វិនិយោគទុន

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នឹង​ថមថយ​ចុះ​បី​ឆ្នាំ​ជាប់​គ្នា


កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​លឿន​​ក្នុង​ទសវត្ស​ចុង​ក្រោយ ហើយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា ក៏​មាន​ចំនួន​ច្រើន​ក្រែល​ដែរ។ ប៉ុន្តែ ពីរបី​ឆ្នាំ​ខាង​មុខ​នេះ គេ​ព្យាករថា វិនិយោគទុន​ផ្ទាល់​ពី​បរទេស មក​កម្ពុជា នឹង​ថមថយ​ចុះ​បន្តិច។
ធនាគារពិភព​លោក ព្យាករ​ថា វិនិយោគទុន​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​នឹង​ថម​ថយ​កំណើន​បន្តិច​ ពី​ឆ្នាំ​នេះ​ដល់​ឆ្នាំ​២០១៩។
ដោយ
អំពី FDI

ធនាគារ​ពិភព​លោក​បាន​ព្យាករ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ឆ្នាំ​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា​នឹង​មាន​ការ​ថម​ថយ​មក​នៅ​ត្រឹម ៩,៤​ភាគយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​កំណើន​ប្រមាណ ១០,២​ភាគយ ពោល​មាន​ការ​ថមថយ​ជិត ១​ភាគរយ។ 

ចំណែក នៅ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា ក៏​នៅ​តែ​បន្ត​ការ​ធ្លាក់​ចុះ​ផង​ដែរ។

ធនាគារ​ពិភព​លោក​លើក​ឡើង​ថា ព្យាករណ៍​ពី​ការ​ថមថយ​នៃ​កំណើន​វិនិយោគ​ផ្ទាល់​ពី​បរទេស​៣​ឆ្នាំ​ជាប់​គ្នា​នេះ គឺ​ដោយសារ​តែ​ការ​នាំចូល​របស់​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​នៅ​រយៈ​ពេល​ខ្លី មួយ​វិញ​ទៀត គឺ​ជា​ដំណាក់​កាល​បញ្ចប់​នៃ​គម្រោង​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជ​កម្ម​ទំនើបៗ​មាន​ការ​កើន​ឡើង​ខ្ពស់ និង​កាន់​តែ​កៀក​ខិត​ចូល​មក​ដល់ ដែល​ត្រូវបាន​អ្នក​ជំនាញ​អចលន​ទ្រព្យ​ប៉ាន់​ប្រមាណ​ថា អាច​នឹង​មាន​ច្រើន​លើស​តម្រូវការ។

បើ​ទោះ​បី​ជា​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​ហាក់​មាន​ការ​ថមថយ​តិច​តួច​មែន ប៉ុន្តែ បើ​ពិនិត្យ​មើល​ជារួម អំពី​ការ​ប៉ាន់​ស្មាន​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​របស់​ខ្លួន​ក្នុង​រង្វង់ ​៧​ភាគ​រយ​ដដែល​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។ 

ប៉ុន្ដែ យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​នៅ​ឆ្នាំ​២០១៨​-២០១៩ ការ​ថមថយ​នៃ​កំណើន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​បន្ត​អូស​បន្លាយ ពោល​គឺ​ឆ្នាំ​២០១៨ នឹង​ថយ​ចុះ​មក​នៅ ៧,៧​ភាគរយ និង​ឆ្នាំ​២០១៩ ថយ​ចុះ​មក​នៅ ៦,៥​ភាគរយ។ នេះ​បើ​តាម​ព្យាករណ៍​ពីធនាគារ​ពិភព​លោក​ដដែល។ 

សូម​បញ្ជាក់​ថា លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង​១០​ភាគរយ បើធៀប​នឹង​ឆ្នាំ​២០១៥។ ក្នុងនោះ ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈរ​លំដាប់​លេខ​រៀង​ទី១ ជា​ប្រទេស​ដែល​បាន​វិនិយោគ​ផ្ទាល់​មក​កម្ពុជា​ច្រើន​ជាង​គេ ខណៈ​ដែល​ហុងកុង​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី២ និង​វៀតណាម​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី៣៕




អត្ថបទបន្ទាប់


វៀតណាម​ចាប់ផ្ដើម​សម្លឹងមក​​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា

ព័ត៌មាន
ស្របពេល​ដែល​ប្រជាជន​កម្ពុជា​ត្អូញត្អែរ​ពី​ការ​គ្មាន​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​ខ្លួន ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​បាន​ងាក​មក​ចា…

កម្ពុជា​នាំចូល​ថ្នាំ​ពុល​​ឬ​សារធាតុ​គីមី​ប៉ុន្មាន​ម៉ឺន​តោន​​មួយ​ឆ្នាំៗ​សម្រាប់​វិស័យ​កសិកម្ម

ព័ត៌មាន
តម្រូវការ​ប្រើ​ប្រាស់​សារធាតុ​គីមី ឬ​ថ្នាំ​ពុល​ទៅ​លើ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ការ​កើន​ឡើង​នៃ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ