ពលករខ្មែរធ្វើការនៅកូរ៉េខាងត្បូងរួមចំណែករកប្រាក់ចំណូលជូនជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករខ្មែរធ្វើការនៅកូរ៉េខាងត្បូងរួមចំណែករកប្រាក់ចំណូលជូនជាតិជិត៦០០លានដុល្លាររៀងរាល់ឆ្នាំ


រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។
ពលករខ្មែរធ្វើការនៅកូរ៉េខាងត្បូងរួមចំណែករកប្រាក់ចំណូលជូនជាតិជិត៦០០លានដុល្លាររៀងរាល់ឆ្នាំ រូបភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។
ឯកឧត្តមរដ្ឋមន្ត្រីថ្លែងកោតសរសើរពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងយ៉ាងដូច្នេះថា៖ «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើង អំពីការអនុវត្តភារកិច្ច ៥ រួមមាន៖ ទី១. ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា, ទី២. ផ្តល់សេវាសាធារណៈជូនក្មួយៗពលករ តាំងពីពេលប្រឡងតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ ហើយត្រឡប់ទៅវិញ, ទី៣. សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ, ទី៤. ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនក្មួយៗ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណៈសម្បត្តិពេលដែលវិលត្រឡប់ទៅវិញ, និងទី៥. សម្របសម្រួលបញ្ហាផ្សេងៗ ការប្រឹក្សា និងដោះស្រាយបញ្ហាទៅដល់ពលករ ដោយមិនគិតភាពនឿយហត់ ហើយក្រៅពីនេះ ក្រុមការងារកំពុងជួយសម្របសម្រួលក្នុងការបង្កើតវត្តខ្មែរ និងមជ្ឈមណ្ឌលវប្បធម៌ដើម្បីឱ្យពលករបានគោរពព្រះពុទ្ធសាសនា ដែលអាចជួបជុំគ្នាគោរពប្រតិបត្តិ និងបង្កើតជាកម្មវិធីកំសាន្តសប្បាយផ្សេងៗ។




អត្ថបទបន្ទាប់


ខេត្តសៀមរាបទទួលបានទេសចរដើរកម្សាន្ដច្រើនជាងគេបំផុត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ

ព័ត៌មាន
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ប្រទេសកម្ពុជា ទទួលបានទេសចរសរុបជាង ១៣លាននាក់ ដោយក្នុងនោះ ទេសចរជ…

សមាគមស្វាយចន្ទីកម្ពុជា ជំរុញឱ្យកសិករផ្អាកលក់គ្រាប់ស្វាយចន្ទីសិន ដ្បិតតម្លៃកំពុងធ្លាក់ចុះ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់ឱ្យកសិករដែលជាសមាជិករបស់ខ្លួន ផ្អាកលក់គ្រាប់ស្វាយចន្ទីឆៅឱ្យវៀតណាមសិន ដោយសារតម្លៃចុះទាប និងត្រូវប្រមូលហាលទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ