វិនិយោគតាមអេឡិចត្រូន

CDCកំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញការវិនិយោគ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធអេឡិចត្រូនិកដោយភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិននិងបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជី ក៏ដូចជាជំរុញកំណើនវិនិយោគនៅកម្ពុជា។ ជាមួយគ្នា
វិនិយោគតាមអេឡិចត្រូន
ដោយ

ជាមួយគ្នានេះ CDC ក៏កំពុងរៀបចំផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិយោគនៅកម្ពុជាផងដែរ។ លើសពីនេះ កាលពីពេលថ្មីៗ ស្ថាប័នចុះបញ្ជីគម្រោងវិនិយោគនេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីការវិនិយោគដល់វិនិយោគិនក្នុងស្រុក ដែលជាប្រតិបត្តិករដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគបរទេស។

នាពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រូលដល់វិនិយោគិនក្នុងការចុះបញ្ជីគម្រោងវិនិយោគ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធអេឡិចត្រូនិ ក ដែលមានការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ជាមួយគ្នានេះ CDC ក៏កំពុងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា ដើម្បីរួមចំណែកជួយទាក់ទាញការវិនិយោគបរទេសផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការរៀបចំសិក្ខាសាលាខាងលើធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគជូនដល់វិនិយោគិនជាតិ និងស្ថាប័នពាក់ព័ន្ធសម្រាប់យកទៅផ្សព្វផ្សាយបន្ត សំដៅទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។

សម្រាប់ការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជានេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញក្រសួងស្ថាប័ន និងអ្នកវិនិយោគក្នុងស្រុកទាំងអស់ប្រើប្រាស់សំឡេងតែមួយរួមគ្នាក្នុងការទាក់ទាញវិនិយោគិនបរទេស ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមានដូចជាសុខសន្តិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់ស្តីពីការវិនិយោគ, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាល និងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

គួរបញ្ជាក់ថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ គឺជាច្បាប់ ដែលមានភាពបើកចំហរសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ ធនាគារពិភពលោក (World Bank)បានចាត់ទុក ច្បាប់វិនិយោគកម្ពុជា ជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់សម្រាប់វិនិយោគិន។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល៦ខែចុងក្រោយ ពោលគឺចាប់ពីកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១៧៣គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបជាង១៨ម៉ឺនកន្លែង។ បើប្រៀបធៀបនឹងរយៈពេល៦ខែដូចគ្នាពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងជាង៣ពាន់លានដុល្លារអាមេរិក៕

អត្ថបទ សឿន វណ្ណឌេត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងមានប្រជាជនវ័យចាស់ច្រើនជាងវ័យក្មេងនៅឆ្នាំ២០៥០

ព័ត៌មាន
នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនមានវ័យចាស់ និងច្រើនជាងមនុស្សមានវ័យក្មេង។ ទោះបីយ៉ាងនេះក្តី សម្តេចធិបតីអះ…

សម្ដេចតេជោ ហ៊ុន សែន ៖ កុំមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន

ព័ត៌មាន
គម្រោងព្រែកជីកហ្វូណនតេជោ កំពុងក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានអ្នកមាននិន្នាការប្រឆាំង ឬមិនសូវពេញចិត្តនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល យកម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ