ហើយ លោក​ខាងលិច​មិន​អាច​ធ្វើ​អ្វី​បាន​។

គួរ​ជម្រាប​ថា ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ អះអាង​ថា​ខ្លួន​អាច​រារាំង​ក្រុមហ៊ុន​រុ​ស្ស៊ី​ពី​ការ​បង្កើន​ដើមទុន​រកស៊ី​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ហើយ​ថែម​ទាំង​បាន​អនុម័ត​ច្បាប់​ដើម្បី​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​លើ​អាជីវកម្ម និង​បុគ្គល​ជនជាតិ​រុ​ស្ស៊ី ប្រសិនបើ​ម៉ូ​ស្គូ​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មែន​នោះ​។ រុ​ស្សី​ក៏​នឹង​ទទួល​រង​វិនាសកម្ម​សង្គ្រាម​ពី​លោក​ខាងលិច​ខ្លាំង​ណាស់​ដែរ ប្រសិនបើ​គេ​ហ៊ាន​វាយប្រហារ​អ៊ុយ​ក្រែ​ន​។ នេះ​ជា​ការ​លើក​ឡើង​ចំ​ៗ របស់​លោក Boris Johnson នាយក​រដ្ឋមន្ត្រី​អង់គ្លេស​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីការបញ្ចុះតម្លៃពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អសម្រាប់កម្ពុជា?

ព័ត៌មាន
បច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ៍នីមួយៗ នៅកម្ពុជា បានបន្តកើនឡើងដល់ជាង៥ពាន់រៀល ក្នុង១លីត្រ សម្រាប់សាំងស៊ុបពែរ, និងតម្លៃ៤ពាន…

អ្នកឧកញ៉ា សៀ ឫទ្ធី ពន្យល់ពីហេតុផល ដែលអ្នកវិនិយោគគួរសម្រេចចិត្តទិញខុនដូរនៅភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបកាលពីថ្មីៗនេះ បានរៀបចំកម្មវិធី«ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដរួមដំណើរឆ្ពោះទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ