Advertisement
អំពើជួញដូរមនុស្ស

ស្ត្រីដែលបង្ខំកុមារកម្ពុជា៧នាក់ឲ្យដើរសុំទានតាមផ្លូវ ត្រូវបានផ្តន្ទាទោស


ស្ត្រី​ម្នាក់ឈ្មោះ ភួង ចាន់នី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធធនាគារ៨ឆ្នាំពីបទបង្ខំកុមារ ៧នាក់ ដែលមានអាយុចន្លោះពី៦ខែដល់១២ឆ្នាំ ឲ្យដើរសុំទាននៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ(IJM)។
កុមារកម្ពុជា ដើរសុំទាននៅភ្នំពេញ (រូបថត៖ Google)
ដោយ
Advertisement

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសស្ដ្រីឈ្មោះ ភួង ចាន់នី ឲ្យជាប់ពន្ធធនាគាររយៈ៨ឆ្នាំពីបទបង្ខំកុមារកម្ពុជាឲ្យដើរសុំទានតាមដងផ្លូវ ដោយយោងលើមាត្រា១២នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ការសម្រេចផ្ដន្ទាទោសរបស់ចៅក្រម គឺបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅនេះ។ 

បើតាមសេចក្តីប្រកាសរបស់អង្គការខាងលើ ស្ដ្រីឈ្មោះ ភួង ចាន់នី បានរំលោភបំពានលើរាងកាយកុមារ ហើយមានទារកម្នាក់ក្រោយពីចាប់កំណើតបានរយៈពេលខ្លី ក៏ត្រូវបានលក់ និងផ្ទេរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតរហូតដល់ដៃរបស់ស្ដ្រីភួង ចាន់នី។ ស្រ្ដីរូបនេះ បានផ្ដល់ជម្រក និងអាហារដល់កុមារជាថ្នូរនឹងលុយដែលកុមារទាំងនោះរកបានពីការសុំទានតាមផ្លូវ។ កុមារទាំងអស់ ត្រូវរកប្រាក់ឲ្យបានយ៉ាងតិច២ដុល្លារក្នុងមួយថ្ងៃ បើមិនដូច្នេះទេ នាងនឹងវាយកុមារទាំងនោះដោយខ្សែភ្លើង និងត្រូវបង្ខំឲ្យដេកលើបង់នៅទីសាធារណៈ ខណៈកុមារទាំងនោះ ទទួលបានអាហារតែ១ពេលក្នុងមួយថ្ងៃ ហើយទារកត្រូវបានស្ដ្រីនេះចាក់ថ្នាំងងុលដេករៀងរាល់ថ្ងៃទៀតផង។

តាមពិតទៅ ស្ដ្រីឈ្មោះ ភួង ចាន់នី បានប្រកបរបរនេះ អស់រយៈពេល៨ឆ្នាំមកហើយ។ នេះបើតាមចម្លើយសារភាពរបស់នាងក្រោយពេលចាប់ខ្លួន ដោយមន្ទីរប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។   បើតាមសេចក្តីប្រកាសដដែល បច្ចុប្បន្នកុមារទាំងអស់មានសុវត្ថិភាព និងស្ថិតនៅក្នុងមណ្ឌល។

ពាក់ព័ន្ធបញ្ហានេះ លោក យូ សុភ័ក្ដ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទពេញចិត្តនឹងសេចក្ដីសម្រេចនេះណាស់ ព្រោះ ជនល្មើសត្រូវបានផ្តទ្ទាទោស ជនរងគ្រោះត្រូវបានសង្គ្រោះ និងបានស្ដារនីតិសម្បទា។ លទ្ធផលនេះ គឺជាសារដើម្បីបង្កា និងទប់ស្កាត់ កុមារផ្សេងទៀតកុំឲ្យរងគ្រោះ។ សូមអរគុណអង្គការ និងនគរបាលយុត្តិធម៌ ដែលបានសហការជួយ​សង្គ្រោះ​កុមារសុំទាននៅតាមភ្លើងស្ដុប ព្រមទាំងជួយផ្តល់សេវាកម្មផ្នែកច្បាប់ផងដែរ»៕  

   

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៤ខែ​ឆ្នាំនេះ វៀតណាម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ២៦​លាន​ដុល្លារ

ព័ត៌មាន
តាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ក្រុមហ៊ុនក្នុងស្រុករបស់វៀតណាម បានចាក់បញ្ចូលទុនវិនិយោគជាង ១២៩ លានដុល្លារ...

តើ​ការ​រស់នៅ​ខុនដូ មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ?

ព័ត៌មាន
បច្ចុប្បន្ន អគារ​ខុនដូ​បាន​រីកដុះ​ដាល​ដូច​ផ្សិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ទេសចរណ៍​មួយ​ចំនួន​របស់​ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ