វត្តមាន​ចិន​នៅ​កម្ពុជា

ចិន​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា


ប្រទេស​ចិន​នៅ​តែ​ដណើ្តម​ចំណាត់​ថ្នាក់​កំពូល​លេខ​១ ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ។
វេទិកា​ធុរកិច្ច​កម្ពុជា​-ចិន
ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០១៦ ចិន​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ៧២០​លាន​ដុល្លារ​អាមេរិក។ អ្វី​ដែល​ចិន​បាន​ផ្តោត​​សំខាន់​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ គឺ​លើ​វិស័យ​ដែល​មាន​សក្តានុពល​ចំនួន​បួន រួមមាន ១) កសិកម្ម​និង​កសិ​ឧស្សាហកម្ម ២) ឧស្សាហកម្ម​និង​កម្មន្ត​សាល ៣) ទេសចរណ៍​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត និង ៤) សេវាកម្ម។

គិត​ចាប់​តំាង​ពី​ខែ​មករា ដល់​ខែ​តុលា​ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​វិនិយោគ​លើ​គម្រោង​ថ្មី​ចំនួន ៦៥គម្រោង និង ពង្រីក​ផលិតកម្ម​លើ​គម្រោង​ដែល​មាន​ស្រាប់​ចំនួន ៥​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៧២០​លាន​ដុល្លារ​អាមេរិក។នេះ​បើ​តាម​របាយការណ៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ប្រសាសន៍​ថា គម្រោង​វិនិយោគ​របស់​ចិន​ដែល​លេច​ធ្លោ​ជាង​គេ​នៅ​កម្ពុជា គឺ​វិស័យ​កសិកម្ម វិស័យ​រ៉ែ វិស័យ​ថាមពល និង​វិស័យ​អចលនទ្រព្យ និង​សំណង់។

(www.cambodiainvestment.gov.kh)

ហេតុអ្វីចិនមកវិនិយោគនៅកម្ពុជា ?

ឯកឧត្តម សុខ ចិន្តាសោភា ឲ្យដឹងថា ការដែលប្រទេសចិន​សម្រុក​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ ដោយមាន​កំណើន​ក្នុង​រង្វង់ ៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ គួបផ្សំ​ទៅនឹង​កម្ពុជា​បាន​ផ្តល់​និង​បើក​ឱកាស​ទូលាយ​សម្រាប់​វិនិយោគិន​បរទេស។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ គណៈកម្មាធិការវិនិយោគកម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​វិនិយោគ​លើ​គម្រោង​ថ្មី​ចំនួន ៨៦​គម្រោង និងពង្រីកផលិតកម្មលើគម្រោង​ដែល​មាន​ស្រាប់​ចំនួន​១៧​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជិត ៧៨០​លាន​ដុល្លារ​អាមេរិក។

បើនិយាយ​ពីពាណិជ្ជកម្មវិញ កាលពីពេលថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជំរុញ​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​-ចិន​ចំនួន ៥ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ។ ដោយ​ឡែក នៅក្នុង​ឆ្នាំ​២០១៦​នេះ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ រំពឹង​ថា​នឹង​សម្រេច​បាន ៤,៣១​ពាន់​លាន​ដុល្លារ៕ (អត្ថបទ៖ សាយ សមិទ្ធិ)



អត្ថបទបន្ទាប់


មួយឆ្នាំៗ កម្ពុជា​នាំចូល​បន្លែ​ជាង​២០០​លាន​ដុល្លារ ខណៈ​​កសិករ​​ក្នុង​​ស្រុក​​ថ្ងូរ​​រឿង​​អត់​​ទីផ្សារ

ព័ត៌មាន
កម្ពុជា​គឺ​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ នាំចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ៤០០​តោន ស្មើ​នឹង​ជាង ១៤​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ…

កម្ពុជា​នៅ​លេខ​រៀង​ទី​៩​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​លើ​ពិភព​លោក

ព័ត៌មាន
ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ នាំអង្ករចេញ​សរុប​ជា​ទឹក​ប្រាក់​ចំនួន ៣៣៥,១​លាន​ដុល្លារ ស្ថិតនៅលេខរៀងទី៩ នៅ​ក្នុង​តារាង​ប្រទេស​ដែល​នាំ​អង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ