ហេដ្ឋារចនាសម្ព័ន្ធ

កម្ពុជាគ្រោងលើកកម្ពស់គុណភាព និងអភិវឌ្ឍន៍ផ្លូវរថភ្លើង៨គម្រោង ដើម្បីលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវដែក


កម្ពុជាបានបង្ហាញពីផែនការមេក្នុងរយៈពេលមធ្យម និងវែងលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកក្នុងនោះកម្ពុជាគ្រោងលើកកម្ពស់គុណភាព និងល្បឿនរត់ និងអភិវឌ្ឍន៍គម្រោងផ្លូវដែកចំនួន៨គម្រោង ដើម្បីលើកកម្ពស់ការដឹកជញ្ជូនទំនិញក្នុងស្រុក ក៏ដូចជាលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ចូនតាមផ្លូវ ដែលប្រទេសក្នុងតំបន់អាស៊ានកំពុងផ្តោតការយកចិត្តទុកដាក់។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា វិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជានឹងមានការប្រកួតប្រជែងថែមមួយកម្រិតទៀត ប្រសិនបើកម្ពុជា អាចសម្រេចបានលទ្ធផលដូចអ្វីដែលបានគ្រោងទុក។ វិស័យដឹកជញ្ជូនតាមផ្លូវដែកជាវិស័យមួយដ៏មានសក្តានុពលមួយ បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក ព្រោះវាអាចដឹកជញ្ចូនទំនិញបានរាប់រយ ឬអាចឈានពាន់តោនក្នុងមួយជើង និងមានតម្លៃសមរម្យ។

នាសន្និសីទសារព័ត៌មានស្តីពី «ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក»កាលពីពេលថ្មីៗ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កម្ពុជាមានផែនការលើកកម្ពស់គុណភាព និងអភិវឌ្ឍន៍គម្រោងផ្លូវដែកចំនួន៨គម្រោងនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវដែករបស់កម្ពុជា ជាពិសេស ដើម្បីរួមចំណែកជួយទាក់ទាញការវិនិយោគពីបរទេស។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉េង ពោធិ៍នា ក្នុងចំណោមគម្រោងទាំង៨នេះ មាន៣គម្រោងស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលមធ្យមពីឆ្នាំ២០២៣-២០២៧ និង៥គម្រោងស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលវែងពីឆ្នាំ២០២៨-២០៣៣។

​ពាក់ព័ន្ធបញ្ហានេះ​ដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង គឺជាអ្វីដែលសមាជិកសមាគមចង់បាន ដ្បិតវាមានតម្លៃទាប និងអាចលឿនជាងការដឹកជញ្ជូនតាមផ្លូវទឹក។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយរាជរដ្ឋាភិបាលលើកកម្រិតគុណភាព និងអភិវឌ្ឍន៍គម្រោងផ្លូវរថយន្តរួចរាល់ដូចអ្វីដែលបានគ្រោងទុកវានឹងជួយលើកធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀត ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូន និងជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនបន្ថែមទៀត។

​បើតាមការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផ្លូវដែកមិនត្រឹមតែជួយលើកកម្ពស់ការដឹកជញ្ជូន និងបង្កើនភាពប្រកួតប្រជែងលើវិស័យដឹកជញ្ជូន និងទាក់ទាក់ការវិនិយោគសម្រាប់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់នៅតាមផ្លូវផងដែរ។ ជាមួយគ្នានេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដែលតែងតែកើតមានជារឿយៗ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបង្កើនការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព ការបំពាក់ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវដែក និងការផ្សព្វផ្សាយអប់រំពីចរាចរណ៍ផ្លូវដែក សំដៅជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ។

បើតាមការអះអាងរបស់ឯកឧត្តម ប៉េង ពោធិ៍នា កត្តាដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងម៉ូតូ ឬរថយន្ត អាចបណ្តាលមកពីកំណើនផ្លូវប្រសព្វរវាងផ្លូវដែកនិងផ្លូវថ្នល់ ការរីកលូតលាស់របស់ព្រៃឈឺធ្វើឱ្យបារាំងស្លាកសញ្ញាចរាចរណ៍ និងកត្តាអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូន ប្រារព្ធកម្មវិធីសប្បុរសធម៌ ពិនិត្យសុខភាព ផ្តល់ថ្នាំ ដោយឥតគិតថ្លៃ និងចែកអំណោយជាង៦០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មាន
ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងក…

របរលក់គោមផ្កាយនៅឆ្នាំនេះ ហាក់កាក់កបខ្លាំងជាងឆ្នាំមុន

ព័ត៌មាន
អាជីវករ និងអ្នកធ្វើគោមផ្កាយសម្រាប់លក់នារដូវចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានអះអាងថា សម្ទុះគាំទ្រ និងតម្រូវការគោមផ្កាយរបស់ប្រជាពលរដ្ឋនៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ