រថភ្លើងចម្ងាយខ្លី

រថភ្លើងចម្ងាយខ្លីពីស្ថានីយរថភ្លើងទៅព្រលានយន្តហោះ នឹងដឹកអ្នកដំណើរចាប់ពីខែមេសា២០១៨


រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ ឆ្ពោះទៅស្ថានីយ៍រថភ្លើងភ្នំពេញ នឹងបើកដំណើរដឹកអ្នកដំណើរនៅក្នុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន Royal Railway ដែលបានបិទជាប់របងអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ។
រថភ្លើងរបស់ក្រុមហ៊ុន Royal Railway (រូបថត៖ ហ្វេសប៊ុក Royal Railway)
ដោយ

លោក ទិត្យ សំអឿន ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Royal Railway បានប្រាប់ខេមបូណូមីសតាមខ្សែទូរស័ព្ទថា តាមគម្រោង រថភ្លើងនេះ នឹងបើកដំណើរការដឹកភ្ញៀវក្នុងខែមេសាឆ្នាំ២០១៨ ដោយដឹកអ្នកដំណើរទៅមករវាងព្រលានយន្តហោះភ្នំពេញអន្តរជាតិ មកកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។ 

ទន្ទឹមគ្នានេះ លោក ទិត្យ សំអៀន មិនអាចបញ្ជាក់ពីតម្លៃសំបុត្រនៃសេវារថភ្លើងចម្ងាយខ្លីនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានលម្អិតទាក់ទងនឹងតម្លៃ ឬ សេវាកម្មផ្សេងរបស់ ក្រុមហ៊ុន នឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ។   

រថភ្លើងចម្ងាយខ្លីដែលតភ្ជាប់រវាងស្ថានីយ៍រថភ្លើងភ្នំពេញ ទៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ត្រូវបានវិនិយោគដោយលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group។ 

ទាក់ទងនឹងដំណើរការរថភ្លើងនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីខែកក្កដាឆ្នាំ២០១៧ថា ក្រុមហ៊ុន Royal Railway កំពុងសាង់សង់ផ្លូវរថភ្លើង ចេញពីផ្លូវរថភ្លើងដែលមានស្រាប់ ចូលទៅកាន់ព្រលានយន្តហោះក្នុងចម្ងាយ១.៥គីឡូម៉ែត្រ និងបានបញ្ជាទិញរថភ្លើងធន់ស្រាលចំនួន៤គ្រឿងរួចរាល់ហើយ ដោយអាចដឹកអ្នកដំណើរបាន១០០នាក់ក្នុងមួយជើង និងប្រើពេលវេលាត្រឹមតែ២០ទៅ២៥នាទីប៉ុណ្ណោះ។  បើតាមឯកឧត្តមរដ្ឋមន្រ្តី ក្នុងដំណើរការដំបូងរបស់រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីនេះ នឹងដាក់ឲ្យពលរដ្ឋជិះដោយមិនគិតថ្លៃក្នុងរយៈពេល១ខែទៀតផង។     

សូមបញ្ជាក់ថា ក្រៅពីរថភ្លើងចម្ងាយខ្លី ក្រុមហ៊ុន Royal Railway របស់លោកឧកញ៉ា គិត ម៉េង ក៏ទទួលបានសម្បទានរយៈពេល៣០ឆ្នាំក្នុងការប្រតិបត្តិការបណ្តាញផ្លូវដែករបស់កម្ពុជាសម្រាប់ដំណើរការសេវារថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១៦មក៕      

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


DJ NaNa៖ ទីផ្សារ​​ពិធីការនី​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​នៅ​កម្ពុជា កំពុង​ត្រូវ​ប៉ាន់​ខ្លាំង!

ព័ត៌មាន
កញ្ញា នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ថា DJ NaNa កំពុង​សាងភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក តាមរយៈ​កម្មវិធី​ដោះស្រាយ​វិបត្តិ​…

ជើងហោះហើរត្រង់ទៅមកកម្ពុជា-ម៉ាឡេស៊ីកើនដល់៧លើកហើយក្នុងមួយថ្ងៃ

ព័ត៌មាន
គិតមកទល់ពេលនេះ ការហោះហើរត្រង់ពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី និងពីម៉ាឡេស៊ីមកកម្ពុជា បានបង្កើនជើងហោះហើររហូតដល់៧លើកហើយក្នុងមួយថ្ងៃ ដោយរាប់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ