កំណើនសេដ្ឋកិច្ច​កម្ពុជា២០២២

ក្រសួងសេដ្ឋកិច្ច បង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៥,៨%នៅឆ្នាំ២០២២


សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា នឹងអាចវិលមករកកម្រិតពេញលេញឡើងវិញ ដូចនៅអំឡុងមុនពេលកូវីដ១៩រាតត្បាត ជាក់ស្ដែង តាមការព្យាករថ្មីចុងក្រោយពីក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងដល់ ៥,៨% បន្ទាប់ពីបានកើនឡើង ៣% កាលពីឆ្នាំ២០២១។ បន្ថែមពីនេះ ដើម្បីអាចសម្រេចបានដល់កំណើនសេដ្ឋកិច្ចរង្វង់៧% ឡើងវិញបាន ក្រសួងសេដ្ឋកិច្ចអះអាងថា កម្ពុជាត្រូវការរង់ចាំដល់ឆ្នាំ២០២៤ខាងមុខទើបអាចសម្រេចបាន។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១០” នៅសហគ្រិនខ្មែរ
ដោយ

ថ្លែងក្នុង​វេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អះអាងថា តាមការរំពឹងទុក​នៅឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចរបស់​កម្ពុជា នឹងអាចសម្រេចបាន​ដល់​ ៥,៨% ហើយឆ្នាំ២០២៣ នឹងកើនដល់ ៦,៥% មុននឹងបន្ដកើនដល់​រង្វង់ ៧% នៅឆ្នាំ២០២៤។ បើតាម​ឯកឧត្តម វង្សី វិស្សុត ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអំឡុងពេល​កូវីដ១៩បន្ដរាតត្បាតនេះ វាគឺមិនមានជារឿងចៃដន្យនោះទេ វាកើតឡើងពីការដាក់ចេញនូវគោលនយោបាយ​ដ៏ត្រឹមត្រូវ​របស់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការជំរុញ​ការចាក់វ៉ាក់សាំង​សម្រាប់ពលរដ្ឋ និងការ​អន្តរាគមន៍ជួយលើ​អាជីវកម្ម និងពលរដ្ឋ​ដែលរងគ្រោះ​​ដោយសារកូវីដ១៩ ជាដើម។ 

ជាមួយគ្នានេះដែរ ឯកឧត្តម ឈាង វណ្ណរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ត្រូវបានជំរុញយ៉ាងសំខាន់ តាមរយៈ​​ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងបាន​នាំឲ្យប្រទេស​មានការ​បើក​សេដ្ឋកិច្ច​ពេញលេញឡើងវិញ។ មួយវិញទៀត ការនាំចេញ​ផលិតផល​ក្នុងវិស័យឧស្សាកម្ម និងកសិកម្ម​ក៏​នៅតែបន្ដកើនឡើង​ ស្របទៅតាម​កំណើនតម្រូវការ​របស់​ប្រទេស​បញ្ជាទិញ។ បន្ថែមពីនេះ ការវិនិយោគផ្ទាល់ពីបរទេស​នៅតែបន្ដមានការកើនឡើង​មកកាន់ប្រទេស​អាស៊ាន រួមទាំងកម្ពុជា ដោយសារតែមានការផ្លាសប្ដូរ​ខ្សែចង្វាក់ផលិតកម្ម ដែលកើតចេញពីកត្តាភូមិសាស្ត្រនយោបាយ និង​បញ្ហាកូវីដ១៩។ កត្តាមួយទៀត ដែលកត្តាគោលនយោបាយ​ស្ដារ និងជំរុញណើនសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ២០២១-២០២៣ ដែលទាំងអស់នេះ គឺសុទ្ធសឹងជាកត្តាសក្ដានុពល​ក្នុងការចូលរួម​ជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជានៅឆ្នាំ២០២២នេះ។​

សូមបញ្ជាក់ថា បើតាម​ប្រសាសន៍ឯកឧត្តម វង្សី វិស្សុត កន្លងមក​ឯកឧត្តមធ្លាប់បានជួបប្រជុំ​ជាមួយថ្នាក់ដឹកនាំ​​នៃស្ថាប័ន​​អន្តរជាតិ​ជាច្រើន ហើយក្នុងនោះ ស្ថាប័នទាំងនេះ បានចាត់ទុក​ប្រទេស​កម្ពុជាថា ជាប្រទេស​គំរូមួយ​សម្រាប់ប្រទេស​កំពុងអភិវឌ្ឍ​ គួរ​រៀនសូត្រ​តាម តាមរយៈការគ្រប់គ្រង​ជំងឺកូវីដ១៩បានល្អ និងការអន្តរាគមន៍សេដ្ឋកិច្ចសង្គមយ៉ាងមានសិទ្ធភាព​ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដាម៉ូបាល ជាមធ្យោបាយធនាគារឌីជីថលដ៏ទាន់សម័យ និងអាចទំនិញតាមអនឡាញរាប់ពាន់មុខ

ព័ត៌មាន
តើលោកអ្នកកំពុងបារម្ភពីការឆ្លងរាតត្បាតកូវីដ១៩ តាមការចាប់កាន់ក្រដាសប្រាក់មែនទេ? ជាមួយនឹងអេស៊ីលីដាម៉ូបាល លោកអ្នកមិនបាច់ចាប់កាន់ក្រដាសប្រ…

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ តាមផែនការបំណុលកម្ពុជាអាចនឹងកើនដល់ ៣៥% នៃ GDP នៅឆ្នាំ២០២២

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាអះអាងថា កម្ពុជានៅតែធ្វើបានល្អលើការគ្រប់គ្រងកម្រិតបំណុលសាធារណៈក្រៅប្រទេសរបស់ខ្លួន ទោះបី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ