ចំណូលពីគយ

ចំណូលពីគយ ថយចុះជាង១៥% នៅត្រីមាសទី១ ឆ្នាំ២០២១


អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានកាត្វកិច្ចប្រមូលចំណូលជូនរដ្ឋនោះ សម្រេចបានប្រាក់ចំណូលសរុបជាង៦១៤លានដុល្លារអាមេរិក នៅត្រីមាសទី១ឆ្នាំ២០២១នេះ ធ្លាក់ចុះជាង១៥% ធៀបនឹងត្រីមាសទី១ឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រទេស​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្នុងនោះដែរ ប្រាក់ចំណូលដែលប្រមូលបាន​នៅ៣ខែដំបូងនៃឆ្នាំនេះ គឺស្មើនឹងប្រមាណ ២៦% នៃផែនការ​ប្រចាំឆ្នាំ ដែលកំណត់​ដោយ​ច្បាប់​ស្ដពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១។

ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១ នេះ បើគិតតាម​ប្រភេទពន្ធ និងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានជាង ៣៧%នៃចំណូលសរុប, អាករពិសេសមាន ៣៨%, ពន្ធគយមានជិត ១៨%, អាករបន្ថែមលើ​ផលិតផល​ប្រេងមាន ៤,៣%, និងអាករនាំចេញ​​និងកម្រៃផ្សេងៗ​មាន ២%នៃ​ចំណូលសរុប)។ បើគិតតាម​ក្រុមទំនិញវិញ ចំណូលពី​យានយន្ត និងគ្រឿងចក្រមាន​គ្របដណ្តប់ជាង ៤៣% នៃចំណូលសរុប, ទំនិញចម្រុះមានជាង ២៧%, ផលិតផលតេលសិលា​មាន ២៣% និង សម្ភារសំណង់និងកម្រៃផ្សេងៗ មាន ៦,៣% នៃចំណូលសរុប។

សូមបញ្ជាក់ដែរថា បើតាម​សម្តេច ហ៊ុន សែន ចំណូលពន្ធដារ ដែលជាប្រភពចំណូល​ដ៏សំខាន់​មួយទៀត​របស់រដ្ឋាភិបាល ក៏សម្រេចបាន​ជាង​១ពាន់លានដុល្លារអាមេរិកដែរ នៅ៣ខែ​ដើមឆ្នាំ២០២១នេះ ដោយសរុបទៅ ទាំងចំណូលពីអគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ​មានជាង​ ១ពាន់៦រយលាន​ដុល្លារអាមេរិក៕ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលកាត់ដេរថយចុះ តែផលិតផល​មិនមែនកាត់ដេរកើនឡើង នៅត្រីមាសទី១ឆ្នាំ២០២១

ព័ត៌មាន
ការនាំចេញផលិតផល កាត់ដេរ​នៅ៣ខែ​ដើមឆ្នាំ២០២១នេះ សម្រេច​បាន​​ជាង ២ពាន់៥រយ​លាន​ដុល្លារអាមេរិក ថយចុះតិចតួច បើធៀបនឹង​រយៈពេលដូចគ្នា​កាល…

ទឹកប្រាក់ទទួលត្រឡប់រហូតដល់៥០ដុល្លារ ពីការប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល

ព័ត៌មាន
អេស៊ីលីដាម៉ូបាល ដែលជាអេប (App) ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរ បច្ចុប្បន្នកំពុងមានអតិថិជនគាំទ្រប្រើប្រាស់ជិត ២លាននាក់។ អេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ