រូបិយប័ណ្ណគ្រីបតូ

តើការវិនិយោគលើរូបិយប័ណ្ណគ្រី.បតូ ឬទ្រព្យឌីជីថល អាចប្រឈមមុខនឹងហានិភ័យដែរឬទេ?


រូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថល ត្រូវបានគេសង្កេតឃើញថា មានមនុស្សជាច្រើនកំពុងវិនិយោគ ហើយមានអ្នកខ្លះអាចទទួលបានប្រាក់ចំណេញពីការវិនិយោគនេះ តែក៏មានអ្នកខ្វះខាតឡុងចុងផងដែរ។ តើមុននឹងវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថល ត្រូវស្វែងយល់លើកត្តាអ្វីខ្លះ? ហើយវាអាចប្រឈមមុខនឹងហានិភ័យដែរឬទេ?
រូបិយប័ណ្ណគ្រីបតូ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ការវិនិយោគលើអ្វីមួយរបស់ពលរដ្ឋកម្ពុជា តែងតែធ្វើតាមគ្នា ដែលអាចធ្វើឱ្យងាយរងនូវហានិភ័យ។ ជាក់ស្ដែងការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថលតាមរយៈឈ្មួញកណ្ដាល គឺងាយប្រឈមនឹងហានិភ័យខ្លាំងណាស់ ដែលទាមទារឱ្យអ្នកវិនិយោគត្រូវមានចំណេះដឹងខ្ពស់ពីបច្ចេកវិទ្យា និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគ។

​បើតាមលោក ង៉ែត ជូ រូបិយប័ណ្ណគ្រីបតូ គឺជាវេទិកាមួយដែលអនុញ្ញាតិឱ្យអ្នកវិនិយោគអាចផ្ទេរប្រាក់ពីតំបន់មួយទៅតំបន់មួយបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ បានផ្ដល់យោបល់ជូនយុវជនត្រូវពង្រីកចំណេះដឹង ដោយត្រូវស្វែងយល់ពីព័ត៌មាននានា មុននឹងពង្រីកដើមទុន ឬវិនិយោគណាមួយដោយត្រូវធ្វើពីតូចទៅធំ ដើម្បីការពារហានិភ័យ ដែលអាចកើតមានជាយថាហេតុ។

​ពាក់ព័ន្ធរូបិយបណ្ណគ្រីបតូ លោក ង៉ែត ជូ បានគូសបញ្ជាក់ថា កំពុងមានភាពចម្រូងចម្រាសច្រើនដោយសារតែនិយ័តករតាមបណ្ដាប្រទេសជាច្រើនពុំទាន់ទទួលស្គាល់ ហើយក៏ពុំទាន់មាននិយ័តករទូទៅហ៊ានគ្រប់គ្រងគ្រីបតូនោះដែរ កត្តានេះអាចធ្វើឱ្យអ្នកវិនិយោគប្រឈមនឹងហានិភ័យ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការចាត់ទុកអាករលើតម្លៃបន្ថែមលើមុខទំនិញចាំបាច់មួយចំនួនជាបន្ទុករបស់រដ្ឋដល់ដំណាច់ឆ្នាំ២០២៨ អាចជួយសម្រួលបន្ទុករបស់ពលរដ្ឋកម្រិតណា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់ទុកអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលបានកំណត់ជាអាហារមូលដ្ឋានចាំបាច់មួយចំនួនជាបន្ទុករបស់រដ្ឋរហូតដល់ដំណ…

ជប៉ុន គ្រោងជួសជុលកែលម្អកំពង់ផែ និងអាកាសយានដ្ឋានទូទាំងប្រទេសសម្រាប់ត្រៀមការពារសន្តិសុខជាតិក្នុងករណីមានគ្រោះអាសន្ន

ព័ត៌មាន
រដ្ឋាភិបាលជប៉ុន គ្រោងជួសជុលកែលម្អអាកាសយានដ្ឋានចំនួន៥ និងកំពង់ផែចំនួន១១ទីតាំងទូទាំងប្រទេសសម្រាប់ឱ្យយោធារបស់ប្រទេសនេះប្រើប្រាស់ក្នុងករណីម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ