អត្ថបទក្រុមហ៊ុន

ទិញបានទាំងផ្ទះ ឈ្នះបានទាំងឡាន រកឯណាទៀត!


មកម្តងៗមិនកក្រើក មិនមែនបុរី មេគង្គ លែន នោះទេ ថែមរង្វាន់ម្តងៗ មិនមែន១ មិនមែន២ ហើយក៏មិនមែន៣ ប៉ុន្តែថែមម្តងរហូតដល់ទៅ ៤ ឯណោះ។
ទិញបានទាំងផ្ទះ ឈ្នះបានទាំងឡាន បុរី មេគង្គ លែន បានផ្តល់នូវភាពភ្ញាក់ផ្អើល និងកក្រើកសាជាថ្មីម្តង។
ដោយ

លើកនេះ បុរី មេគង្គ លែន បានផ្តល់នូវភាពភ្ញាក់ផ្អើល និងកក្រើកសាជាថ្មីម្តង ទៀតសម្រាប់កម្មវិធីប្រូម៉ូសិនដើមឆ្នំា២០២២ នាខែនៃក្តីស្រលាញ់នេះ នៅបុរី មេគង្គលែន។ កាលពីកន្លងទៅ បុរី មេគង្គ លែន ទើបតែបានបង្កើតនូវភាពភ្ញាក់ផ្អើល ជាប្រវត្តិសាស្រ្ត ដល់អតិថិជនរបស់ខ្លួនលើកទី១ គឺ កម្មវិធី ទិញផ្ទះឈ្នះឡាន ដែលរង្វាន់ធំដ៏សម្បើមនោះគឺរថយន្តប្រណីត ម៉ាក Rolls Royce ចំនួន១គ្រឿង ។

ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន និងឃើញថាការបន្ថែមនោះមានចំនួនតិចតួចពេកសម្រាប់អតិថិជន ឥឡូវនេះ បុរី មេគង្គ លែន ក៏បានសម្រេចបន្ថែមរង្វាន់រយន្តសេរីថ្មីដ៏ទំនើបចុងក្រោយ រហូត ដល់ទៅ៤គ្រឿងបន្ថែមទៀត សរុបមានរហូតដល់ទៅ៥គ្រឿងឯណោះ សម្រាប់កម្មវិធី ទិញផ្ទះឈ្នះឡាន ។ នេះមិនមែនជារឿងធម្មតាទេសម្រាប់ក្រុមហ៊ុនបុរី មួយដែលហ៊ានផ្តល់ជូនរង្វាន់ធំៗដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនរបស់ខ្លួនបែបនេះ។

​សូមបញ្ចាក់ថាផងដែរថាសម្រាប់ការចាប់រង្វាន់នេះផងដែរគឺបានផ្តល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលបានទិញផ្ទះប្រភេទណាមួយក៏បាននៅ បុរី មេគង្គ លែន សុទ្ធតែមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងឈ្នះមហារង្វាន់រថយន្តដ៏ទំនើបទាំងនោះភ្លាមៗ ។

ទិញផ្ទះនៅបុរីមេគង្គលែន មិនចំាបាច់ចំណាយលុយទិញរថយន្តទេ មេគង្គលែន បានគិតគូររួចជាស្រេចជូនដល់អតិថិជន ។ បុរីមេគង្គលែន គឺជាបុរីសាងសង់ឡើងតាមរចនាបថបែបអឺរ៉ុប ដែលផ្តោតលើគុណភាពសំណង់ គុណតម្លៃ នៃការរស់នៅជាចំបង ឯកជនភាព ការលំហែ ផាសុកភាព សុវត្តិភាព អភិជនភាព និងស៊ីវិល័យ ជាមួយនឹងម៉ូតផ្ទះច្រើនជម្រើសសម្រាប់អតិថិជន មានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ និង ផ្ទះអាជីវកម្ម ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី SIS Cambodia ជួយសាលារៀននៅខេត្តកំពតអនុវត្តប្រព័ន្ធអប់រំបែបឌីជីថល

ព័ត៌មាន
កម្មវិធី SIS Cambodia ដែលជាប្រព័ន្ធអប់រំបែបឌីជីថល ដែលបង្កើតឡើងដោយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសហ…

វិបត្តិអ៊ុយក្រែន៖ បៃឌិននិយាយទូរសព្ទមួយម៉ោងជាមួយពូទីន ប៉ុន្ដែមានតែការព្រមានដាក់គ្នាប៉ុណ្ណោះ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានព្រមានខ្លាំងៗទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តាមរយៈការសន្ទនាតាមទូរសព្ទអស់រយៈពេលមួយម៉ោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ