Advertisement
ផលិតផលឧស្សាហកម្ម

រយៈពេល ៥ឆ្នាំ កម្ពុជាចំណេញពីការលក់ផលិតផលឧស្សាហកម្ម ប៉ុន្មានម៉ឺនលានដុល្លារ?


នៅក្នុងរយៈពេល៥ឆ្នាំចុងកន្លងមកនេះ កម្ពុជាលក់ចេញផលិតផលនៅក្នុងវិស័យឧស្សាហកម្មក្នុងតម្លៃទឹកប្រាក់ប្រមាណ ជាង ៤,៣ ម៉ឺនលានដុល្លារអាមេរិក ដែលមានការកើនឡើងរៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៣ រហូត ដល់ឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម។
កម្មករ​កម្មការិនី​រោងចក្រ​នាំ​គ្នា​ថត​រូប​ selfie ជាមួយ​នាយករដ្ឋមន្ត្រី​ សម្ដេចតេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ក្នុង​ពិធី​មួយ​នៅ​កោះពេជ្រ។ រូបភាព​៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

ក្នុងចំណោម​ផលិតផល​ឧស្សាហកម្ម ដែលផលិត​ចេញពី​រោងចក្រ​ក្នុងរយៈពេល​ ៥ឆ្នាំមកនេះ ​បានបង្ហាញ​​ឲ្យ​ដឹងថា​ ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់ និងស្បែកជើង​​មានទឹកប្រាក់​​ជាង ៣១ ពាន់លាន​ដុល្លារ ខណៈការ​នាំ​ចេញផលិតផល​ផ្សេងៗ​ទៀត​មានតម្លៃទឹក​ប្រាក់ជាង ២ពាន់​លាន​ដុល្លារ និង ការលក់ចេញ​ក្នុងស្រុក​ជិត ៩ពាន់​លានដុល្លារ​អាមេរិក។

Advertisement

របាយការណ៍​ក្រសួងឧស្សាហកម្ម​បញ្ជាក់ថា រយៈពេល​៥ឆ្នាំ ពោលគឺ​ចាប់ពីឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៧ ចំនួន​រោងចក្រ​សរុបមាន ជិត៧​ពាន់រោងចក្រ រោងចក្រ​កើតថ្មី​ជាង ៨០០រោងចក្រ និង រោងចក្រ​លុបចេញ​ពីបញ្ជី​ជាង ២០០រោងចក្រ។ រីឯ រោងចក្រ ដែល​ក្នុងនោះ​ឧស្សាហកម្ម តម្បាញ កាត់ដេរ ស្បែកជើង និងកាបូបបាន​​បង្ហាញ​ចំនួន​​រោង​ចក្រ​ច្រើន​​​ជាង​គេ ដែលមាន​រហូតដល់ជិត ៥ពាន់ រោងចក្រ ខណៈដែល​រោងចក្រ អាហារ ភេសជ្ជៈ បារីជាង ៥០០ រោងចក្រ​ផលិតផល​ពីក្រដាស ជិត២០០ ឧស្សាហកម្ម​គីមី កៅស៊ូ ប្លាស្ទិក​ជិត៥០០ ឧស្សាហកម្ម​ពីរ៉ែ មិនមែនលោហៈ​ជាង ១០០ ឧស្សាហកម្មកែច្នៃ​លោហៈ ជាង ៤០០ ឧស្សាហកម្ម​អំពីឈើ និងគ្រឿង​​សង្ហារឹម​ជាង ១០០ និងឧស្សាហកម្មផ្សេងៗទៀត​១៦៨ រោងចក្រ។

បើនិយាយ​ដោយឡែក មួយឆ្នាំពេញ ២០១៧ តម្លៃលក់​ចេញផលិតផល​ក្នុងវិស័យ​ឧស្សាហកម្ម​កម្ពុជា ​សម្រេចបាន ១០ ៧៩៤ លានដុល្លារ ២០១៧ ធៀបនឹងឆ្នាំ ២០១៦ មានតម្លៃ ៩ ៥៦៨ លានដុល្លារ។ 

គិតតែមួយ​ផ្នែកឆ្នាំ ២០១៧ ការនាំចេញ​​សម្លៀក​បំពាក់ និង ស្បែកជើងមាន ៧ ០១៩ លានដុល្លារ ខណៈ ឆ្នាំ ២០១៦ មាន ៦ ៧៨៩ លានដុល្លារ។

ជុំវិញនឹងវិស័យ​ឧស្សាហកម្ម​នេះដែរ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ធ្លាប់បាន​គូសបញ្ជាក់​ដែរថា នៅពាក់​កណ្ដាលដើម​ឆ្នាំ២០១៨នេះ ការបញ្ជា​ទិញ​ក្នុង​វិស័យកាត់ដេរ គឺមាន​ច្រើន​គួរឲ្យកត់​​សម្គាល់ ខណៈដែល​ម្ចាស់រោងចក្រ​​ដែលមាន​​ការ​បញ្ជា​​ទិញ គឺបាននិងកំពុង​មាន​​ប្រតិបត្តិការ​ ​ផលិតដើម្បី​ឆ្លើយការ​បញ្ជាទិញ​នេះ យ៉ាង​មមា​​ញឹកបំផុត។​

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាមេរិកបានអនុម័តការបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) ដល់កម្ពុជារហូត​ដល់​ចុងឆ្នាំ២០២០

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា អាមេរិក នឹងបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) រហូតដល់ចុងឆ្នាំ២០២០...

តម្លៃដំឡូងមីឆ្នាំនេះកើនឡើងទ្វេដង ខណៈកសិករសម្រុក​ដក​លក់យ៉ាងគគ្រឹកគគ្រេង

ព័ត៌មាន
លោក ពុយ សេន ឈ្មួញដំឡូងមីនៅខេត្តបាត់ដំបង បានប្រាប់ ខេមបូណូមីស ថា ដំឡូងមីនៅឆ្នាំនេះ មានតម្លៃកើនឡើងខ្ពស់ជាងឆ្នាំមុនរហូតដល់ពីរដងឯនោះ។...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ