ចិនប្តេជ្ញារួបរួមជាមួយតៃវ៉ាន់ដោយសន្តិវិធី

ចិនប្រកាសជាថ្មីថា នឹងប្តេជ្ញាបង្រួបបង្រួមតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែប្រឆាំងដាច់ខាតចំពោះការលូកដៃពីបរទេស


មន្ត្រីកំពូលរបស់រដ្ឋាភិលចិន បានចេញមុខបញ្ជាក់ជាថ្មី ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលកំពុងឡើងកម្ដៅថា ប្រទេសចិននឹងប្តេជ្ញាជំរុញការរួបរួមគ្នាជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែទីក្រុងប៉េកាំងមានការប្រឆាំងដាច់ខាត រាល់ការលូកដៃពីជ្រៀតជ្រែកពីបរទេស ក្នុងសកម្មភាពចង់ឲ្យកោះតៃវ៉ាន់ផ្តាច់ខ្លួន និងប្រកាសឯករាជ្យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនប្តេជ្ញារួបរួមជាមួយតៃវ៉ាន់ដោយសន្តិវិធី

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ប្រជាជន​ចិន លោក​លី ឃឺ​ឈាំ​ង នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​ឈរ​លើ​គោលការណ៍ "​ចិន​តែ​មួយ​" ជា​និច្ច​ដែល​វា​បញ្ជាក់​ថា តៃវ៉ាន់​ជា​ផ្នែក​នៃ​ប្រទេស​ចិន​។ លោក​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​សកម្មភាព​ផ្តាច់ខ្លួន​របស់​តៃវ៉ាន់ ឬ​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ណាមួយ ហើយ​ទីក្រុង​ប៉េ​កាំ​ង នៅ​តែ​ប្រកាន់ខ្ជាប់​ជំហរ​រ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​តៃវ៉ាន់​ដែល​ជា​ទឹកដី​មិន​អាច​កាត់​ផ្ដាច់​បាន ពី​ចិន​ដៃ​គោក​។

ក្រុមប្រឹក្សា​កិច្ចការ​ផ្ទៃក្នុង​កោះ​តៃវ៉ាន់ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ចិន​ខាងលើ ដោយ​និយាយ​ថា ប្រទេស​ចិន​គួរតែ​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការ​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​របស់​ប្រជាជន​ខ្លួន និង​ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ជា​ជាង ធ្វើ​ឱ្យ​ខូច​ដល់​ច្បាប់ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​។ ប្រជាជន​តៃវ៉ាន់​ភាគច្រើន​មិន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ចង់​រួបរួម​ជាមួយ​ប្រទេស​ចិន ដែល​ពួក​គេ​ហៅ​ថា​ជា​ការ​កាន់​អំណាច​ផ្តាច់​ការ​ឡើយ ពួក​គេ​ចង់​រស់នៅ​ដោយ​មាន​សេរីភាព និង​ប្រជាធិបតេយ្យ​។ នេះ​បើ​តាម​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​កោះ​តៃវ៉ាន់​។

គួរ​ជម្រាប​ថា ការ​បង្រួបបង្រួម​ទឹកដី​ដោយ​សន្តិវិធី ជា​ជំហរ​តាំងពី​ដើម​មក​ហើយ​របស់​ប៉េ​កាំ​ង ប៉ុន្តែ​ចិន​មិន​សប្បាយ​ចិត្តនឹង​មេដឹកនាំ​តៃវ៉ាន់​បច្ចុប្បន្ន​ប៉ុន្មាន​ទេ ដោយសារ​ក្រុង​តៃប៉ិ​មាន​និន្នាការ​ទៅ​រក​ការ​ផ្ដាច់ខ្លួន​ចេញពី​ចិន​កាន់តែ​ខ្លាំង​ឡើង​ៗ​។ ប្រមុខ​ដឹកនាំ​កំពូល​កោះ​តៃវ៉ាន់​លោកស្រី សៃ អ៊ី​ង​វិ​ន តែង​ចេញ​មុខ​ជំទាស់​ការ​រួបរួម​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន ហើយ​បាន​ពង្រឹងសមត្ថភាព​យោធា​ជាប់​ជា​និច្ច ពិសេស​ជាមួយនឹង​ការ​ផ្គត់ផ្គង់​អាវុធ ដ៏​សំខាន់​ពី​អា​មេ​រិ​ក​។

សូម​រំឭក​ថា លោកស្រី សៃ អ៊ី​ង​វិ​ន ជា​ស្ត្រី​ខ្លាំង​របស់​តៃវ៉ាន់​មួយ​រូប ត្រូវ​បាន​ជាប់​ឆ្នោត​ជា​លើក​ទី​២ យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ឆ្នាំ​២០២០ ដោយ​លោកស្រី​បាន​សន្យា និង​ប្តេជ្ញា​ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​មួយ​នេះ ព្រមទាំង​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋអំណាច​ចិន​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេងឆៅពិភពលោកហក់ឡើងដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែលហើយ!

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅក្នុងចន្ទដើមសប្ដាហ៍នេះ បានហក់ឡើងជាង១០% បន្ថែមទៀត នៅក្នុងម៉ោងបើកជួញដូរដ៏មមាញឹក ដោយសារតែហានិភ័យនៃការហាមប្រាមរបស់អ…

ធនាគាររុស្ស៊ីប្ដូរមកប្រើប្រព័ន្ធកាត UnionPayរបស់ចិន ក្រោយ Visa និង MasterCard បិទប្រតិបត្តិការនៅរុស្ស៊ី

ព័ត៌មាន
ធនាគាររុស្ស៊ីជាច្រើន បានបញ្ជាក់នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះថា ឆាប់ៗនេះ ពួកគេបានចាប់ផ្ដើមដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការកាត UnionPa…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ