សម្តេច ហ៊ុន ម៉ាណែត អះអា

សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងមានប្រជាជនវ័យចាស់ច្រើនជាងវ័យក្មេងនៅឆ្នាំ២០៥០


នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនមានវ័យចាស់ និងច្រើនជាងមនុស្សមានវ័យក្មេង។ ទោះបីយ៉ាងនេះក្តី សម្តេចធិបតីអះអាងថា កម្ពុជានឹងនៅតែមានបន្ទុកសេដ្ឋកិច្ចស្រាល ហើយការខ្វះកម្លាំងពលកម្មមិនចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជានោះទេនៅក្រោយឆ្នាំ២០៥០។ យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាព និងជីវភាពធូរធារគួរយកកូនឱ្យបានច្រើន ដើម្បីបញ្ចៀសហានិភ័យនៃការខ្វះកម្លាំងពលកម្មនាថ្ងៃអនាគត។
សម្តេច ហ៊ុន ម៉ាណែត អះអា
ដោយ

ថ្លែងនាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានឹងជួបប្រឈមនឹងបញ្ហាមានប្រជាជនវ័យចាស់ច្រើនជាងវ័យក្មេងនៅត្រឹមឆ្នាំ២០៥០ ដែលជាឆ្នាំគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ផ្អែកតាមសេណារីយ៉ូនៃលទ្ធផលជំរឿននៅឆ្នាំ២០១៩ នៅឆ្នាំ២០៥០ ខាងមុខ កម្ពុជានឹងមានប្រជាជនអាយុក្រោម១៥ឆ្នាំប្រមាណ១៥,៥% និងអាយុចាប់ពី១៥-៦៥ឆ្នាំ មានប្រមាណ៦៧,៥%និងប្រជាជនមានអាយុ៦៥ឆ្នាំឡើងមានប្រមាណ១៧,១%។ ទោះបីនៅឆ្នាំ២០៥០ កម្ពុជាអាចមានប្រជាជនវ័យចាស់ច្រើនជាងវ័យក្មេងក៏ដោយ តែសម្តេចធិបតីអះអាងថា បញ្ហាកង្វះកម្លាំងពលកម្មនៅក្រោយឆ្នាំ២០៥០ មិនបានចោទជាបញ្ហាធ្ងន់ធ្ងរដល់កម្ពុជានោះទេ។

បើទោះបីទិន្នន័យជំរឿនបង្ហាញថាកម្ពុជានៅមិនទាន់មានបញ្ហាចោទរឿងខ្វះកម្លាំងពលកម្មក្តី ប៉ុន្តែសម្តេចធិបតី សង្កេតឃើញមានសញ្ញានៃការថយចុះរវាងគម្លាតអ្នកដែលមានអាយុចាស់ និងអ្នកដែលពេញកម្លាំង គឺចាប់ផ្តើមកើន ដូច្នេះហើយប្រសិនបើអត្រាកំណើតកាន់តែថយចុះនោះ កម្ពុជាអាចនឹងមានបញ្ហាប្រឈមផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី លើកទឹកចិត្តដល់គូរស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរយកកូនឱ្យបានច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះពលកម្ម។

ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រឱ្យបានជាអតិបរមា និងបញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចាស់មានចំនួនច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការប្រជាសាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូ នៃយន្តការគាំទ្រសង្គមដល់យុវវយ និងគ្រួសារនៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០៕

អត្ថបត សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ ប្រកាសស្វែងរកដៃគូស្ថាប័នផ្ដល់សេវាកម្មរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទីផ្សារ SME

ព័ត៌មាន
សហគ្រិនខ្មែរ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បានប្រកាសអញ្ជើញដៃគូស្ថាប័នឲ្យចូលរួមនៅក្នុងការដេញថ្លៃគម្រោង ផ្ដល់សេវាកម្មរៀបចំ និងអនុវត្តគម្រោងអភិវ…

CDCកំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញការវិនិយោគ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កំពុងរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធអេឡិចត្រូនិកដោយភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ