Advertisement
Marina Bay ទី២?

តំបន់​ទន្លេ​បាសាក់-​កោះពេជ្រ នឹង​ក្លាយ​ជា Marina Bay ទី២ ដូច​សិង្ហបុរី​​ និង​ហុងកុង


បើ​និយាយ​ពី​តំបន់​សង្កាត់​ទន្លេ​បាសាក់ កោះពេជ្រ កាល​ពី​១០​ឆ្នាំ​មុន មិន​មាន​គម្រោង​សាងសង់​សំណង់​អគារ​ធំៗ ខ្ពស់ៗ នៅ​ឡើយ​ទេ ហើយ​កន្លែង​ខ្លះ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ដើម​ត្រែង​និង​សំណង់​អនាធិបតេយ្យ។ ពោល​គឺ​ថា មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​ថ្មីៗ​តិច​តួច​បំផុត។
រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរ Marina Bay នៃ​ប្រទេស​សិង្ហ​បុរី។ អ្នក​ជំនាញ​អចលនទ្រព្យ​និយាយថា ទៅថ្ងៃ​អនាគត តំបន់​កោះពេជ្រ​ រាជ​ធានី​ភ្នំពេញ នឹងក្លាយ​ដូច​ Marina Bay នេះ​ដែរ។ រូបភាព៖ Pixabay.com
ដោយ
Advertisement

ប៉ុន្តែ បើ​ងាក​មក​មើល​បច្ចុប្បន្ន តំបន់​នេះ​បាន​ប្រែ​ក្លាយ​មុខ​មាត់​លឿន​អស្ចារ្យ​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ទៅ​ដោយ​សំណង់​អគារ​ពាណិជ្ជកម្ម​ធំៗ​ខ្ពស់ៗ លំនៅដ្ឋាន ខុនដូ អាផាតមិន​ខ្ពស់ៗ ដ៏​សម្បូរ​បែប លេច​ត្រដែត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ 

មិន​តែ​ប៉ុណ្ណោះ មាន​គម្រោង​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ធំៗ​ជា​ច្រើន​កំពុង​តែ​ដំណើរការ​សាងសង់ និង​មាន​គម្រោង​មួយ​ចំនួន​ទៀត​នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​តំបន់​សង្កាត់​ទន្លេ​បាសាក់ និង​កោះពេជ្រ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។

រូបភាព​តំណាង​នៃ​អគារ The Peak នៅ​ក្បែរ​តំបន់​កោះពេជ្រ។ បច្ចុប្បន្ន គម្រោង​​អគារ​ស្កឹមស្កៃ The Peak បាន​ចាប់​ផ្ដើម​សាងសង់​ហើយ។
Advertisement

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា ដែល​ ខេមបូណូមីស បាន​ជួប​សម្ភាស សុទ្ធ​តែ​​បាន​​​អះអាង​​ថា តំបន់សង្កាត់​ទន្លេ​បាសាក់ និង​កោះពេជ្រ​នេះ នឹង​ក្លាយ​ជា​ទី​ប្រជុំជន​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប ដូច​ទៅ​នឹង​តំបន់​អភិវឌ្ឍន៍ ឆ្នេរ​សមុទ្រ ម៉ារីណា នៅ​ប្រទេស​សិង្ហ​បុរី យ៉ាង​​ដូច្នេះដែរ។

ពិត​ណាស់ មាន​គម្រោង​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះពេជ្រ បាន​សាងសង់​មាន​រូបរាង​កប៉ាល់ នៅ​ពី​លើ​ដំបូល​អគារ ដូចគ្នា​ទៅ​នឹង​អគារ​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​មាន​ឈ្មោះ​ថា ម៉ារីណា បេយ៍។ កោះពេជ្រ ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ខ្ពស់ៗ​ ភាគ​ច្រើន​វិនិយោគ​ដោយ​ចិន។ 

គម្រោង​អគារ​ខ្ពស់​ស្កឹមស្កៃ Riviera នៅ​លើ​កោះពេជ្រ រាជ​ធានី​ភ្នំពេញ។

លោក​ឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល​ប្រ៊ីដ គ្រុប ដែល​បច្ចុប្បន្ន​កំពុង​តែ​ល្បី​ល្បាញ​ក្នុង​ការ​អភិវឌ្ឍ​សាងសង់​អគារ​ធំៗ ខ្ពស់ៗ ជា​ច្រើន នៅ​តំបន់​ទន្លេ​បាសាក់ ដូចជា The Bridge, The Peak បាន​​ចាត់​ទុក​តំបន់​នេះ​ជា​ទីតាំង​ផ្តល់​អំណោយ​ផល​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ​សំណង់​អគារ​ខ្ពស់ៗ។

លោក​ឧកញ៉ា​បន្ត​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​ទៀត​ឡើយ​អគារ​ទាបៗ តូចៗ នៅ​តំបន់​នេះ ហើយ​ក៏​គ្មាន​សល់​ដី​ទំនេរ​ទៀត​ដែរ។ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​ថា ដីធ្លី​នៅ​ក្នុង​តំបន់​ទន្លេ​បាសាក់​មាន​តម្លៃ​ថ្លៃ ដូច្នេះ គេ​ចាំបាច់​ត្រូវ​វិនិយោគ​សាងសង់​អគារ​ខ្ពស់ៗ។ ហើយ​ការ​រីក​ចម្រើន​ទាំង​អស់​នេះ​ ​ស្តែង​ឲ្យឃើញ​ពី​ភាព​រីក​ចម្រើន និង​សេដ្ឋកិច្ច​លូតលាស់​ល្អ​ប្រសើរ​របស់​ប្រទេស​កម្ពុជា។

អគារ​ភ្លោះ The Bridge ក្នុង​តំបន់​ទន្លេបាសាក់ ក្បែរ​កោះពេជ្រ ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
Advertisement

លោក​ឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា តំបន់​ទន្លេ​បាសាក់ កោះពេជ្រ នឹង​ក្លាយ​ជា ម៉ារីណា បេយ៍ (Marina Bay) ទី​២ ដូចគ្នា​នឹង ម៉ារីណា បេយ៍ នៅ​ប្រទេស​សិង្ហ​បុរី និង​ហុង​កុង ផង​ដែរ។ 

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអែល បាន​មាន​ប្រសាសន៍​ថា តំបន់​ទន្លេ​បាសាក់​នៅ​ម្តុំ​កោះពេជ្រ កំពុង​តែ​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ជាមួយ​នឹង​គម្រោង​សំណង់​អគារ​ខ្ពស់ៗ ធំៗ​ជាច្រើន។

លោក​ឧកញ៉ា ចេង ខេង បន្ត​ថា ការ​វិនិយោគ​វិស័យ​សំណង់​ខ្ពស់ៗ​នៅ​រាជ​ធានី​ភ្នំពេញ​មិន​ត្រឹមតែ​ជួយ​លើក​មុខ​មាត់​ប្រទេស​ប៉ុណ្ណោះទេ តែ​វា​ជា​របទ​ថ្មី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​រាជ​ធានី​ភ្នំពេញ​ក្លាយ​ជា​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​ដ៏​សម្បូរ​បែប​និង​ទាក់ទាញ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទទួល​ផល​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​នៅ​ទីនោះ។

ទីក្រុង​រណប​កោះពេជ្រ ក្នុងតំបន់​ទន្លេ​បាសាក់ ដែល​កំពុង​មមាញឹក​សាងសង់អគារ​ខ្ពស់ៗ ធំៗ​ជា​ច្រើន។ (រូបភាព៖ ហេង ភារម្យ)
Advertisement

ដោយ​ឡែក លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​វាយ​តម្លៃ​ថា ទីតាំង​នេះ​ជា​ទីតាំង​ផ្តល់​អំណោយ​ផល​នូវ​អគា​​ខ្ពស់ៗ​និង​បាន​ធ្វើការ​ប្រៀប​ធៀប​ទីតាំង​នៃ​សង្កាត់​ទន្លេ​បាសាក់​នេះ ទៅ​ប្រទេស​សិង្ហបុរី រួមជាមួយ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ដែលអ្នក​វិនិយោគ​នៅ​កម្ពុជា​កំពុង​តែ​ដើរ​តាម​លំនាំ​ប្រទេស​ជឿន​លឿន​ក្នុង​តំបន់។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ភ្នាក់ងារ​អចលន​ទ្រព្យ​កម្ពុជា បង្ហាញ​ថា ដីធ្លី​នៅ​សង្កាត់​ទន្លេ​បាសាក់ ចាប់​ពី​រង្វង់​មូល សម្តេច​សង្ឃ ជួន ណាត នៅ​ជិត ណាហ្គា​វើល មក​ដល់​ផ្សារ​ទំនើប​អ៊ីអន មាន​តម្លៃ​ចន្លោះ​ពី ៥​ពាន់​ដុល្លារ ទៅ ៦​ពាន់​៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

​ចាប់​ពី​ផ្សារ​ទំនើប​អ៊ីអន មក​ដល់​ស្តុប​ចម្ការ​មន មាន​តម្លៃ​ចន្លោះ​ពី ៤​ពាន់​ ទៅ ៤​ពាន់​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និងពីស្តុប​ចំការមន​មក​ដល់​ស្ពាន​អាកាស មុន្នីវង្ស មាន​តម្លៃ​ចន្លោះ​ពី ៣​ពាន់​ដុល្លារ​ទៅ ៤​ពាន់​៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ បើ​ធៀប​នឹង​ឆ្នាំ​មុន កើន​ឡើង​១០​ភាគរយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​«កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក ២០១៧» នៅ​ខែ​វិច្ឆិកា​នេះ

ព័ត៌មាន
នេះ​ជា​ព្រឹត្តិការណ៍​ដ៏​​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា... គឺ​ការ​ប្រកួតបវរកញ្ញាពិភពលោក Miss Global ២...

ដឹង​ទេ! នៅ​ភ្នំពេញ តើ​ខណ្ឌណា​​​ដែល​ពេញ​និយម​បំផុត​សម្រាប់​លំនៅដ្ឋាន​អាផាតមិន?

ព័ត៌មាន
នៅ​ទីក្រុង​ភ្នំពេញ​ លោក​អ្នក​ប្រាកដ​ជា​ឃើញ​អគារ​លំនៅដ្ឋាន​បែប​ អាផាតមិន (apartment) ខ្ពស់​ទាប​ ស្អេក​ស្កះ ស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ