សុវត្ថិភាព​ចំណី​អាហារ

តើ​ដូង​​ជ្រលក់​ថ្នាំ​គីមី​ឲ្យ​សម្បក​ ស ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ហូប ឬទេ? ស្ដាប់​អ្នក​ជំនាញ...


នៅលើ​ចិញ្ចឹម​ផ្លូវ​ព្រះ​ត្រសក់​ផ្អែម​កែង​នឹង​មហាវិថី​ព្រះសីហនុ មាន​អាជីវករ​លក់​ដូង​ជា​ច្រើន បាន​យក​លលាដ៏​ដូង ជ្រលក់​ម្សៅ​គីមី​ម្យ៉ាង ដើម្បី​ឲ្យ​ដូង​ស សម្រាប់​ទាក់ទាញ​ភ្នែក​អតិថិជន​ឲ្យ​ចូល​ចិត្ត​ជាវ​ដូង​របស់​ពួកគេ។
អ្នក​លក់​ដូង​នៅ​រាជ​ធានី​ភ្នំពេញ ច្រើន​ជ្រលក់​ដូង​នៅ​ក្នុង​ទឹក​លាយ​ជាមួយ​ជាតិ​គីមី​ម្យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​សម្បក​ដូង​ពណ៌​ស តែ​អ្នក​ជំនាញ​ថា សារធាតុ​នោះ​មិន​ជ្រាប​ចូល​ក្នុង​ទឹកដូងក្នុង​សម្បក​ទេ។
ដោយ

ការ​ជ្រលក់​ជាតិ​គីមី​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​សុខភាព ខណៈ​ក្រុម​អាជីវករ​អះអាង​ថា ពួកគេ​គ្រាន់តែ​ត្រាំ​សាជូរ ដើម្បី​ឲ្យ​ដូង​ស​ប៉ុណ្ណោះ ហើយ​វា​មិន​ប៉ះពាល់​សុខភាព​អ្វី​ឡើយ។

លោក ថន ថុល អាជីវករ​លក់​ដូង​នៅ​ផ្លូវ​ព្រះ​ត្រសក់​ផ្អែម បាន​ឲ្យ​ដឹង​ថា លោក​គ្រាន់តែ​ត្រាំ​សាជូរ ដើម្បី​ធ្វើ​ឲ្យ​ស ព្រោះ​បើ​សិន​មិន​ត្រាំ​វា​ទេ វា​ឡើង​ពណ៌​ក្រហម។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ការ​ត្រាំ​ដូង​នេះ វា​មិន​ប៉ះពាល់​សុខភាព​ទេ បើ​ប៉ះពាល់​គេ​មិន​ឲ្យ​លក់​ទេ គេ​បាន​ពិសោធន៍​រួច​ហើយ»។ 

ដូច​គ្នា​នេះ​ដែរ លោក អ៊ុំ សុវណ្ណ អ្នក​លក់​ដូង​នៅ​ផ្លូវ​ព្រះ​ត្រសក់ផ្អែម​ម្នាក់​ទៀត បាន​បញ្ជាក់​ថា ការ​ត្រាំ​សាជូរ​បាន​ធ្វើ​ឲ្យ​ដូង​ស និង​មាន​ភាព​ស្រស់ស្អាត បាន​រហូត​ដល់​៣​ទៅ​៤​ថ្ងៃ​ឯណោះ។ 

លោក​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «ការត្រាំ​នេះ គ្រាន់តែ​ធ្វើ​ឲ្យ​ស​ទំនង​ហូប ព្រោះ បើ​មិន​ត្រាំ​វា​ក្រហម មើល​ទៅ​ដូច​ដូង​ចាស់ ហើយ​វា​មិន​ប៉ះពាល់​សុខភាព​នោះ​ទេ»។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ិន ស៊ីដេត ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​នៃ​អគ្គនាយដ្ឋាន​កាំកុងត្រូល មាន​ប្រសាសន៍​ថា លោក​បាន​ទិញ​ដូង​នេះ​មក​ពិសោធន៍​រួច​ហើយ ប៉ុន្តែ វា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្វី​នោះ​ទេ។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កាំកុងត្រូល បាន​ទិញ​ដូង​ហ្នឹង មក​តេស្ត​តាំង​ពី​១០​ឆ្នាំ​មុន​មក​ម៉្លេះ ។ តាម​ពិត​គេ​ដាក់​ម្ស៉ៅ​ស​ពួក​សុលហ្វីស ដើម្បី​ឲ្យ​វា​ ស តែ​ធ្វើ​ឲ្យ​ស​តែ​ខាង​ក្រៅ​ទេ វា​មិន​ជ្រាប​ដល់​ទឹក​ដូង​នោះ​ទេ។ ម៉្សៅ​ហ្នឹង​ស ភាគច្រើន គេ​យក​ទៅ​ដាក់​ក្នុង​បន្លែ និង​សណ្តែក​បណ្ដុះ​ជាដើម ដើម្បី​ឲ្យ​វា ស»។ 

យ៉ាងណា​ក៏​ដោយ លោក ស៊ិន ស៊ីដេត អះអាង​ថា អ្នក​ដែល​ប៉ះពាល់​ខ្លាំង គឺ​អ្នក​លក់​ដូង​ទៅ​វិញ​ទេ ពីព្រោះ ការ​លូក​ដៃ​ចូល​ក្នុង​ទឹក​ម៉្យៅ​ពួក​សុលហ្វីស​នេះ អាច​បណ្តាល​ឲ្យ​ប៉ះ​ដល់​ស្បែក។ សារជាតិ​នេះ បើ​សិន​ពលរដ្ឋ​ហូប​ប៉ះ​សារជាតិ​នេះ​ដោយ​ផ្ទាល់ វា​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ជា​ខ្លាំង​ផង​ដែរ។

លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «បញ្ហា បើ​យើង​ញ៉ាំ​ផ្ទាល់​តាម​មាត់ ធ្វើ​ឲ្យ​ប៉ះពាល់ និង​រលាក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ប្រព័ន្ធ​រំលាយ​អាហារ។ ហើយ​អ្នក​កើត​ហឺត វា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ប្រឈម​ជាងគេ»។

បើទោះបី​ជាតិ​គីមី​នេះមិន​ជ្រាប​ចូល​ក្នុង​ទឹក​ដូង​ក៏​ដោយ ប៉ុន្តែ ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​ខាង​លើ សំណូម​ឲ្យ​អាជីវករ​បញ្ឈប់​សកម្មភាព​នេះ ខណៈ​អ្នក​ទិញ​ក៏​មិនគួរ​ជាវ​ដូង ដែល​ផ្អែក​លើ​តែ​លើ​សម្រស់​ខាង​ក្រៅ​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ចេង ខេង៖ កំណើនអគារខ្ពស់នឹងបង្កឲ្យកកស្ទះចរាចរណ៍កាន់តែខ្លាំង?

ព័ត៌មាន
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានផ្តល់ប…

កប៉ាល់ដឹកអ្នកដំណើរ ព្រែកព្នៅ-តាខ្មៅចំនួន២គ្រឿងអាចដំណើរការថ្ងៃទី១២ ខែមេសា

ព័ត៌មាន
លោក វ៉ាស៊ឹម សុរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ខេមបូណូមីស ថា ប្រហែលជាថ្ងៃទី១២ ខែមេសាខាងមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ