មេដឹកនាំយោធាភូមាសន្យាថា នឹងរៀបចំឲ្យមានការបោះឆ្នោត

មេដឹកនាំយោធាភូមាសន្យាថា នឹងរៀបចំឲ្យមានការបោះឆ្នោត និងសហការជាមួយអាស៊ាន


ក្រោយការកាន់អំណាចរយៈពេល៦ខែមកនេះ មេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំងបានសន្យាជាថ្មីម្តងទៀតអំពីការៀបចំឲ្យមានការបោះឆ្នោតពហុបក្ស ហើយបាននិយាយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រសិតពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌រ៉យទ័រ។
មេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំងបានសន្យាជាថ្មីម្តងទៀតអំពីការៀបចំឲ្យមានការបោះឆ្នោតពហុបក្ស

ចាប់តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ រហូត​មក​ទល់​ពេល​នេះ​ពេល​រយៈពេល​៦​ខែ​មក​ហើយ បន្ទាប់​ពី​យោធ​ភូមា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ី ពី​ជា​គណបក្ស​របស់​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​វិល ដែល​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី ក្រោម​បទ​ចោទ​មាន​ភាព​មិន​ប្រក្រតី ដោយសារ​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត​។ តាម​រយៈ​ការ​ថ្លែង​តាម​កញ្ចប់​ទូរទស្សន៍​ជាតិ​ភូមា លោក មីន អ៊ុ​ង​ឡាំង មេដឹកនាំ​យោធា​ភូមា បាន​កាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​១​ឆ្នាំ និង​ប្រកាស​ក្ដែ​ង​ៗ​ថា លោក​នឹង​រៀបចំ​ឱ្យ​មានការ​បោះ​ឆ្នោត​ជា​ថ្មី ដោយ​សេរី​និង​សុ​ក្រិត​យុត្ដិធម៌​។

មិនតែប៉ុណ្ណោះ លោក មីន អ៊ុ​ង​ឡាំង បាន​បន្ថែម​ថា លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​សន្ទនា​ជាមួយ​ប្រ​សិត​ពិសេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ។ លោក​ក៏​បាន​សន្យា​ម្តង​ហើយ​ម្តងទៀត​ថា នឹង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ទោះបី​មិន​បាន​បញ្ជាក់​លម្អិត​ពី​ពេលវេលា​ក៏​ដោយ​។ 

សូម​ជម្រាប​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ក្នុង​បំណង​ពិភាក្សា​បញ្ចប់​ទាក់ទង​ទៅ​នឹង​ប្រ​សិត​ពិសេស​ដែល​មាន​ភារកិច្ច​ក្នុង​បញ្ចប់​អំពើ​ហិង្សា និង​ផ្សះផ្សា​លើកកម្ពស់​ឱ្យ​មានការ​សន្ទនា​រវាង​យោធា មីន អ៊ុ​ន​ឡាំង និង​គណបក្ស​លោកស្រី អ៊ុ​ង​សាន​ស៊ូ​ជី​។ យ៉ាងណាមិញ លោក មីន អ៊ុ​ន​ឡាំង បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា “ បច្ចុប្បន្ន​ប្រទេស​ទាំងមូល​មាន​ស្ថិរភាព លើកលែងតែ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​” ។

សូម​រម្លឹក​ថា តាម​ការ​អះអាង​របស់​ក្រុម​សកម្មជន​សកម្មជន​សមាគម​ជួយ​អ្នកទោស​នយោបាយ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​រដ្ឋប្រហារ​មក​បាតុករ មាន​មនុស្ស​ប្រមាណ​ជាង ៩០០​នាក់ ត្រូវ​បាន​កងកម្លាំង​ប្រដាប់​យោធា​សម្លាប់ ក្នុង​ការ​បង្ក្រាប​បាតុកម្ម និង​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ជិត​៧​ពាន់ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។ ខណៈ យោធា​បាន​និយាយ​ថា ចំនួន​បាតុករ​ដែល​ត្រូវ​បាន​សម្លាប់ គឺ​មាន​ទាប​ជាង​នេះ​ឆ្ងាយ​ណាស់​ហើយ សមាជិក​កងកម្លាំងប្រដាប់អាវុធ​ក៏​បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្វីខ្លះនៅពីក្រោយ ពាណិជ្ជកម្មរវាងចិននឹងប្រទេសតំបន់អាស៊ានកើនឡើងដល់៨៥ដង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ទិន្នន័យផ្លូវការពីរដ្ឋាភិបាលចិនបានបង្ហាញថា ពាណិជ្ជកម្មរវាងចិន និងប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន បានកើនឡើងយ៉ាងគំហ…

អង់គ្លេស​នឹង​ចាក់វ៉ាក់សាំងដូសទី៣ ដល់​ពលរដ្ឋ ៣២លាននាក់​ ចាប់ពីខែកញ្ញា​ខាងមុខនេះទៅ

ព័ត៌មាន
ប្រទេសអង់គ្លេស​នឹង​ចាប់ផ្ដើម​ការចាក់វ៉ាក់សាំង​ដូសទី៣ ឬ​ដូស​ជំរុញ ឲ្យ​ពលរដ្ឋ​អង់គ្លេស​ ៣២លាន​នាក់ នៅ​ដើម​ខែ​កញ្ញា​ខាងមុខនេះ ។ នេះ​បើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ