ការអភិវឌ្ឍ​វិស័យកសិកម្ម

ក្រសួងកសិកម្មកម្ពុជា សង្ឃឹមថាកូរ៉េនឹងបន្ដជួយគាំទ្រអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន នាពេលថ្មីនេះ បានលើកឡើងពីក្ដីសង្ឃឹមថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងនឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលបច្ចុប្បន្ននេះ កូរ៉េខាងត្បូងបានអនុញ្ញាតឲ្យផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១៨ មុខហើយអាចនាំទៅកាន់ទីផ្សារកូរ៉េបាន។
ចិន អាមេរិក កំពុង​សម្លឹង​មើល​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា។
ដោយ

ការអះអាង​របស់ឯកឧត្តមវេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​យ៉ាងដូច្នេះ គឺធ្វើឡើង​នៅក្នុង​ជំនួបនាពេល​ថ្មីៗនេះ​​រវាង​ឯកឧត្តម​ជាមួយនឹង​លោក ផាក ហឿងយ៉ុង ឯកអគ្គ​រដ្ឋទូត​នៃសាធារណរដ្ឋ​កូរ៉េ ។

ឯកឧត្តម វេង សាខុន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូងបាន​អនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ខាងត្បូងចំនួន ១៨​ប្រភេទ​រួចហើយ រួមមាន​ស្វាយ​កែវរមៀតស្រស់ គ្រាប់​ស្វាយចន្ទី ស្ករត្នោត ដូងប្រេង ជ័រកៅស៊ូ ម្រេច និងផលិតផលផ្សេងៗទៀត។ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏​សង្ឃឹមថា ភាគីកូរ៉េ​នឹង​បន្តជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យកសិកម្ម​របស់​កម្ពុជា​កាន់តែរីកចម្រើន​ថែមទៀត​នាពេល​អនាគត។

តាមការ​បញ្ជាក់​ពីក្រសួង​កសិកម្ម​បាន​ឲ្យដឹងដែរថា កន្លងមកនេះ តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង គឺពិតជាបាន​ចូលរួមចំណែក​ក្នុងការ​កសាង និងអភិវឌ្ឍ​ប្រទេស​កម្ពុជា​មានការរីកចម្រើន​ពិសេស​ក្នុង​វិស័យកសិកម្ម។ ក្នុងនោះ មាន​គម្រោង​ចំនួន ៣៦ ពីកូរ៉េខាងត្បូង​បាននិងកំពុង​បន្ដ​អនុវត្ត និង​មួយចំនួន ត្រូវបាន​បញ្ចប់រួចហើយ។ 

គួរបញ្ជាក់ថា តាមរបាយការណ៍​ពី​ក្រសួងកសិកម្ម​កម្ពុជា​បាន​ឲ្យដឹងថា នៅរយៈពេល ៧ខែដំបូង​នៅឆ្នាំ២០២០នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ប្រមាណ ២លាន ៧សែនតោន។​ ក្នុងនោះ ការនាំចេញ​ទៅកាន់ប្រទេសចិន​មាន​ចំណែក​ធំជាងគេ ដែលមាន​ប្រមាណជាង​១៥ម៉ឺនតោន ឬស្មើនឹង​ជាង​៣៦% នៃ​ទំហំនាំចេញ​ផលិតផល​កសិកម្មសរុប ខណៈដែល​នាំទៅអឺរ៉ុប​មាន ជាង​១៤ម៉ឺនតោន មានជិត​​៣៤% និងនាំទៅទីផ្សារ​អាស៊ាន មាន​ប្រមាណ​ជិត​៦ម៉ឺនតោន ស្មើនឹង​ជាង​១៣% នៃការនាំចេញ​ផលិតផល​កសិកម្មសរុប៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច ផ្តល់អាជ្ញាបណ្ណប្រកបអាជីកម្មដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន១៥

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២០ នេះបានសម្រេចផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់ក្រុមហ…

វៀតណាម ប្រឈមមុខការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ បន្ដ​ធ្លាក់ចុះ​រហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
ក្រុមវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម Vinatex បានព្យាករពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរថា នឹងបន្តដាំក្បាលចុះប្រមាណ ១៤ ទៅដល់១៨% ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ