ក្រុមហ៊ុន Chevron

ក្រុមហ៊ុន Chevron បានប្រគល់ភាគហ៊ុនតំបន់ឧស្ម័នទៅឱ្យរបបសឹកមីយ៉ាន់ម៉ា


ក្រុមហ៊ុនថាមពល ឆេវរ៉ន់ (Chevron) របស់សហរដ្ឋអាម៉េរិក បានសម្រេចដកខ្លួនចេញពី អាជីវកម្មថាមពលនៅតំបន់ឧស្ម័នធម្មជាតិ យ៉ាដាណា (Yadana) ប្រទេសមីយ៉ាន់ម៉ា ដោយបានប្រគល់ភាគហ៊ុនទៅឱ្យប្រទេសនេះ និងក្រុមហ៊ុនថៃមួយកាន់កាប់វិញ។ ការដកខ្លួននេះធ្វើឡើងក្រោយជាងពីរឆ្នាំបន្ទាប់ពីក្រុមហ៊ុននេះបានថ្កោលទោសអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅទីនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Chevron
ដោយ

អ្នកនាំពាក្យក្រុមហ៊ុន ឆេវរ៉ន់ បាននិយាយកាលពីថ្ងៃចន្ទថា ភាគហ៊ុនជាង៤១% របស់ក្រុមហ៊ុន Chevron ក្នុងវិស័យឧស្ម័នមិនត្រូវបានលក់ទៅទៅម្ចាស់ភាគហ៊ុនពាក់ព័ន្ធគឺក្រុមហ៊ុនរុករក និងផលិតថាមពលរបស់ថៃ (PTTEP) និងសហគ្រាសប្រេងនិងឧស្ម័នរបស់រដ្ឋមីយ៉ាន់ម៉ា (MOGE) នោះទេ គឺក្រុមហ៊ុននេះបានប្រគល់ឱ្យគ្រប់គ្រងតែម្ដង។

ក្រុមហ៊ុន PTTEP ដែលជាប្រតិបត្តិករនៃវិស័យឧស្ម័ននៅមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ភាគហ៊ុនរបស់ខ្លួននៅក្នុងតំបន់ Yadana បានកើនឡើងដល់ជិត៦៣%។ អ្នកនាំពាក្យក្រុមហ៊ុន ឆេវរ៉ន់ បាននិយាយថា ការដកខ្លួននេះបានឆ្លុះបញ្ចាំងពីចេតនារបស់ក្រុមហ៊ុននេះ ក្នុងការចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសនេះ។

ការដកខ្លួននេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ឆេវរ៉ន់ បាននិយាយនៅក្នុងខែមករា ឆ្នាំ២០២២ថា ខ្លួននឹងចាកចេញពីប្រទេសមីយ៉ាន់ម៉ា និងយល់ព្រមលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីនោះរួមទាំងភាគហ៊ុនរបស់ខ្លួននៅក្នុងវិស័យឧស្ម័ននៅយ៉ាដាណាផងដែរ ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុននេះបានដកខ្លួនចេញដោយប្រគល់ឱ្យភាគីពាក់ព័ន្ធជាអ្នកគ្រប់គ្រងទៅវិញ។

ដោយមានទីតាំងស្ថិតនៅឈូងសមុទ្រម៉ាតា អណ្ដូងឧស្ម័នយ៉ាដាណាផលិតឧស្ម័នបានប្រហែល៦ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយក្នុងនោះចំនួន៧០ % ត្រូវបាននាំចេញទៅប្រទេសថៃ និងប្រហែល៣០%ទៀត បានផ្គត់ផ្គង់ដល់ក្រុមហ៊ុនឧស្សាហកម្ម MOGE សម្រាប់ប្រើប្រាស់ក្នុងស្រុក។ ហើយឧស្សាហកម្ម MOGE ត្រូវបានរឹបអូសដោយរបបយោធាតាមរយៈរដ្ឋប្រហារឆ្នាំ២០២១ តាមការប៉ុនប៉ុងរបស់ខ្លួន៕

អត្ថបទ៖ ព្រាប ស

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាជីវកម្មក្ស័យធននៅជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល៩ឆ្នាំចុងក្រោយ

ព័ត៌មាន
ជប៉ុន ដែលទើបរបូតតំណែងជាប្រទេសមានសេដ្ឋកិច្ចខ្ពស់បំផុតលំដាប់ទី៣ នៅលើពិភពលោកធ្លាក់ទៅលើអាល្លឺម៉ង់ កាលពីពេលថ្មីៗ កំពុងជួបបញ្ហាកំណើននៃការក្…

មុនបញ្ចប់ទស្សនកិច្ចនៅចិន រដ្ឋមន្ត្រីរតនាគារអាម៉េរិក ព្រមានបណ្ដាក្រុមហ៊ុនចិន កុំឱ្យផ្ដល់ការគាំទ្រដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

ព័ត៌មាន
មុនបញ្ចប់ដំណើរទស្សនកិច្ច៥ថ្ងៃ នៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានព្រមានក្រុមហ៊ុននានានៅក្នុងប្រទេសចិន កុំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ