អង្ករ​កម្ពុជា

កម្ពុជា​នៅ​លេខ​រៀង​ទី​៩​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​លើ​ពិភព​លោក


ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ នាំអង្ករចេញ​សរុប​ជា​ទឹក​ប្រាក់​ចំនួន ៣៣៥,១​លាន​ដុល្លារ ស្ថិតនៅលេខរៀងទី៩ នៅ​ក្នុង​តារាង​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក។
កសិករ​ប្រមូល​ផល​ស្រូវ
បើគិតជាបរិមាណ ឆ្នាំទៅមិញ កម្ពុជានាំអង្ករទៅទីផ្សារក្រៅប្រទេសបាន ៥៣៨.៣៩៦តោន។ នេះបើយោងតាមគេហទំព័រ www.worldstopexports.com និងគេហទំព័រសហព័ន្ធស្រូវអង្ករកម្ពុជា (www.crf.org.kh)។

គិតក្នុងក្របខ័ណ្ឌប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់លេខ៣ បន្ទាប់ពីប្រទេសវៀតណាម និងប្រទេសថៃ។

របាយការណ៍នាំអង្ករចេញទូទាំងពិភពលោក បង្ហាញថា ការនាំចេញអង្ករនៅឆ្នាំ២០១៥ មានទឹកប្រាក់សរុប ២១,២ពាន់លានដុល្លារ គឺ​ថយ​ចុះ​ជិត ១២ភាគរយ គិតចាប់តាំងពីឆ្នាំ២០១១មក ដែលកាលឆ្នាំនោះ ទឹកប្រាក់សរុបនៃការនាំអង្ករចេញទូទាំងពិភពលោកមានតម្លៃដល់ទៅ ២៤,១​ពាន់លានដុល្លារ។

ប៉ុន្តែ បើគិតតែប្រទេសកម្ពុជាមួយ ការនាំចេញអង្កររបស់កម្ពុជាគិតចាប់ពីឆ្នាំ២០១១មក គឺកើនឡើង ២១៥%។ ដោយឡែកនៅឆ្នាំ២០១៦នេះ គិត​ត្រឹម​ខែ​វិច្ឆិកា កម្ពុជានាំអង្ករចេញទៅក្រៅប្រទេសសរុបបាន ៤៧៩.៦៨៩តោន។

ប្រទេស​កម្ពុជាបានកំណត់គោលដៅដ៏មហិច្ឆតាក្នុងនាំចេញអង្ករឲ្យបាន ១លានតោន ត្រឹមឆ្នាំ២០១៥ ប៉ុន្តែ គោលដៅ​នេះ​មិន​អាច​សម្រេច​បាន ដោយ​សារ​កម្ពុជានៅខ្វះសមត្ថភាពកិនស្រូវ ខ្វះឃ្លាំងស្តុកទុកនិងខ្វះហិញ្ញប្បទាន។

ខាងក្រោមនេះ ជាប្រទេសចំនួន ១៥ ដែល​នាំ​ចេញ​អង្ករ​ក្នុង​ទឹក​ប្រាក់គិត​​ជា​ដុល្លារ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ៖

(www.worldstopexports.com)

អង្ករ​កម្ពុជា​ជាប់​លេខ​១​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​៣​ឆ្នាំ​ជាប់​គ្នា

ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ អង្ករ​ប្រភេទ​ផ្កា​រំដួល​របស់​ប្រទេស​កម្ពុជា ទទួល​បាន​រង្វាន់​ជា​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ៣ឆ្នាំជាប់គ្នា។ ប៉ុន្តែ នៅឆ្នាំ២០១៦នេះ អង្ករម្លិះក្រអូបរបស់ថៃបានដណ្ដើមកាន់កាប់ពានរង្វាន់នេះម្ដង ពីអង្ករ​អាមេរិក​ដែល​បាន​កាន់​កាប់​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​២០១៥។

វិស័យស្រូវអង្ករនៅកម្ពុជា ត្រូវបានអ្នកជំនាញនិយាយថា ជួបការ​​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​នៅ​ក្នុង​ប្រទេស​អាស៊ាន អង្ករ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ចាញ់​ប្រៀប​ប្រកួត​ប្រជែង​ជាមួយ​អង្ករ​មក​ពី​ប្រទេស​វៀតណាម និង​ថៃ ដោយសារ​ផលិត​កម្ម​ស្រូវ​នៅ​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​អស់​ការ​ចំណាយ​ទាប​ជាង។

(ហេង ភិរម្យ)
កាលពីខែកញ្ញា កសិករនៅខេត្តបាត់ដំបងដែលជាខេត្តជង្រុកស្រូវដ៏ធំបំផុត​របស់​កម្ពុជា បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង។ ភ្លាមៗនោះ រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញថវិកាជិត ៣០​លាន​ដុល្លារ​ដើម្បី​ជួយ​គាំពារ​វិស័យ​ស្រូវ​អង្ករ​ដែល​កំពុង​ជួប​បញ្ហា។ ទន្ទឹម​នោះ​ដែរ ក៏មាន​យុទ្ធនាការ​សេដ្ឋី​ឧកញ៉ា​នាំគ្នា​ទិញ​ស្រូវ​អង្ករ​ពេញ​ប្រទេស ដើម្បី​រុញ​តម្លៃ​ស្រូវ​ឲ្យ​ឡើង​ថ្លៃ​វិញ។ ការ​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភព​លោក នៅ​ឆ្នាំ​ក្រោយ​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕





អត្ថបទបន្ទាប់


ចិន​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា

ព័ត៌មាន
ប្រទេស​ចិន​នៅ​តែ​ដណើ្តម​ចំណាត់​ថ្នាក់​កំពូល​លេខ​១ ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ។

ម្ចាស់ថ្លៃ! មួយឆ្នាំ Disney រកលុយបាន៧ពាន់លានដុល្លារ

ព័ត៌មាន
ផលិតកម្មភាពយន្ត Disney ទើបបានប្រកាសនៅដើមសប្ដាហ៍នេះថា ខ្លួនរកចំណូល​បាន ៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​នេះ ពី​ការ​លក់​សំបុត្រ​ទូទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ