តម្លៃប្រេង

ប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃថេរ ខណៈតម្លៃប្រេងទីផ្សារសកលធ្លាក់ចុះតិចតួច


តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកបានធ្លាក់ចុះវិញបន្តិចនៅដើមខែតុលានេះ ដោយសារតែមានក្ដីបារម្ភអំពីបញ្ហាវិបត្តិកូវីដ-១៩ ដែលកំពុងតែបន្ដវាយប្រហារសេដ្ឋកិច្ចពិភពលោក។ ទោះយ៉ាងណា បើមើលលើតម្លៃប្រេងឥន្ធនៈនៅកម្ពុជា គឺនៅតែមានកម្រិតថេរនៅឡើយ ក្នុងតម្លៃ ៣.០៥០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ដែលតម្លៃនេះ គឺដូចទៅនឹងតម្លៃកាលពីខែកញ្ញាដែរ។
តម្លៃប្រេងឥន្ធនៈ
ដោយ

ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានផ្សព្វផ្សាយឲ្យដឹងថា គិតចាប់​ពីថ្ងៃទី ១ ដល់ទី ១៥ ខែតុលានេះ សម្រាប់​តម្លៃប្រេង​សាំង​ធម្មតា លក់រាយ គឺ ៣.០៥០រៀល​ក្នុងមួយលីត្រ ខណៈតម្លៃប្រេង​ម៉ាស៊ូត គឺ ២.៦០០រៀល​ក្នុង​មួយលីត្រ។

ចំពោះតម្លៃប្រេងឆៅ នៅលើទីផ្សារ​សកលលោក យើងឃើញថា កាលពី​ដើម​ខែកញ្ញា កន្លងទៅ តម្លៃ​ប្រេងឆៅ​របស់​ទីផ្សារ​ប្រេង​ឆៅ​អាមេរិក West Texas Intermediate ស្ថិត​នៅរង្វង់ ៤២ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ ទីផ្សារ​ប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃ​ប្រមាណ ៤៥ដុល្លារ ក្នុងមួយបារ៉ែល។

យ៉ាងណាក៏ដោយ ចូលមក​ដល់ ថ្ងៃទី ២ ខែតុលានេះ ឆ្នាំ២០២០ ទីផ្សារ​ប្រេងឆៅ​អាមេរិក West Texas Intermediate បានធ្លាក់​ចុះ​មកនៅ​ជាង ៣៨ដុល្លារ​ក្នុងមួយ​បារ៉ែល ខណៈ ទីផ្សារ​ប្រេងឆៅ Brent របស់​អង់គ្លេស ក៏ធ្លាក់ចុះ​មកដល់ ៤០ដុល្លារ ក្នុងមួយ​បារ៉ែល។

សូមជម្រាបថា តម្លៃប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះយ៉ាងដូច្នេះ​ គឺដោយសារតែ ក្តីកង្វល់​ពីបញ្ហា​មេរោគកូវីដ១៩ ដែលបាន​កើន​ឡើងចំនួន​អ្នកឆ្លង​លើស ៣៤លាននាក់​ហើយ គិតមកដល់​ថ្ងៃទី ២ ខែតុលានេះ ក្នុងនោះ ករណី​ជាសះស្បើយ​មានជាង ២៥លាននាក់ និងមានករណី​ស្លាប់ជាង ១លានករណី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសំណង់​ជិត ៣ពាន់គម្រោង តម្លៃជាង ៥ពាន់លានដុល្លារ ត្រូវបានផ្ដល់លិខិតអនុញ្ញាតសាងសង់ នៅ៨ខែ ឆ្នាំ២០២០

ព័ត៌មាន
ក្នុងរយៈពេល ៨ខែ ដំបូងឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ ដល់គម្រោងស្នើសុំសាងសង់ប្រមាណ…

វៀតណាមទទួលបានឱកាសក្នុងវិបត្តិកូវីដ-១៩ ក្នុងការហក់ចូលខ្សែចង្វាក់ផ្គត់ផ្គង់ទីផ្សារសកល

ព័ត៌មាន
អ្នកជំនាញមកពី ធនាគារពិភពលោកបានអះអាងថា វិបត្តិកូវីដ-១៩ បានបង្កើត និងបង្កើនឱកាសឲ្យ ប្រទេសវៀតណាម អាចហក់ចូលទៅក្នុង ប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ