Advertisement
ការ​វិនិយោគ

កម្ពុជា​ត្រូវការ​ថវិកា​១៣​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ


ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមំា​យូរ​អង្វែង​នៅ​លើ​ឆាក​អន្តរជាតិ ប្រទេស​កម្ពុជា​ចំាបាច់​ណាស់​ត្រូវតែ​ពង្រីក​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ទូលំទូលាយ​ក្នុង​ការ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្តា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា។
ស្ពាន​ជ្រោយ​ចង្វាទីពីរ នៅ​រាជ​ធានី​ភ្នំពេញ។

ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​ជាតិ តើ​កម្ពុជា​ត្រូវ​រក​ថវិកា​មក​ពី​ណា?

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​បក​ស្រាយ​ថា កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ថវិកា​​ហរិញ្ញប្បទាន​បន្ថែម​ចន្លោះ​ពី ១២​ពាន់​លាន​ដុល្លារ ទៅ ១៣​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ ខណៈដែល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ការពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ខ្លាំងក្លា​នេះ​ដែរ ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​យន្តការ​ភាព​ជា​ដៃគូរ​វាង​រដ្ឋ​និង​ឯកជន សម្រាប់​គ្រប់គ្រង​វិនិយោគ​សាធារណៈ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៦។ 

វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​ដឹក​ជញ្ជូន វិស័យ​អគ្គីសនី កម្លាំង​ជំនាញ​វិជ្ជាជីវៈ និង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ជា​អាទិភាព។ 

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​គោលការណ៍​ណែនាំ​រួម​សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ថា កន្លង​មក នៅក្នុង​ក្របខ័ណ្ឌ​នៃ​ថវិកា​វិនិយោគ​សាធារណៈ​ទូទៅ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល គឺ​បាន​ប្រើប្រាស់​នូវ​ថវិកា​ដែល​មាន​ប្រភព​ពី​ខាង​ក្រៅ​ទាំង​ស្រុង។

ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ប្រើប្រាស់​នូវ​ប្រភព​ថវិកា​ផ្ទាល់​ខ្លួន​ឯង​ប្រមាណ ១​ភាគ​៣ ហើយ​ប្រភព​ពី​ខាង​ក្រៅ​ធ្លាក់​ចុះ​មក​ត្រឹម ២​ភាគ​៣ ដោយ​ក្នុង​នោះ ៨៥% ជា​កម្ចី និង ១៥%​ជា​អំណោយ។

យោងតាម​របាយការណ៍​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ បង្ហាញ​ថា កាលពី​ក្នុង​ឆ្នាំ​២០១៦ ចំណូល​ថវិកា​រដ្ឋ​របស់​កម្ពុជា​មាន​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


តើ​«ព័ត៌មាន​មិន​ពិត»​នៅ​លើ​ Facebook អាច​នឹង​រំខាន​ដល់​ការ​បោះ​ឆ្នោត​នៅ​បារាំង ដូច​នៅ​អាមេរិក​ដែរ ឬ​ទេ?

ព័ត៌មាន
បណ្ដាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក និងបណ្ដាញ​ផ្សេង​ទៀត​ស្រដៀង​គ្នា​នេះ បាន​បង្ក​ភាព​ចម្រូង​ចម្រាស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ...

​បណ្ឌិត​យ៉ង​ សាំងកុមារ ​ថា ត្រូវការ​យុវជន​​១​ពាន់​នាក់​ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​​ជា​ប្រទេស​កសិកម្ម​សរីរាង្គ​ឈាន​មុខ

ព័ត៌មាន
លោកបណ្ឌិត យ៉ង សាំងកុមារ ដែល​គេ​ស្គាល់​ថា​ជា​បុរស​បេះដូង​កសិករ និង​ជា​ស្ថាបនិក​អង្គការ​កសិកម្ម​សរីរាង្គ​ដ៏​ល្បី​ល្បាញ ឈ្មោះ សេដាក កំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ