វិនិយោគចិន

ប្រទេស​ចិន​វ៉ា​ដាច់​វិនិយោគិន​ក្នុង​ស្រុក​យក​លំដាប់​លេខ១​​​នៅ​កម្ពុជា


ប្រទេស​ចិន​បាន​ក្លាយ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា​ ដោយ​នាំ​មុខ​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​​ឆ្នាំ​ចុង​ក្រោយ។
រូបថត​ប្រធានាធិបតី​ចិន និង​ព្រះមហាក្សត្រ​ខ្មែរ​តាំង​លម្អ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​កាល​ពី​ខែ​តុលា ឆ្នាំ២០១៦
ដោយ

យោង​តាម​តួលេខ​ផ្លួវ​ការ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចំនួន​ទឹក​ប្រាក់​វិនិយោគ​​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដោយ​កើន​ឡើង​២៤​ភាគរយ​ពី ២,៩​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ដល់ ៣,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦។

តួលេខ​ដដែល​បង្ហាញ​ថា វិនិយោគិន​ក្នុង​ស្រុក​បាន​ជាប់​លំដាប់​ថ្នាក់​លេ​​មួយ ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥ ខណៈ​វិនិយោគិន​ចិន​បាន​ក្លាយ​អ្នក​នាំ​មុខ​វិញ​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ២៩,៩២​ភាគរយ​នៃ​ទឹក​ប្រាក់​វិនិយោគ​សរុប​ចំនួន ៣,៦ពាន់​លានដុល្លារ។

កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​២​ដែល​ស្មើនឹង​ ២៧,៥៥​ភាគរយ​ ហើយ​និង​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​លេខ​៣ មាន​ចំនួន ២២,៧៨​ភាគរយ។

ភាគច្រើន​នៃ​ការ​វិនិយោគ​ផ្តោត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​រួម​គ្នា​មាន​ចំនួន​៧២​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្នុង​ទិន្នន័យ​នេះ មិន​រាប់​បញ្ចូល​តួលេខ​ក្នុង​វិស័យ​ផ្សេង​ទៀត ដូចជា ធនាគារ ធានារ៉ាប់រង​និង​សំណង់​ទេ។

ទោះ​បី​ជា​មិន​មាន​ព្រំដែន​ជាប់​គ្នា​ក្តី ចិន​និង​កម្ពុជា​មាន​ទំនាក់​ទំនង​នយោបាយ​និង​ពាណិជ្ជ​កម្ម​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ។ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចិន​បាន​កើន​ឡើង​ដល់ ៤,3​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥  ដែល​កើន​ឡើង ១៥​ភាគរយ​ពី​ឆ្នាំ​២០១៤។

ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង បាន​មក​ទស្សនកិច្ច​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ហើយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​មួយ​ចំនួន រួមទាំង​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី​ប្រមាណ ២៣៧​លាន​ដុល្លារ​និង​ការ​លុប​ចោល​បំណុល​ប្រហែល​ជា ៨៩​លាន​ដុល្លារ​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​រវាង​កុងស៊ី​បញ្ចាំ​ខុស​ច្បាប់​និង​ស្រប​ច្បាប់? វា​បាន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​សង្គម?

ព័ត៌មាន
រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ហាង​បញ្ចាំ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង…

សហគ្រិន​ទាំង​អស់​តែង​មាន​បុគ្គលិក​លក្ខណៈ​ពិសេស​មួយ​នេះ។ តើ​អ្នក​មាន​វា​ដែរ​ឬ​ទេ?

ព័ត៌មាន
តើ​បុគ្គលិក​លក្ខណៈ​ពិសេស​អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម? តើ​លក្ខណៈ​ពិសេស​អ្វី​ដែល ស្ទីវ ចប, រ៉េ គ្រុក និង វ៉ល ឌីសស្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ