បណ្ដាញ 5G របស់ចិន

ទីបំផុត! ចិន បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ 5G ជាផ្លូវការហើយ!


បណ្ដាញ 5G ដែលត្រូវបានពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ និងរង់ចាំប្រើប្រាស់យ៉ាងអន្ទះសារនោះ នៅទីបំផុតប្រទេសចិន បានសម្រេចដាក់សម្ពោធឲ្យប្រើប្រាស់សេវា 5Gនេះ ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដោយក្នុងនោះ មានប្រតិបត្តិករទូរគមនាគមន៍ធំៗចំនួន ៣ របស់ចិន នឹងចាប់ផ្ដើមអនុវត្តផែនការទិន្នន័យ 5G របស់ពួកគេ។ នេះបើតាមការប្រកាសព័ត៌មានមួយ នៅក្នុងពិព័រណ៌ PT Expo China 2019 ។
ទីបំផុត! ចិន បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ 5G ជាផ្លូវការហើយ! (រូបភាព៖https://www.azerbaycan24.com)
ដោយ

បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន អ្នកប្រើប្រាស់​ទូរស័ព្ទ នៅក្នុង​ប្រទេសចិន អាច​នឹងមាន​ប្រើប្រាស់​សេវា 5G ចាប់ពីថ្ងៃសុក្រ ទី០១ វិច្ឆិកានេះ តទៅហើយ។

ការធ្វើពាណិជ្ជកម្ម​នៃបណ្ដាញ 5G របស់ចិននេះ ត្រូវបាន​គេមើលឃើញថា នឹង​ផ្ដល់មកនូវ ភាព​ងាយស្រួល​ដល់ការរស់នៅប្រចាំថ្ងៃ​​របស់​ប្រជាជនចិន ដោយសារតែវា​មានល្បឿនអ៊ីនធើណែត​លឿន បំផុត។ អ្នកប្រើប្រាស់​ចំណាយ​ពេលវេលា​ប្រហែល​តែ​ពីរ ទៅ៣ វិនាទីប៉ុណ្ណោះ ដើម្បី​ទាញយក​ខ្សែភាពយន្ដ​ដែលកម្រិតគុណភាពខ្ពស់។ អ្នកចូលចិត្ត​លែង​ហ្គេមវិញ អាចនឹង​រីករាយ​ជាមួយនឹង​ភាពពិតស្ដែងៗ ដ៏រលូន និងរស់រវើក។ សម្រាប់​និស្សិតវិញ នឹង​មានភាព​ប្រសើរឡើង ក្នុងការ​ទទួលបាន​ការអប់រំពីចម្ងាយ ខណៈដែល​អ្នកជំងឺ និងគ្រូពេទ្យ អាចទទួលបាន អត្ថប្រយោជន៍​ពេញលេញ​ក្នុង​ការព្យាបាល​ជំងឺ។ 

ក្រសួងឧស្សាហកម្ម​និងបច្ចេកវិទ្យាព័ត៌មាន​ចិន​បាននិយាយថា ប្រទេសចិន​នឹងពន្លឿន​ការស្ថាបនា​បណ្តាញ 5G នៅទូទាំង​ប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព។

បើតាម ការប៉ាន់ស្មាន​របស់ បណ្ឌិត្យសភាបច្ចេកវិទ្យា​ព័ត៌មាន​និងគមនាគមន៍ចិន ការប្រើប្រាស់​ពាណិជ្ជកម្ម  5G នៅប្រទេសចិន នឹងត្រូវពង្រីក​ក្នុងតម្លៃជាទឹកប្រាក់​ប្រមាណ ១ ទ្រីលាន​ដុល្លារអាមេរិក នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។ ហើយវា​នឹង​មានការផុសផុលខ្លាំង​នៃការលក់ ផលិតផលប្រើប្រាស់ 5G ពិសេស ទូរស័ព្ទ ប្រើ 5G និង​ស្ថានីយ​ឆ្លាតវៃ។

អ្នកវិភាគ​បាន​លើកឡើងថា​នៅឆ្នាំ២០២៣ អ្នកប្រើប្រាស់​បណ្ដាញ 5G នៅទូទាំងសកលលោក​នឹងកើនឡើង​ដល់១ពាន់លាន​នាក់ ហើយ​មានជាង​ពាក់ណ្ដាល​នៃអ្នកប្រើប្រាស់ទាំងនោះ គឺនៅក្នុង​ប្រទេសចិន។ 

តាមការព្យាក​របស់​ បណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន​និងគមនាគមន៍​ចិន​បានបង្ហាញថា បច្ចេកវិទ្យា​ 5G នឹងជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច ចិន ប្រមាណ ២,១ ទ្រីលាន​ដុល្លារអាមេរិក ចាប់ពីឆ្នាំ២០២០ ដល់​ឆ្នាំ២០២៥។

ប្រយោជន៍​នៃបច្ចេកវិទ្យា​ 5G មិនមែន​ត្រូវបាន​កំណត់​សម្រាប់​តែ​ប្រទេសចិននោះទេ តែវា​ក៏​បើកទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​ជាអន្តរជាតិ នៅក្នុង​វិស័យនេះដែរ។ ជាក់ស្ដែង មានក្រុមហ៊ុន​បរទេសធំៗ ដូចជា Intel, Nokia និង Qualcomm ជាដើម​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​បណ្ដាញ 5G របស់ចិននេះ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់ចិន Huawei តែឯង បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ជាមួយប្រតិបត្តិករ​អន្តរជាតិ​ជាង ៣០ នៅលើកិច្ច​សហប្រតិបត្តិការ បណ្ដាញ 5G នេះ ដោយបាន​ដាក់ស្ថានីយ​5G ចំនួន ៤ម៉ឺន​ស្ថានីយ នៅជុំវិញពិភពលោក។ ក្រុមហ៊ុនដែលនាំមុខ​មួយទៀតនោះ គឺ​ក្រុមហ៊ុន​ចិន ZTE ក៏កំពុង​ធ្វើការងារ ជាមួយប្រតិបត្តិករ​ទូរគមនាគមន៍​ជាច្រើន​ នៅឯក្រៅប្រទេស​លើការដាក់​បញ្ចូលបណ្តាញ 5G ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណេញក្រោយបង់ពន្ធ របស់ Metfone មានជិត ៣០ លានដុល្លារ កើនជាង៩០% នៅ៩ខែឆ្នាំ ២០១៩

ព័ត៌មាន
ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Viettel Global របស់វៀតណាម នៅរយៈពេល៩ខែ នៅឆ្នាំ២០១៩នេះ មានប្រាក់ចំណេញក្រ…

ADB ផ្ដល់ហិរញ្ញប្បទាន ៩០ លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍កម្មវិធីសំខាន់ចំនួន ២

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី ៣០ តុលាកន្លងទៅនេះ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ២ ដើម្បីចូលរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ