វិស័យទេសចរណ៍

សមាគមទេសចរណ៍កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងជំរុញកំណើនភ្ញៀវទេសចរ


នៅក្នុងដំណើរទស្សនកិច្ចចូលរួមក្នុងពិព័រណ៍ទេសចរណ៍ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌា នាពេលថ្មីៗនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគមទេសចរណ៍ឥណ្ឌា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ឥណ្ឌា-កម្ពុជា ដើម្បីជួយផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញភ្ញៀវទេសចររវាងគ្នាទៅវិញទៅមក។
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ សីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងរវាងសមាគមទេសចរណ៍កម្ពុជា ជាមួយសមាគមទេសចរណ៍ឥណ្ឌា កាលពីពេលថ្មីៗ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមគ្នាជួយផ្សព្វផ្សាយអំពីសក្កានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសជួយទាក់ទាញភ្ញៀវទេសចររវាងគ្នាទៅវិញទៅមក។

លើសពីនេះ ដើម្បីជួយគាំទ្រដល់គម្រោងបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។ ក្រៅពីជួយផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចររវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការនេះ ក៏នឹងមានការផ្លាស់ប្តូរអ្នកជំនាញទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីទៅសិក្សាអំពីតម្រូវការ និងសក្តានុពលនៃផលិតផលទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។

​បើតាមអ្នកជំនាញរូបនេះ ទោះបីជាកន្លងមកកម្ពុជា-ឥណ្ឌា នៅមិនទាន់មានជើងហោះហើរត្រង់ជាមួយគ្នាក៏ពិតមែន ប៉ុន្តែកម្ពុជា នៅតែទទួលបានរំហូរភ្ញៀវទេសចរឥណ្ឌាជាហូរហែតាមរយៈការហោះហើរពីប្រទេសជិតខាង ហើយការហូរចូលរបស់ទេសចរឥណ្ឌានេះ ក៏បានចូលរួមចំណែកយ៉ាងច្រើនផងដែរក្នុងការជួយជំរុញវិស័យទេសចរណ៍កម្ពុជា។

លោកជំទាវមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរឥណ្ឌានឹងចូលមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដ្បិតថា ឥណ្ឌាជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោករហូតដល់ជាង១ពាន់៤រយលាននាក់ឯណោះ។

ម្យ៉ាងទៀត ឥណ្ឌាក៏ជាទេសចរសក្តានុពលមួយរបស់កម្ពុជាផងដែរ ដោយពួកគេមានការចាប់អារម្មណ៍ខ្លាំងក្នុងការមកលេងកម្ពុជា ពីព្រោះកម្ពុជាមានប្រាសាទបុរាណ ដែលមានប្រវត្តិជាប្រាសាទរបស់សាសនាហិណ្ឌូដ៏ធំជាងគេមួយបន្ទាប់ពីប្រាសាទនៅក្នុងប្រទេសឥណ្ឌា។

​យ៉ាងណាក៏ដោយចុះ ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យមកកម្ពុជាកាន់តែច្រើន និងឆាប់រហ័សនោះ លោកជំទាវ ឆាយ ស៊ីវលីន លើកទឹកចកិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវរៀបចំផលិតផលទេសចរណ៍របស់ខ្លួនធ្វើយ៉ាងណាឱ្យត្រូវតាមវប្បធម៌របស់ទេសចរឥណ្ឌា ពោលគឺត្រូវមានទាំងការរៀបចំបែបសាសនា ធុរកិច្ច ក្រុមគ្រួសារ និងមង្គលការជាដើម ជាពិសេសត្រូវរៀបចំនូវការលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដោយសារទេសចរឥណ្ឌាភាគច្រើនចូលចិត្តចាយវាយលើការទិញសម្ភារទាំងអស់នោះពេលត្រឡប់ទៅប្រទេសខ្លួនវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមអ្នកជំនាញយល់ឃើញបែបណា ក្រោយវិនិយោគិនជប៉ុនបារម្ភល្បែងអនឡាញធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងការវិនិយោគខ្លួននៅកម្ពុជា?

ព័ត៌មាន
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុន ដែលកំពុងមានប្រ…

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បារម្ភកសិករកាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំឡូងមី ដែលកំពុងមានទីផ្សារល្អ

ព័ត៌មាន
ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីសើម នៅដើមឆ្នាំ២០២៤ កំពុងបង្កក្ដីបារម្ភចំពោះស្ថិរភាពនៃការដាំដុះដំណាំដែលមានសក្ដានុពលមួយនេះ។ ការធ្លាក់ចុះតម្លៃគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ