វិស័យធនាគារ

ធនាគារកណ្តាលអាម៉េរិក អាចកាត់បន្ថយអត្រាការប្រាក់នៅរដូវក្តៅខាងមុខនេះ


ទោះបីសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចកំពូលនៅលើពិភពលោកហាក់មានស្ថានភាពល្អប្រសើរឡើងវិញក្តី តែការកាត់បន្ថយអត្រាការប្រាក់នៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ខណៈការព្យាករខ្លះបានលើកឡើងថា ការសម្រេចចិត្តរបស់អាម៉េរិកទំនងជាអាចធ្វើនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ការរំពឹងលទ្ធផលការសម្រេចចិត្តរបស់អាម៉េរិកអាចចេញកាលពីថ្ងៃព្រហស្បត៍ ត្រូវរលាយជាថ្មីដោយសារអ្នកសេដ្ឋកិច្ចនៅមានមន្ទិល ហើយបន្តដាក់ការស្ទាបស្ទង់បន្ថែមទៀត។
វិស័យធនាគារ
ដោយ

ក្រុមមន្ត្រីជាន់ខ្ពស់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានលើកឡើងថា ផ្អែកតាមល្បឿននៃការថមថយកម្រិតអតិផរណារបស់សហរដ្ឋអាម៉េរិកជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ វាទំនងជានឹងសមស្របសម្រាប់ធនាគារកណ្តាលសហព័ន្ធរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខរបស់ពិភពលោកមួយនេះ អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅរដូវក្តៅខាងមុខ។ ប៉ុន្តែទោះបីជាយ៉ាងណា ការសម្រេចណាមួយនៅតែស្ថិតក្នុងក្តីរំពឹងនៅឡើយ ស្របពេលដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំលទ្ធផលនេះយ៉ាងអន្ទះសារជាយូរមកហើយ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ អ្នកសម្រេចចិត្តលើបញ្ហាកាត់បន្ថយអត្រាការប្រាក់របស់អាម៉េ​រិក នៅតែមានមន្ទិលសង្ស័យ ហើយបានបន្តដាក់ការតាមដាននៅលើដំណើរការគ្រប់គ្រង និងពង្រឹងការតាមដាននៅលើស្ថានភាពនៃអត្រាអតិផរណាបន្តថែមទៀត ដោយតាមគោលដៅកំណត់ និរន្តរភាពនៃអត្រាអតិផរណាមិនឱ្យខ្ពស់ជាង២%។

លោក រ៉ាហ្វាអែល ប៊ូស្ទិច (Raphael Bostic) ប្រធានធនាគារកណ្តាលប្រចាំទីក្រុងអាត្លង់តា បានប្រាប់អ្នកសារព័ត៌មានថា កាលពីមួយឆ្នាំមុន លោកបានរំពឹងទុកថា ការកាត់បន្ថយអត្រាការប្រាក់ដំបូងនឹងដាក់ចុះនៅចុងឆ្នាំ២០២៤ នេះ។ លោក ប៊ូស្ទិច ដែលជាសមាជិកនៃគណកម្មការសម្រេចចិត្តលើបញ្ហាអត្រាការប្រាក់ម្នាក់ក្នុងចំណោម១២នាក់ បានបន្ថែមថា អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺការចម្រេចចិត្តបញ្ចុះអត្រាការប្រាក់អាចនឹងលឿនជាងការព្យាករពីមុនរបស់លោក ដោយទំនងជានៅរដូវក្តៅខាងមុខ។

ការិយាល័យពាណិជ្ជកម្មរបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពលរដ្ឋអាម៉េរិក អាចសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ២,៤% នៅក្នុងខែមករា ពោលគឺធ្លាក់ចុះ០,២% បើធៀបនឹងខែធ្នូ ប៉ុន្តែអ្វីដែលជាស្នូលនៃអត្រាអតិផរណាដូចជាតម្លៃស្បៀងអាហារ និងថាមពលបានកើនឡើង០,៤%ទៅវិញ។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនដាក់ចេញយន្ដការការពារការលក់យានយន្តអគ្គិសនីនៅក្រៅប្រទេស ដើម្បី ទប់ទល់អាមេរិក និងអឺរ៉ុប

ព័ត៌មាន
ប្រទេសចិន កំពុងចាត់វិធានការដើម្បីការពារការលក់យានយន្តអគ្គិសនី (EVs) និងថ្ម-អាគុយរបស់ខ្លួននៅក្នុងទីផ្សារទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើ…

សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំពិធី បិទវគ្គសិក្សា ដើម្បីបូកសរុបលទ្ធផលនៃ កម្មវិធី ធ្វើឲ្យអាជីវកម្មប្រសើរឡើងរដូវកាលទី៣ (ESF3)

ព័ត៌មាន
សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ