នយោបាយការទូតអាស៊ាន

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅសប្ដាហ៍នេះ


បើមិនមានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទៅ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ បើតាមសម្តេចជោ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ដោយស្របតាមកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន កាលជួបប្រជុំនៅទីក្រុងហ្សាកាតា កាលពី ខែមេសា ឆ្នាំ២០២១ កន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រូបភាព៖ រាជ្យបណ្ឌិតសភា
ដោយ

នាឱកាសអញ្ជើញចូលរួមពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ កាលពីថ្ងៃទី ៥ ខែមករា សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើររបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនចាកឆ្ងាយអំពីកុងសង់ស៊ីសទាំង ៥ចំណុច ដែលបានឯកភាពគ្នា នៅឯទីក្រុងហ្សាកាតា កាលពី ខែមេសា ឆ្នាំ២០២១ នោះទេ។ សម្ដេចក៏បានសង្កត់ធ្ងន់ថា សម្ដេចមិនបានដាក់លក្ខខណ្ឌជាមុននោះទេ ក្នុងការជជែកពិភាក្សា ក្នុងការបំពេញដំណើរទស្សនកិច្ចនេះ ដោយសម្ដេចបានចោទជាសំនួរថា តើពលរដ្ឋមីយ៉ាន់ម៉ា ចង់ឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬត្រូវដោះស្រាយ?

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា គោលបំណងដែលសម្ដេចធ្វើដំណើរដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនចង់បានអ្វីនោះទេ ក្រៅពីមានបំណងជួយសម្រួលនូវសភាពការណ៍ទាំងឡាយ​ដែលកំពុងកើតមានក្នុងប្រទេសអាស៊ានមួយនេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ សម្ដេចបានសង្កត់ធ្ងន់ដូច្នេះ សភាពការណ៍នៅមីយ៉ាន់ម៉ា វាមិនសាមញ្ញនោះទេ ដូច្នេះ ក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ ហើយចំណុចសំខាន់របស់កុងសង់ស៊ីស គឺការអត់ធ្មត់ និងបញ្ឈប់អំពើហិង្សា ស្របពេលដែលប្រទេសនេះ កំពុងជួបនូវវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីៗគឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដោយផ្ទាល់ ខណៈដែលប្រទេសជាតំបន់អាស៊ានគ្រាន់តែជួយសម្រួលប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចចង់បង្ហាញថា បណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន មានសិទ្ធិនឹងដឹងបាន ហើយសម្ដេចក៏មិនធ្វើឱ្យខុសគោលការណ៍របស់អាស៊ាន និងកុងសង់ស៊ីសទាំង៥ចំណុចនោះដែរ ហើយកម្ពុជា មានបទពិសោធន៍ផ្ទាល់ក្នុងការដោះស្រាយបញ្ហានេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយបញ្ហា នយោបាយ អាកាសធាតុ សង្គម វប្បធម៌ និងជំងឺឆ្លង ផ្សេងៗ។ ក្នុងនោះ កម្ពុជា គឺជាប្រធានបន្តវេនពីប្រទេសប្រុយណេ ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកមានអ្នកឆ្លងកូវីដ១៩ជិតមួយលាននាក់ក្នុងមួយថ្ងៃ ជាអត្រាឆ្លងខ្ពស់បំផុតក្នុងពិភពលោក

ព័ត៌មាន
សហរដ្ឋអាមេរិកនៅច្ងៃចន្ទដើមសប្តាហ៍នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជិត១លានករណីហើយ ដែលតួលេខនេះ ជាអត្រាឆ្លងប្រចាំថ្ងៃច្រ…

តំបន់អាស៊ីនឹងប្រឈមហានិភ័យខ្ពស់នៅឆ្នាំ២០២២ ពីភាពតានតឹងរវាងអាមេរិក និងចិនទាក់ទងនឹងរឿងកោះតៃវ៉ាន់

ព័ត៌មាន
បញ្ហាទំនាក់ទំនងដ៏តានតឹងនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិនជុំវិញបញ្ហាដ៏រសើបកោះតៃវ៉ាន់ នឹងក្លាយជាហានិភ័យធំសម្រាប់តំបន់អាស៊ីនៅក្នុងឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ