ក្រុមហ៊ុន​ឆបោក!

ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅក្រៅ​ប្រទេស​មួយ​នេះជាក្រុមហ៊ុន​ឆបោក! ចូរ​ប្រយ័ត្ន!!!


ជា​ការជូនដំណឹង​ដល់ប្រជាពលរដ្ឋ កុំ​ឲ្យ​ចាញ់​បោក​ក្រុមហ៊ុន ឬទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ជារឿយៗ ចេញ​ប្រកាស​ព័ត៌មាន​ជូន​ដល់សាធារណជន នៅពេល​ខ្លួន​រក​ឃើញករណី​ឆបោក​ណា​មួយ​ទាក់ទិន​នឹង​ការជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស។
ដោយ

ថ្មីៗនេះ ក្រសួងការងារ​បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ករណី​ឆបោក​របស់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយ ឈ្មោះ​CJ LABOUR SUPPLY CO., LTD ដោយ​ក្រសួង​អះអាងថា ក្រុមហ៊ុន​នេះ​គ្មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ក្រសួង​ទេ។ 

ក្នុង​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី១២ មេសា ឆ្នាំ​២០១៨ ក្រសួងការងារ​ប្រកាសថា ក្រសួង​មិន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ និងអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ (CJ Labour Supply Co., Ltd.) ដើម្បី​ជ្រើសរើស​ បណ្ដុះ​បណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ ទៅធ្វើការនៅ​ប្រទេស​ម៉ាឡេស៊ី ថៃ គូវ៉ែត ហុងកុង និង​ទៅធ្វើ​កម្មសិក្សា​ការី​នៅ​ប្រទេស​ជប៉ុន​​នោះ​ទេ។ 

ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ប្រកាសថា ក្រុមហ៊ុន​ CJ Labor Supply ខាងលើ បាន​និង​កំពុង​ឆបោក​សាធារណជន ដោយបាន​ក្លែង​បន្លំ​ប្រកាស​អនុញ្ញាត​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​ធ្វើ​ជា​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្រប​ច្បាប់ ដោយ​បាន​ធ្វើការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល​ពិសេស ហុងកុង។ 

ក្នុង​ករណី​នេះ ក្រសួង​ឲ្យ​ដឹងបន្តថា ក្រសួង​កំពុង​រៀបចំ​សំណុំ​ឯកសារ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ទៅ​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ខាង​លើ​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន CJ Labor Supply មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៣ ផ្លូវ ២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ដើម្បី​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ស្រប​ច្បាប់ លោក​អ្នក​នាង​អាច​ចូល​មើល​នៅ​លើ​គេហ​ទំព័រ​ក្រសួង www.mlvt.gov.kh បាន៕




អត្ថបទបន្ទាប់


សណ្ឋាគារ​​ផ្កាយ​៥របស់​អ្នក​ឧកញ៉ា គិត ម៉េង នៅ​លើ​កោះរុង នឹងសម្ពោធ​ផ្លូវការ​ថ្ងៃទី២៣ មេសានេះហើយ!

ព័ត៌មាន
សណ្ឋាគារ​ដ៏​ប្រណីត​លំដាប់​ផ្កាយ ៥ នៅ​លើ​កោះរុង ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន Royal Sands Koh Rong របស់អ្នក​ឧកញ៉ា គិត ម៉េង ត្រូវ…

ស្ងាត់ៗ តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើង​ថ្លៃ​ខ្ពស់​វិញ​ហើយ!

ព័ត៌មាន
តម្លៃ​ប្រេង​សាំង​ក្នុង​នៅ​រយៈពេល​ថ្មីៗ​នេះ បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ពោល​ចាប់​តាំង​ពី​ដើម​ខែ​មេសា រៀង​មក តម្លៃ​ប្រេង​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ