វិនិយោគចិន

ព្រលាន​យន្តហោះ​សៀមរាប​ថ្មី៖ គម្រោង​ចាស់​​គ្រាន់​តែ​ដូរ​វិនិយោគិន​ពី​កូរ៉េ​ទៅ​ចិន


ទីបំផុត​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​រក​បាន​អ្នក​ស្នង​តំណែង​ថី្ម ដើម្បី​បន្ត​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ក្នុង​ខេត្ត​សៀមរាប អង្គរ​ហើយ គឺ​វិនិយោគិន​មក​ពី​ប្រទេស​ចិន ដែល​វិនិយោគ​​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៩០០​លាន​ដុល្លារ​អាមេរិក។
ចិន​គ្រោង​វិនិយោគ​៩០០​លាន​ដុល្លារ​លើ​គម្រោង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាម

នេះគឺជាគម្រោងចាស់ បន្ទាប់ពីគម្រោងនេះត្រូវបានពន្យាពេលជាច្រើនលើក ច្រើនសា អស់រយៈពេលជាង ៥ ឆ្នាំ ពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បួងដែលមានឈ្មោះថា NSIA  ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១០ ក្នុងការសាងសង់ព្រលានយន្តហោះថី្មដែលមានតម្លៃសាងសង់ប្រមាណ ៩៧៣ លានដុល្លារ ប្រហាក់ប្រហែលទៅនឹងទឹកប្រាក់វិនិយោគរបស់ចិនខាងលើនេះដែរ។

ហើយគម្រោងនេះទៀតសោត ក៏ស្ថិតនៅក្នុងស្រុកសូត្រនិយម ខេត្តសៀមរាប ប្រមាណ  ៥០ ទៅ ៦០គីឡូពីទីរួមខេត្តសៀមរាបដូចគ្នា។ ចំណែកឯផ្ទៃដីសាងសង់វិញក៏ប្រហាក់ប្រហែលគ្នាដែរ គម្រោងចាស់៥៥០ហិកតា គម្រោងថ្មី ៧០០ហិតា។ប៉ុន្តែគម្រោងចាស់ដែលវិនិយោគដោយកូរ៉េខាងត្បូងត្រូវបានលុបចោលទៅវិញដោយសារតែម្ចាស់គម្រោងសាងសង់ជួបបញ្ហាហិរញ្ញវត្ថុនៅក្នុងធនាគារកូរ៉េប៉ូសាន រហូតដល់តុលាការកូរ៉េខាងត្បូងកាត់ទោសអោយជាប់ពន្ធនាគារ ៧ ឆ្នាំ។

កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះ បានធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Sun Yun ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនវិនិយោគយូណាន របស់ចិន នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅកម្ពុជា កាលពី ខែតុលា ឆ្នាំ២០១៦កន្លងទៅ។ គម្រោងនេះដែលមានកុងត្រា រយៈពេល៥៥ឆ្នាំ។ 

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិនៅក្នុងខេត្តសៀមរាបរបស់ចិន ដែលមានតម្លៃជិត ៩០០លានដុល្លារអាមេរិកនេះ ត្រូវបាន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និង ជា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់អះអាងថា ចិននៅតែលេចធ្លោជាងគេ ក្នុងការដណ្តើមតំណែងលេខ១ក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិដ៏សម្បើមដែលបានអនុម័តកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ។

ព្រះសង្ឃ​និមន្ត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប។ កម្ពុជា​ជំរុញ​ការ​ហោះហើរ​ត្រង់​ពី​ក្រៅ​ប្រទេស​មក​ខេត្ត​នេះ​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍។ (https://pixabay.com)

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិតចាប់តំាងពីឆ្នាំ ១៩៩៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានកត់ត្រាតួលេខវិនិយោគមកពីប្រទេសចិនក្នុងគម្រោងទឹកប្រាក់ប្រមាណជាង ១៤ពាន់លានដុល្លារអាមេរិក  ឈរក្នុងចំនាត់ថ្នាក់លេខ២  ខណៈពេលដែលការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន និង ក្រុមហ៊ុនមកពីប្រទេសកូរ៉េ ស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ និង លេខ៤ ជាបន្តបន្ទាប់។ ប៉ុន្តែបើគិតតែការវិនិយោគពីបរទេស គឺ ការវិនិយោគរបស់ចិនទទួលបានចំណាត់ថ្នាក់លេខ១។

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី គឺដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ពិសេសកំណើនភ្ញៀវទេសចរចិនតែម្តង។ 

កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនអោយបាន១.៣លាននាក់ជារៀងរាល់ឆ្នាំ។នាពេលបច្ចុប្បន្នកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៨០ម៉ឺននាក់ និងរំពឹងថាទទួលបានភ្ញៀវទេសចរណ៍ចំណួន២លាននាក់ក្នុងឆ្នាំ២០២០។

នៅទូទាំងពិភពលោកមានភ្ញៀវធ្វើដំណើរទេសចរណ៍សរុប ១ពាន់២រយលាន និងមានការរំពឹងទុកថានឹងការកើនឡើងនៅចន្លោះ៥ភាគរយជារឿងរាល់ឆ្នាំ។ ចំនួនភ្ញៀវទេសចរណ៍ដ៏ច្រើននេះបានផ្តល់ឱកាសជាច្រើនសម្រាប់ប្រទេសជាគោលដៅទេសចរណ៍។ ចំណែកឯកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៧លាន៥សែននាក់ក្នុងឆ្នាំ២០២០។

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំសម្បើមនៅក្នុងខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត អង្គរវត្ត ដ៏ល្បីល្បាញពិភពលោកនេះ យើងមិនដឹងច្បាស់ថា តើគម្រោងនេះចាប់ផ្តើមសាងសង់ថ្ងៃណា? បញ្ចាប់នៅថ្ងៃណាជាក់លាក់នៅឡើយនោះទេ? ហើយយើងទន្ទឹងរង់ចាំមើល ថាតើគម្រោងនេះនឹង ជួបវាសនាល្អ ឬវាសនាអាក្រក់ដូចម្ចាស់គម្រោងទី១ គឺវិនិយោគកូរ៉េខាងត្បូងឬមួយណានោះ?៕




អត្ថបទបន្ទាប់


តើ​សេដ្ឋកិច្ច​វៀតណាម​​ដើរ​លឿន​កម្រិត​ណា​ហើយ?

ព័ត៌មាន
ឆ្នាំ២០១៦ សេដ្ឋកិច្ចវៀតណាមមានកំណើនក្នុងអត្រា ៦,២១ភាគរយ ខណៈ​ដែល​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដូចជា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី មាន​…

បើក​ទើប​បាន​៣​ខែ ទូរទស្សន៍​ហ្វេសប៊ុក Dj NANA ទទួល​ការ​គាំទ្រ​ច្រើន​គួរសម

ព័ត៌មាន
កញ្ញា នាង សុវាតនា (គេស្គាល់ថាជា DJ NaNa) ក្នុង​វ័យ​២៩​ឆ្នាំ បាន​បង្កើត​ភាព​ល្បី​ល្បាញ​នៅ​លើ​រលក​ធាតុ​អាកាស​វិទ្យុ លើ​កញ្ចក់​ទូរទស្សន៍ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ