Advertisement
រំដោះ​ចិញ្ចើម​ផ្លូវ?

រំដោះ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ជា​ការសាកល្បង​សមត្ថភាព​ចៅសង្កាត់​ថ្មី?


លទ្ធផល​នៃ​ការ​បោះឆ្នោតឃុំ​សង្កាត់​ឆ្នាំ​២០១៧នេះ បង្ហាញថា ក្នុង​រាជធានីភ្នំពេញ ចៅសង្កាត់​ជាច្រើន​ត្រូវ​បាន​ប្ដូរ​ថ្មី​។ តើ​ចៅ​សង្កាត់​ថ្មី​ទាំង​នេះ អាច​ដោះស្រាយ​បញ្ហា​ចិញ្ចើម​ផ្លូវ​ត្រូវ​គេ​យក​ធ្វើ​កន្លែង​លក់​ដូរ​ស្ទើរ​តែ​គ្រប់​វិថី​ក្នុង​រាជ​ធានី បាន​​ឬទេ ?
អាជីវករ​យក​ចិញ្ចើម​ផ្លូវ​ដាក់​តាំង​លក់​ម៉ូតូ​នៅ​លើ​មហាវិថី​ព្រះសីហនុ រាជ​ធានី​ភ្នំពេញ
ដោយ
Advertisement

អាជ្ញាធរ​សាលា​រាជ​ធានី អភិបាល​ក្រុង​ខ្លួន​ឯង ប្រកាស​ជា​រឿយៗ​អំពី​ការ​រំដោះ​ចិញ្ចើម​ផ្លូវ ដើម្បី​ទុក​ឲ្យ​អ្នក​ថ្មើរ​ជើង​អាច​ដើរ​បាន និង​រៀបចំ​របៀប​រៀប​រយ​សាធារណៈ និង​សោភ័ណ​ភាព​ទីក្រុង​គជ​មួយ​នេះ ប៉ុន្តែ ការ​ប្រកាស​ហាក់​បាន​ត្រឹម​តែ​ប្រកាស គ្មាន​ប្រសិទ្ធ​ភាព​អ្វី​ឡើយ។

ថ្មីៗ​បំផុត មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ជំរុញ​ឲ្យ​អាជ្ញាធរ​សាលា​រាជ​ធានី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​យក​ចិញ្ចើម​ផ្លូវ​លក់​ដូរ​នេះ​ដែរ។ 


👉 គួរអាន ! អ្នកឈ្នះឆ្នោតជាកូនបំណុលរបស់រាស្ត្រ !


ដោះស្រាយ​មិន​បាន ? មិន​ចង់​ដោះ​ស្រាយ ? ឬ​យ៉ាង​ណា ?

ចិញ្ចើម​ផ្លូវ​មិន​មែន​តែ​ពលរដ្ឋ​អ្នក​លក់​ដូរ​តូច​តាច​ទេ​ដែល​រំលោភ​យក​ចិញ្ចើម​ផ្លូវ​នោះ។ នៅ​តាម​វិថី​នានា គេ​ក៏​សង្កេត​ឃើញ​មាន​ហាង ឬ​ក្រុមហ៊ុន​ធំៗ​ដែល​មាន​ម្ចាស់​ជា​អ្នក​មាន​លុយ​មាន​បុណ្យ​ស័ក្ដិ ក៏​ឆ្លៀត​កេង​ចំណេញ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជា​ចំណត ឬ​កន្លែង​ដាក់​តាំង​លក់​ទំនិញ​ដែរ។ 

ហាង​លក់​សម្លៀក​បំពាក់​មួយ​ដាក់​តាំង​លក់​ផលិត​ផល​របស់​ខ្លួន​លើ​ចិញ្ចើម​ផ្លូវ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​សីហនុ រាជ​ធានី​ភ្នំពេញ។ (ហេង ភារម្យ)
Advertisement

ត្រង់​នេះ គេ​អាច​យល់​ថា អាជ្ញាធរ​មូលដ្ឋាន​ប្រហែល​ជា​មិន​ហ៊ាន​អនុវត្ត​វិធាន​ការ​ចំពោះ​អ្នក​ធំៗ​ទាំង​នេះ​ឡើយ និង​ថា បើ​អាជ្ញាធរ​ធ្វើ​វិធានការ​តែ​ចំពោះ​អ្នក​លក់​ដូរ​តូច​តាច ប្រាកដ​ជា​ត្រូវ​គេ​រិះគន់​ជេរ​ស្ដី​ជា​មិន​ខាន។

តើ​ចៅសង្កាត់​ថ្មី​មកពី​បក្ស​សង្គ្រោះជាតិ​អាច​ដោះស្រាយ​បញ្ហានេះ​បានទេ?

លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ បាន​ចេញជា​បឋម​ហើយ ដោយ​បង្ហាញថា ក្នុង​រាជធានី​ភ្នំពេញ ចៅសង្កាត់​ចាស់​ដុះ​ស្លែ​ជាច្រើន​ត្រូវ​បាន​ដូរ​ចេញ​ ដោយ​ចូល​មក​ជំនួស​វិញ​នូវ​ចៅសង្កាត់​ថ្មី មក​ពី​គណបក្ស​សង្គ្រោះជាតិ។ 

ដូច្នេះ ចំពោះសង្គ្រាម​រំដោះ​ចិញ្ចើម​ផ្លូវ​នេះ ត្រូវ​គេ​មើលឃើញថា ជា​ការសាកល្បង​សមត្ថភាព​របស់​ចៅសង្កាត់​ថ្មី​ទាំង​នេះ ហើយ​ប្រជាជន​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា ថាតើ​អ្នក​ថ្មី ដែល​តែងតែរិះគន់​អ្នក​ចាស់ អាច​នឹង​ធ្វើ​កិច្ចការនេះ​បានសម្រេច ដែរ ឬ​ទេ ?៕




អត្ថបទបន្ទាប់


អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តាំង​ចិត្ត​ឲ្យ​សឿង​ដូច​អាមេរិក

ព័ត៌មាន
វិវាទ​នយោបាយ​ក្នុង​របត់​ចុង​ក្រោយ បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​ការ​បង្រួប​បង្រួម​ក្រោម​ឆ័ត្រ​សន្ធិ​សញ្ញា​ចរចា​សន្តិភាព ២៣ តុលា ១៩៩១ នៅ​...

ឆ្នាំ២០១៦ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​ថយ​ចុះ ប៉ុន្តែ សកម្ម​ភាព​ពាណិជ្ជ​កម្ម​មិន​ថយ​ចុះ​ទេ

ព័ត៌មាន
ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​បើក​ក្រុមហ៊ុន​ថ្មី និង​សហគ្រាស​ឯកជន នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៦ មាន​ការ​ថយ​ចុះ ប៉ុន្តែ សកម្មភាព​ពាណិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ