Advertisement
អត្ថបទ​ពាណិជ្ជកម្ម

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​«កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក ២០១៧» នៅ​ខែ​វិច្ឆិកា​នេះ


នេះ​ជា​ព្រឹត្តិការណ៍​ដ៏​​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា... គឺ​ការ​ប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧។
កម្ពុជា​នឹ​ង​ធ្វើ​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ Miss Global 2017 នា​ខែ​វិច្ឆិកា។
ដោយ
Advertisement

ស្រាបៀរ Ganzberg គឺជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់កម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ​២០១៧នេះ ដែល​នឹងត្រូវធ្វើឡើងនៅ​ថ្ងៃទី​១៨  ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅសាល​មហោស្រព​កោះពេជ្រ រាជ​ធានី​ភ្នំពេញ និង​ផ្សាយ​​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស មាស និងរស្មីហង្សមាស។ 

ប្រធានបទឆ្នាំនេះ គឺ«ការផ្តល់អំណាច​ដល់ស្ត្រី ការធ្វើសមាហរណកម្មវប្បធម៌ និង​ការ​បង្ហាញ​រូប​សម្ផស្ស​ដ៏​ស្រស់​ស្អាត​របស់​ស្រ្តី» (Empowering woman, embracing cultures. Embodying the beauty within)។

Advertisement

កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​នា​ឆ្នាំ​២០១៧​នេះ ក៏​ជា​ការ​អបអរសាទរខួបគម្រប់៥ឆ្នាំ នៃ​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​ផង​ដែរ  ហើយ​ចង់​បង្ហាញ​ពី​មុខ​មាត់​និង​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក តាមរយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ប្រជែង ដែល​មាន​លក្ខណៈ​អន្តរជាតិ​ដ៏​សំខាន់​ជា​លើក​ដំបូង​នេះ នៅ​លើទឹកដី​អច្ឆរិយៈ និង​ពោរពេញ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប ហើយ​កម្មវិធីនេះមាន​គោល​បំណង​កៀង​គរ​រក​មូល​និធិ​ដើម្បី​ទ្រទ្រង់​និង​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ផងដែរ។

បេក្ខនារី​ទាំង​៧២​ប្រទេស ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រកួត​បវរ​កញ្ញា​ពិភពលោក ឆ្នាំ​២០១៧ នឹង​តម្រូវ​ឲ្យ​ទៅ​ទស្សនកិច្ច និង​ចូលរួម​ក្នុង​សកម្មភាព​មួយ​ចំនួន នៅ​តាម​ទីសាធារណៈ និង​សាលារៀន នៅក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ សកម្មភាព​មនុស្សធម៌ និង​ភាព​ស្រស់​ស្អាត​ជា​សកល៕




អត្ថបទបន្ទាប់


កម្ចី​កសិកម្ម​កើន​ដល់​២៥០០​លាន​ដុល្លារ! តែ​មិន​ច្បាស់​ថា ពិត​ជា​ខ្ចី​ធ្វើ​កសិកម្ម ឬ​យ៉ាង​ណា?

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ថា គិត​មក​ទល់​ខែ​សីហា​នេះ ការ​ផ្ដល់​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ពី​សំណ...

តំបន់​ទន្លេ​បាសាក់-​កោះពេជ្រ នឹង​ក្លាយ​ជា Marina Bay ទី២ ដូច​សិង្ហបុរី​​ និង​ហុងកុង

ព័ត៌មាន
បើ​និយាយ​ពី​តំបន់​សង្កាត់​ទន្លេ​បាសាក់ កោះពេជ្រ កាល​ពី​១០​ឆ្នាំ​មុន មិន​មាន​គម្រោង​សាងសង់​សំណង់​អគារ​ធំៗ ខ្ពស់ៗ នៅ​ឡើយ​ទេ ហើយ​កន្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ