ចិនបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងអឺរ៉ុបកាន់តែច្រើន

ចិនហាក់ដកដៃពីអាមរិក និងងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន


ចិនងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន ចំពេលភាពតានតឹងជាមួយអាមេរិកកាន់តែឡើងខ្លាំង។ ចំពេលមានការកើនឡើងនូវភាពតានតឹងជាមួយអាមេរិកកាន់តែខ្លាំង ស្ទើរតែនឹងផ្ទុះម្ដងៗនោះ គេសង្កេតឃើញថា ប្រទេសចិនបានងាកទៅរកការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន បើទោះបីជា ចិននឹងអឺរ៉ុបមិនសូវមានទំនាក់ទំនងល្អូកល្អិននឹងគ្នាក៏ដោយ។
ចិនបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងអឺរ៉ុបកាន់តែច្រើន
ដោយ

ជាក់ស្ដែង តាមការ​ស្រាវជ្រាវ​ របស់ស្ថាប័នអន្តរជាតិ​ បេកឃឺ ម៉ាកខេនស៊ី និង រ៉ូដៀម គ្រុប (Baker McKenzie and Rhodium Group) ដែលមានមូលដ្ឋាននៅអាមេរិក បាន​ឲ្យដឹងថា សកម្មភាពនៃការច្របាច់បញ្ចូលគ្នា និងការទិញយកភាគហ៊ុន ដោយក្រុមហ៊ុន​ចិន​នៅក្រៅប្រទេស​កាលពីឆ្នាំ២០២១ ​បានផ្លាស់ប្តូរគោលដៅ​ពីទីផ្សារ​នៅ​អាមេរិក ទៅកាន់ទីផ្សារអឺរ៉ុបកានតែច្រើន​ ចំពេលដែលភាពតានតឹង​កំពុងតែឡើងកម្ដៅ​រវាងប្រទេស​ដែលមាន​មហាអំណាច​សេដ្ឋកិច្ចធំជាងគេទាំងពីរ។ ជាក់ស្ដែង កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន ​ដែលបានធ្វើ​​ជាមួយ​​អឺរ៉ុបបានកើនឡើង ៥% ដល់ ៨ពាន់៤ រយលានដុល្លារកាលពីឆ្នាំមុន ខណៈកិច្ចព្រមព្រៀង​រវាងចិន​នៅតំបន់​អាមេរិក​ខាងជើងវិញ​​ធ្លាក់ចុះ​នូវត្រឹម ៣៧% ស្មើនឹងទំហំទឹកប្រាក់​ ៤ពាន់៧រយលានដុល្លារ។

ពាណិជ្ជកម្ម​រវាងចិន​ និង​អឺរ៉ុប​កើនឡើង តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជសំខាន់ៗ កាលពីឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានគេមើលឃើញថា វាជាការបង្ហាញឲ្យ​អំពីការ​ផ្លាស់ប្ដូរទិសដៅ​ពាណិជ្ជកម្ម​របស់ចិន ងាកទៅរក​តំបន់អឺរ៉ុប​កាន់តែច្រើនជាងមុនដែរ។ ដ្បិតថា កន្លងមក និយ័តករ​អាមេរិក តែងតែលើកឡើងពីក្ដីបារម្ភ​អំពីការវិនិយោគ​របស់​ប្រទេស​ចិនថា គំរាមកំហែង​ដល់​សន្ដិសុខជាតិអាមេរិក តួយ៉ាង​នៅសប្ដាហ៍នេះដែរ ទីក្រុងវ៉ាស៊ិនតោន​ក៏បាន​បង្ហាញពីច្បាប់​ថ្មី ដែលមានបំណង​ជំរុញភាព​ប្រកួតប្រជែង​​របស់​អាមេរិក ឲ្យមានប្រៀបជាងចិនផងដែរ។​

ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន​នៅអឺរ៉ុបមានការកើនឡើង​កាលពីឆ្នាំមុន​ក៏ពិតមែន តែសហភាពអឺរ៉ុប​ក៏បាន​យកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើការវិនិយោគរបស់ចិន ជាពិសេសនៅ​ក្នុងវិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ជុំវិញការបង្កើនការត្រួតពិនិត្យពិនិត្យនេះ លោក Shi Yinhong ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន​​បានលើកឡើងថា សហភាពអឺរ៉ុប​ក៏កំពុងប្រកាន់​​យកនូវវិធីសាស្រ្ត​ឈ្លានពានបន្ថែមទៀតចំពោះការវិនិយោគរបស់ប្រទេសចិន ជាពិសេសនៅក្នុងផ្នែក​បច្ចេកវិទ្យាកម្រិតខ្ពស់ ។

យ៉ាងណាក៏ដោយចុះ តាមការស្រាវជ្រាវ​បង្ហាញថា អ្នកវិនិយោគចិន​នៅតែមាន​ចំណាប់អារម្មណ៍ខ្លាំង​ក្នុងការ​ពង្រីកការវិនិយោគ​របស់ពួកគេ​នៅក្រៅប្រទេស និងកំណើន​វិនិយោគចិន​​នៅក្រៅប្រទេស​ក៏រំពឹងកើនកាន់តែច្រើនដែរ ប្រសិនបើ​មិនមាន​ការរំខានពីកូវីដ១៩​បន្ដទៀត៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៦ ក្នុងពេលមិនដល់មួយខែ

ព័ត៌មាន
រំលងបានតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសាកល្បងមីស៊ីលប្រដេញ ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ទី២៧មករានេះ កូរ៉េខាងជើងត្រូវបានយោធាកូរ៉េខាងត្បូងរាយការណ៍ថា បា…

លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងការដកតំណែង

ព័ត៌មាន
រដ្ឋាភិបាលអង់គ្លេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ហាក់មានភាពរង្គោះរង្គើកាន់តែខ្លាំង ក្រោយគណបក្សប្រឆាំង ក៏ដូចជាសមាជិកសភាបានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ