ខ្មែរ​ទៅ​ដោះ​មីន​ឲ្យ​អ៊ីស្រាអែល?

អ៊ីស្រាអែល​ខ្លាំង​ខាង​យោធា​ តែ​ខ្វះ​កម្លាំង​ដោះមីន រហូត​ដល់​យក​ពី​ស្រុក​ខ្មែរ?


ប្រទេស​អ៊ីស្រាអែល​ជា​សម្ព័ន្ធ​មិត្រ​ដ៏​ជិត​ស្និទ្ធ​របស់​មហាអំណាច​យោធា​អាមេរិក។ ដោយសារ​មាន​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល​មាន​ឥទ្ធិពល​យោធា​ខ្លាំង​សម្បើម​នៅ​ក្នុង​តំបន់​របស់​ខ្លួន។ ប៉ុន្តែ ដូច​ពាក្យ​ចាស់ថា សេដ្ឋី​គង់​ខ្វះ​អម្បែង ! ឥឡូវនេះ អ៊ីស្រាអែល​ជួយ​ក្រុម​ដោះមីន និង​សុនខ​ហិត​មីន ពី​កម្ពុជា ដើម្បី​ទៅ​ធ្វើការដោះ​មីន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។
កងកម្លាំង​ដោះមីន ២៣នាក់ រួម​នឹង​សុនខ​ហិត​មីន​ ១២ក្បាល នឹង​ទៅ​ប្រទេស​អ៊ីស្រាអែល​ដើម្បី​បំពេញ​ការងារ​ដោះ​មីន​នៅ​ទីនោះ។
ដោយ

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់​មីនកម្ពុជា ហៅ​កាត់ CMACបាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា កម្លាំង​ជំនាញ​ដោះ​មីន​កម្ពុជា ២៣រូប រួមនឹង​សុនខ​ហិត​មីន ១២​ក្បាល នឹង​ចេញ​ដំណើរទៅ​ប្រទេស​អ៊ីស្រាអែល ក្នុង​សប្ដាហ៍​នេះ ដើម្បី​បំពេញ​បេសកកម្ម​ដោះ​មីន​នៅ​ទីនោះ។

លោក ហេង រតនា បាន​បញ្ជាក់ថា បេសកកម្ម​នេះ​បាន​ការ​អនុម័ត​ពី​ស្ថាប័ន​ជំនាញ​របស់​អ៊ីស្រាអែល រួចរាល់​ហើយ ហើយថា នេះ​ជា​បទ​ពិសោធន៍​យ៉ាងសំខាន់​សម្រាប់​កងកម្លាំង​ដោះមីន​របស់​កម្ពុជា។

យោងតាម​កាសែត ឌឹ ខេមបូឌា ដេលីក្រុម​អ្នក​ដោះ​មីន​កម្ពុជា នឹងត្រូវ​ទៅ​ធ្វើការនៅ​អ៊ីស្រាអែល ៤ខែ ដើម្បី​រាវរកនិង​សម្អាត​មីន​លើ​ផ្ទៃ​ដី ២៥ហិកតារ នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​របស់​ប្រទេស​អ៊ីស្រាអែល។ 

ប៉ុន្តែ កាសែតដដែល ថា មន្ត្រី​ CMAC មិន​បញ្ជាក់ថា តើ​អ៊ីស្រាអែល​នឹង​ផ្ដល់​ថវិកា​ចំនួន​ប៉ុន្មាន​សម្រាប់​ការងារ​របស់​ក្រុម​ដោះមីន​ពី​កម្ពុជា​នេះ៕




អត្ថបទបន្ទាប់


កាសែតថៃ៖ ពលករ​ខ្មែរធ្វើ​​ឲ្យ​តម្រួត​ថៃ​ចាប់​ខ្លួន កុំ​ឲ្យ​អស់លុយ​ថ្លៃ​ធ្វើ​ដំណើរ

ព័ត៌មាន
កាសែតថៃ ឌឹ ណេសិន (The Nation) ចុះ​ផ្សាយ​នៅថ្ងៃទី២ មេសា ឆ្នាំ​២០១៧ ថា ពលករ​ចំណាក​ស្រុក​ខ្មែរជាង ២០០នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួ…

អ្នក​ឧកញ៉ា គិត ម៉េង ទិញ​យក​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍

ព័ត៌មាន
ក្រុមហ៊ុន ខេមប៊ូឌាន ប្រតឃែសស្ទីង សឺវីស (CBS)​ របស់​អ្នក​ឧកញ៉ា គិត ម៉េង មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន រ៉ូយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ