Advertisement
កសិកម្ម-ស្វាយចន្ទី

កម្ពុជាអូសទាញវិនិយោគិនកែច្នៃស្វាយចន្ទីក្នុងមហាសន្និបាតស្វាយចន្ទីពិភពលោក


កម្ពុជាកំពុងប្រឹងប្រែងអូសទាញអ្នកវិនិយោគដំណាំស្វាយចន្ទីនៅក្នុងឱកាសនៃសន្និបាតដំណាំស្វាយចន្ទីពិភពលោក ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ាកាវប្រទេសចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកុម្ភៈ ដោយមានប្រទេសចំនួន៤៣ចូលរួម។
លោក ហ៊ាន វណ្ណហន ប្រធានអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបថត៖ ហ្វេសប៊ុក Hean Vanhan)
ដោយ
Advertisement

លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើបទបង្ហាញក្នុងមហាសន្និបាតពីសកម្មភាពនានារបស់រដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រផលិតកម្មស្វាយចន្ទីនៅកម្ពុជា និង ស្ថានភាពនាំចេញស្វាយចន្ទីនៅកម្ពុជា ដើម្បីអូសទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុនកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ាន ​វណ្ណហន។

លោក ហ៊ាន វណ្ណហន បញ្ជាក់យ៉ាងដូច្នេះថា៖ «អគ្គនាយកដ្ឋានកសិកម្ម មានបំណងបង្ហាញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ដល់មហាសន្និបាតស្វាយចន្ទីពិភពលោក ឲ្យទៅធ្វើនៅប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ ដែលនេះជាការស្នើរបស់គេឲ្យយើងធ្វើ។ វាជាឱកាសសម្រាប់វិស័យឯកជនរបស់យើង ដើម្បីបង្ហាញផលិតផលរបស់យើង»។

បើតាមហ្វេសប៊ុកដដែល បានឲ្យដឹងថា ក្នុងឱកាសកិច្ចប្រជុំនេះ លោកបានជួបពិភាក្សាជាមួយដៃគូដែលមានបំណងចង់វិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា និង ផ្នែកផ្សេងៗទាក់ទងវិស័យកសិកម្ម។

លោកស្នើឲ្យកម្ពុជាគាំទ្រសន្និបាតនេះ ទោះតិចតួចក៏ដោយ ព្រោះ នេះជាការជួបជុំក្រុមហ៊ុនធំៗលើពិភពលោក ដែលត្រូវការទិញគ្រាប់ស្វាយចន្ទី។

លោក ហ៊ាន វណ្ណហន ធ្វើបទបង្ហាញក្នុងសន្និបាតដំណាំស្វាយចន្ទីពិភពលោកនៅម៉ាកាវ (រូបភាព៖ ហ្វេសប៊ុក Hean Vanhan)

កាលពីពេលកន្លងមក សមាគមគ្រាប់ស្វាយចន្ទីវៀតណាម បានសម្រេចផ្ដល់ទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុង ឬស្មើនឹងប្រមាណ ៦៦,០០០​ដុល្លារអាមេរិក មកឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្វាយចន្ទីឲ្យបាន១លានដើម នៅលើផ្ទៃដីប្រមាណ៥០ម៉ឺនហិកតា ដែលនេះជាមហិច្ឆិតារបស់វៀតណាម ក្នុងការនាំចេញស្វាយចន្ទីពីកម្ពុជា ចូលទៅវៀតណាម ឲ្យបាន១លាន តោនជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២២។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានប្រមូលផលគ្រាប់ស្វាយចន្ទីបានប្រមាណជាង ១០ម៉ឺនតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម ដែលបង្ហាញថា ខេត្តចំនួន២២ ដែលបានដាំដុះដំណាំស្វាយចន្ទី រួមមាន៖ ខេត្តកំពង់ធំជាប់លេខមួយក្នុងការដាំដុះដំណាំស្វាយចន្ទី ដោយបានប្រមូលផលបាន ៣០២៦៦,៥តោន ខណៈខេត្តសម្បូរចម្ការស្វាយចន្ទីបន្ទាប់ទៀត គឺខេត្តកំពង់ចាម ដែលទទួលផល១៩១៥០,៨តោន រីឯខេត្តរតនគិរី ទទួលបានទិន្នផល ១៧៤០៩ តោន និងមានខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តបន្តបន្ទាប់ទៀត៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារប្រណីតផ្កាយ៥នៅកោះរុងរបស់ឧកញ៉ា គិត ម៉េង បើកដំណើរការសាកល្បង

ព័ត៌មាន
សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥នៅកោះរ៉ុងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបើកដំណើរការសាកល្បង។ នេះបើតាម លោក មួន រ៉ា...

បញ្ហា​ធំ​ពីរ​ដែល​អ្នក​ជំនាញ​មើល​ឃើញថា កំពុង​ប្រឈម​ដល់​ការអភិវឌ្ឍ​ទីក្រុង

ព័ត៌មាន
រាជ​ធានី​ភ្នំពេញ​ ក្នុង​ពេល​​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​និង​កំពុង​ពង្រីក​ខ្លួន​យ៉ាង​លឿន ហើយ​ចំនួន​ប្រជាជន​សរុប​ត្រូវ​បាន​ព្យាករ​ថ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ