ចូលឆ្នាំថ្មី!

កាសែតថៃ៖ ពលករ​ខ្មែរធ្វើ​​ឲ្យ​តម្រួត​ថៃ​ចាប់​ខ្លួន កុំ​ឲ្យ​អស់លុយ​ថ្លៃ​ធ្វើ​ដំណើរ


កាសែតថៃ ឌឹ ណេសិន (The Nation) ចុះ​ផ្សាយ​នៅថ្ងៃទី២ មេសា ឆ្នាំ​២០១៧ ថា ពលករ​ចំណាក​ស្រុក​ខ្មែរជាង ២០០នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍ នៅ​លើ​រថភ្លើង​មួយ ពី​ទីក្រុង​បាងកក ឆ្ពោះ​ទៅ​ខេត្ត​ស្រះកែវ។
ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​តម្រួត​ថៃ​ចាប់​ខ្លួន ខណៈ​ធ្វើ​ដំណើរ​មក​កាន់​ស្រុកកំណើត។ រូបថត៖ កាសែត The Nation
ដោយ

ពលករខ្មែរ​ទាំងនោះ កំពុងធ្វើ​ដំណើរតាម​ផ្លូវ​ឆ្ពោះ​មក​ស្រុក​កំណើត​នៅ​កម្ពុជា ដើម្បី​មក​ជួបជុំគ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នា​ពេល​ខាង​មុខ​នេះ។

កាសែត ឌឹ ណេសិន ដដែល សរសេរថា ពលករ​ចំណាក​ស្រុក​ខ្មែរ ដែលមាន​បុរស ១១២នាក់ និង​ស្ត្រី ៩២នាក់ ត្រូវ​គេ​រាយការណ៍ថា ធ្វើ​ដំណើរតាម​រថភ្លើង​សាធារណៈ​ដោយ​បើក​ចំហ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​តម្រួត​ថៃ​ចាប់ខ្លួន និង​បញ្ជូន​មក​ប្រទេស​កំណើត​វិញ ដើម្បី​ពួកគេ​មិន​បាច់​ចំណាយ​សោហ៊ុយ​ធ្វើ​ដំណើរ។

ថ្មីៗនេះ កាសែតថៃ​មួយទៀត គឺកាសែត បាងកកប៉ុស្តិ៍បាន​ចុះផ្សាយថា រដ្ឋាភិបាលថៃ​បាន​សម្រេច​លើកលែង​ការយក​ថ្លៃ​ផ្លូវ សម្រាប់​ការធ្វើ​ដំណើរ​ពី​ថៃ​ទៅកាន់​ប្រទេស​ជិត​ខាង​ដូចជា កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើររបស់​ពលករ​ចំណាក​ស្រុក​ ទៅ​កាន់​ប្រទេស​កំណើត​វិញ ក្នុងពេល​បុណ្យ​ចូលឆ្នាំ (ឬ​សង្ក្រាន្ត​) នា​ពេល​ខាងមុខ​នេះ។ 

សូម​បញ្ជាក់ថា ប្រទេសកម្ពុជាមានពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជិតខាង ប្រមាណ ១លាន ៦ម៉ឺននាក់ ទាំងពលករស្របច្បាប់ និងទាំងពលករដែលគ្មានឯកសារអត្តសញ្ញាណត្រឹមត្រូវ។ 

👍 មួយ​ឆ្នាំៗ ពលករ​ខ្មែរ​នៅ​ថៃ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ប្រហែល ១​ពាន់​លាន​ដុល្លារ

នៅក្នុងចំនួនខាងលើនេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថា មានប្រហែល ៣សែន ៦ម៉ឺននាក់ ជាពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។

លោក ហេង សួរ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់តួលេខចុងក្រោយបំផុតដល់អ្នកសារព័ត៌មាន ដែលបង្ហាញថា ពលករចំណាកស្រុកខ្មែរដែលធ្វើការនៅប្រទេសថៃ ទាំងអ្នកស្របច្បាប់ ទាំងអ្នកគ្មានឯកសារត្រឹមត្រូវ ផ្ញើប្រាក់ត្រលប់មកស្រុកកំណើតវិញក្នុងមួយឆ្នាំៗ ប្រមាណ ១ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ក្រោយ​សម្ពោធ​ផ្លូវ​៦០​ម៉ែត្រ សកម្មភាព​អាជីវកម្ម​និង​តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​នឹង​ពុះកញ្ជ្រោល

ព័ត៌មាន
ផ្លូវ​៦០​ម៉ែត្រ ដែល​មាន​ឈ្មោះ​ផ្លូវការ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ។ អ្នក​ជំនាញ​អចលនទ្រព្យ អបអរ…

អ៊ីស្រាអែល​ខ្លាំង​ខាង​យោធា​ តែ​ខ្វះ​កម្លាំង​ដោះមីន រហូត​ដល់​យក​ពី​ស្រុក​ខ្មែរ?

ព័ត៌មាន
ប្រទេស​អ៊ីស្រាអែល​ជា​សម្ព័ន្ធ​មិត្រ​ដ៏​ជិត​ស្និទ្ធ​របស់​មហាអំណាច​យោធា​អាមេរិក។ ដោយសារ​មាន​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល​មាន​ឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ