ចិន​ និង ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក

ចិន​ថា ​បាន​សម្ដែង​ការអបអរ​សាទរ​ទៅកាន់​អនាគត​ប្រធានាធិបតី​អាមេរិក Joe Biden រួចហើយ


ក្រសួង​ការបរទេស​ចិន​ នៅថ្ងៃ​សុក្រ (ទី១៣ វិច្ឆិកា)នេះ បាន​និយាយថា ខ្លួន​បាន​សម្ដែង​ការអបអរ​សាទរ​ទៅកាន់​​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក លោក Joe Biden និង​អនុប្រធានាធិបតី​ជាប់​ឆ្នោត លោកស្រី Kamala Harris ដែល​បាន​ទទួល​ជ័យ​ជម្នះ​នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ រ៉យទ័រ (Reuters) ។
លោក Joe Biden អនាគត​ប្រធានាធិបតីទី៤៦ របស់​សហរដ្ឋ​អាមេរិក និង លោក Xi Jinping ប្រធានាធិបតី​ចិន។
ដោយ

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ ថា "យើងគោរព​ការជ្រើសរើស​របស់​ប្រជាជន​អាមេរិក ។ យើង​សូមសម្ដែង​ការ​​អបអរ​សាទរ​ចំពោះ​លោក Biden និង​លោកស្រី Harris ។" 

លោក Joe Biden និង​លោកស្រី Kamala Harris នឹង​ក្លាយ​ជា​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ របស់សហរដ្ឋ​អាមេរិក បន្ទាប់ពី​បាន​ទទួលជ័យ​ជម្នះ​នៅក្នុងការ​បោះឆ្នោត​ នាថ្ងៃទី៣ វិច្ឆិកា ប៉ុ​ន្តែ មកដល់​ពេលនេះ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ មិនទាន់បានប្រកាស​ទទួលយក​លទ្ធផល​នៃការបោះឆ្នោត​នៅ​ឡើយទេ ។ 

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ខាងលើ បាន​និយាយថា "យើង​យល់ថា លទ្ធផលនៃការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​កំណត់​ទៅតាម​ច្បាប់​និង​នីតិវិធី​របស់​សហរដ្ឋ​អាមេរិក ៕"




អត្ថបទបន្ទាប់


ថៃ រំពឹងសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណែតកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

ព័ត៌មាន
សេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រទេសថៃ រំពឹងនឹងកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ បើសិនជាមានអត្រាកំណើនប្រចាំឆ្នាំ២៥% ដែលកើនពី…

កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះគ្មានវត្តមានឥណ្ឌា

ព័ត៌មាន
ក្រោយពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ជិត១០ឆ្នាំរួចមក នៅទីបំផុតប្រទេសកម្ពុជារួមជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ