យុទ្ធសាស្ត្រថ្មីរបស់ចិន

គោលនយោបាយយុទ្ធសាស្ត្រថ្មីរបស់ចិន ដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចឆ្នាំ២០២២


ប្រទេសចិនប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក ភាពមិនប្រាកដប្រជានៃកូវីដ១៩ និងបញ្ហាមួយចំនួនទៀត ធ្វើឲ្យរដ្ឋអំណាចក្រុងប៉េកាំងរៀបចំផែនការថ្មី ដែលគ្រោងនឹងដាក់ចេញនូវគោលនយោបាយសារពើពន្ធថ្មី ដែលដើរតួនាទីសកម្មជាងមុន ប្រសិទ្ធិភាពជាងមុន ដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២២ ក្រោយពីបានកត់សម្គាល់ពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆមាសទី២ ឆ្នាំ២០២១ ខុសពីការរំពឹងទុក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ គោលនយោបាយយុទ្ធសាស្ត្រថ្មីរបស់ចិន ដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចឆ្នាំ២០២២
ដោយ

ក្រសួងហិរញ្ញវត្ថុចិន បានអះអាងក្នុងសេចក្តីថ្លែងការណ៍ពីបន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីដើមសប្តាហ៍នេះថា «រដ្ឋាភិបាលចិននឹងចាប់ផ្តើមកាត់បន្ថយប្រាក់ពន្ធ និង ការយកថ្លៃសេវាមួយចំនួនទៀត ដើម្បីគាំទ្រដល់អាជីវកម្ម សហគ្រាស និងជួយជ្រោមជ្រែងពួកគេ ឲ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មបានលឿនជាងមុន»។

ជាក់ស្តែង ប្រទេសចិនបានបញ្ចេញទឹកប្រាក់មុនពេលកំណត់ប្រមាណ ២២៩ ពាន់លានដុល្លារអាមេរិក នៅក្នុងកូតាឆ្នាំ ២០២២ សម្រាប់រដ្ឋបាលតាមតំបន់នៅទូទាំងប្រទេសចិនតែម្តង ធ្វើដូច្នេះគឺដើម្បីជួយជំរុញការវិនិយោគ គាំទ្រដល់អាជីវកម្ម និងគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួនដែលបានដើរយឺតខុសពីការរំពឹងទុក។

ក្រសួងហរិញ្ញវត្ថុចិន បញ្ជាក់អះអាង​បន្ថែមទៀតថា ប្រាក់ចំណាយសារពើពន្ធ នឹងត្រូវចំណាយសម្រាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការផ្ទេរថវិកាទៅកាន់រដ្ឋបាលតាមតំបន់ ដើម្បីឲ្យពួកគេអាចប្រើប្រាស់លើចំណាយដែលចំាបាច់ដើម្បីជំរុញសេដ្ឋកិច្ចចិន។

ចិនក៏នឹងចាត់វិធានការទប់ស្កាត់ការកើនឡើងនៃបំណុល របស់រដ្ឋបាលតាមតំបន់នៅឆ្នាំ ២០២២ ក៏ដូចជា ដើម្បីរក្សា ស្ថិរភាពសង្គមទាំងមូលផងដែរ។ ការប្តេជ្ញាចិត្តទាំងអស់នេះ ធ្វើឡើងនៅមុនសមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដែលនឹងប្រារព្ធធ្វើឡើងនៅឆ្នាំក្រោយនេះ។

សូមជម្រាបថា មហាយក្សចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ  បានកត់ត្រាពីការដាំក្បាលចុះនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ខុសពីរំពឹងទុកនៅឆមាសទី២ឆ្នាំនេះ បន្ទាប់ពីការងើបឡើងវិញ យ៉ាងរឹងមាំពីជំងឺរាតត្បាតកូវីដ១៩កាលពីឆ្នាំមុនុ។

នៅពេលបច្ចុប្បន្ននេះចិនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរាំងស្ទះការផ្គត់ផ្គង់ ខ្សែចង្វាក់ផលិតកម្ម ដោយសារវិបត្តិថាមពល ការទប់ស្កាត់ដ៏តឹងរ៉ឹងនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលឡើងវិញ និងផលប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ជាដើម។

ទន្ទឹមនឹងការដាក់ចេញគោលនយោបាយដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ប្រទេសចិនក្រោមការដឹកនាំដោយបុរសរដ្ឋខ្លាំង លោកស៊ី ជីនពីង កំពុងពិចារណាបន្ទាបគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសចិនមកត្រឹម ៥,៥%វិញ ខុសពីគោលដៅដែលបានដាក់ចេញកាលពីឆ្នាំ ២០២១ ដែលថា សេដ្ឋកិច្ចចិននឹងសម្រេចបានឲ្យរង្វង់៦% ឬច្រើនជាងនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាស​ឈ្នះ​រង្វាន់​រថយន្ត TOYOTA RAIZE ស៊េរី​ឆ្នាំ២០២២ ពី​គម្រោង​ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ !

ព័ត៌មាន
ថ្ងៃឆ្លង​ឆ្នាំ​សកល​ឆ្នាំ២០២២ ជិត​មក​ដល់​ហើយ ! គម្រោង​ផ្ទះ-​ខុនដូ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ បង្កើតកម្មវិធីពិសេស​សម្រាប់​លោកអ្នក គឺ​ការបញ្ចុ…

ធនាគារពិភពលោកផ្ដល់កម្ចី ២២១ លានដុល្លារបន្ថែមទៀតឲ្យវៀតណាម ដើម្បីគាំទ្រសេដ្ឋកិច្ចឲ្យងើបឡើងវិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម និង ធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ២២១ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ