Advertisement
កម្ពុជា​-​អាមេរិក-​ការនាំចេញ

៩​ខែ​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​ជាង​២២០០​លាន​ដុល្លារ


គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ទំហំ​នៃ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​មាន​ប្រមាណ​ជាង ២២៨៥​លាន​ដុល្លារ​អាមេរិក ដែល​មាន​កំណើន​ជាង ៥% ធៀប​នឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦។ នេះ​បើ​តាម​របាយការណ៍​ពី​គេហ​ទំព័រ​ការិយាល័យ​ស្ថិតិ (Census Bureau) របស់​អាមេរិក។
ក្រសួង​ការបរទេស​អាមេរិក​បក​ស្រាយ​ករណី​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​៤ ក្នុង​នោះ​រួម​ទាំង​ខ្មែរផង។
ដោយ
Advertisement

ដោយ​ឡែក​ចំពោះ​ការ​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​នេះ​វិញ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​តែ​ជាង ២៨៥​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​មាន​រហូត​ដល់​ជាង ២២៨៥​លាន​ដុល្លារ។ 

ដោយ​ឡែក បើ​ពិនិត្យ​មើល​រយៈពេល​៩​ខែ​ដូចគ្នា​ពី​ឆ្នាំ​២០១៦​វិញ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២១៦៣​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ទៅ​អាមេរិក​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៦ មាន​ប្រមាណ ២៨១៤​លាន​ដុល្លារ​អាមេរិក។

តាម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក គឺ​ត្រូវ​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​គយ តែ​សម្រាប់​ការ​នាំចេញ​កាបូប​ធ្វើ​ដំណើរ​ប៉ុណ្ណោះ ដោយ​ឡែក​សម្រាប់​មុខ​ទំនិញ​ផ្សេង​ទៀត គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​កិច្ច​ព្រមព្រៀង​នៃ​អង្គការ WTO។ 

ម្យ៉ាង​ទៀត កម្ពុជា​ក៏​កំពុង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​បន្ថែម ទៅ​កាន់​ទីផ្សារ​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ។ សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​ភាគី​អាមេរិក​លើកលែង​ពន្ធ​នាំចូល​ស្បែកជើង​ពី​កម្ពុជា​ទៅ​អាមេរិក ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឈ្មោះ​ថា GSP។ ទោះ​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ ការ​ស្នើ​សុំ​នេះ នៅ​មិន​ទាន់​សម្រេច​បាន​លទ្ធផល​នៅ​ឡើយ​ទេ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Emirates ​ផ្តោត​លើ​អ្នក​ដំណើរ​ជា​គ្រួសារ​តាមរយៈ​ការ​សិក្សា​ភាព​អផ្សុក​របស់​កុមារ​ក្រោម​១២​ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត (Emirates) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​លទ្ធផល​ការ​សិក្សា​អំពី​ឥរិយាបថ និង​កម្រិត​ភាព​អផ្សុក​របស...

សួន​សត្វ​ធំ​ជាង​គេ​ទី១​នៅ​ក្បែរ​ភ្នំពេញ​ចេញ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ជា​ផ្លូវការ​ហើយ!

ព័ត៌មាន
សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី​មួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ