ការលក់បន្ទះឈីបរំពឹងថាធ្លាក់ចុះ

ការលក់បន្ទះឈីបរំពឹងថាធ្លាក់ចុះ ខណៈហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលកំពុងកើនឡើង


ការលក់បន្ទះឈីបត្រូវបានមើលឃើញថាមានការថយចុះជាងការរំពឹងទុក ដោយសារសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខទៅនឹងការកើនឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស និង ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយ ដែលជំរុញឱ្យមានការភ័យខ្លាចចំពោះការកើតឡើងនៃវិបត្តិសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយសារព័ត៌មាន The Business Time។
ការលក់បន្ទះឈីបរំពឹងថាធ្លាក់ចុះ ខណៈហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលកំពុងកើនឡើង

ក្រុមហ៊ុន World Semiconductor Trade Statistics ដែលជាស្ថាប័នមិនរកប្រាក់ចំណេញដែលតាមដានការនាំចេញបន្ទះឈីបបានទម្លាក់ទស្សនវិស័យទីផ្សាររបស់ខ្លួនមកនៅត្រឹមកំណើនប្រហែល១៤% នៅឆ្នាំនេះ ខណៈការព្យាករណ៍កាលពីពេលមុនមានដល់ទៅជាង ១៦ %។ ក្នុងនោះនៅឆ្នាំ ២០២៣ ស្ថាប័ននេះមើលឃើញថា ការលក់បន្ទះឈីបនឹងកើនឡើងត្រឹមតែ ៤,៦% ប៉ុណ្ណោះដែលជាល្បឿនខ្សោយបំផុតបើធៀបចាប់តាំងពីឆ្នាំ ២០១៩ ។

ក្រុមហ៊ុន World Semiconductor Trade Statistics បាននិយាយថា ទីផ្សារបន្ទះឈីបត្រូវបានរំពឹងថា នឹងលក់បានគិតជាទឹកប្រាក់ចំនួន ៦០០ ពាន់លានដុល្លារនៅឆ្នាំនេះ។ កំណើនការព្យាករនៅឆ្នាំក្រោយនឹងមានកម្រិតទាបបំផុត ចាប់តាំងពីការធ្លាក់ចុះនៃការលក់ចំនួន ១២% ដោយសារភាពចម្រុងចម្រាស់ កម្រិតខ្ពស់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិន។

ការលក់បន្ទះឈីបគឺជាសូចនាករសំខាន់នៃសកម្មភាពសេដ្ឋកិច្ចសកល ដោយសារពិភពលោកមានការពឹងផ្អែកកាន់តែខ្លាំងលើឧបករណ៍ឌីជីថល និង សេវាកម្មអនឡាញដើម្បីប្រើប្រាស់ និង ពង្រីកសេដ្ឋកិច្ច។

លោកប្រធានាធិបតីលោក Joe Biden ក្នុងខែនេះបានចុះហត្ថលេខាលើច្បាប់ជំរុញការវិនិយោគលើការផលិតបន្ទះឈីប ដែលមានគោលបំណងពង្រឹងឧស្សាហកម្មផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកឱ្យកាន់តែមានសក្តានុពល ខណៈដែលប្រទេសចិនកំពុងប្រកួតប្រជែងដើ ម្បីពង្រីកសមត្ថភាពផលិតបន្ទះឈីបផ្ទាល់ខ្លួនកាន់តែខ្លាំងផងដែរ។

ច្បាប់ជំរុញការវិនិយោគបន្ទះឈីបរបស់អាមេរិកនេះ ក៏ត្រូវបានចិនរិះគន់ខ្លាំងៗផងដែរ ដោយចិនអះអាងថា វានឹងធ្វើឲ្យប៉ះពាល់ដល់ការផលិតបន្ទះឈីប ក៏ដូចជាគ្រឿងអេឡិចត្រូនិកពិភពលោក។

គួរជម្រាបថា យោងតាមទិន្នន័យពីស្ថាប័ន World Semiconductor Trade Statistics បានឱ្យដឹងថា ប្រទេសជប៉ុនអាចនឹងឃើញកំណើនការលក់ខ្លាំងបំផុត ៥% នៅឆ្នាំក្រោយ បន្ទាប់មកអាមេរិកមាន ៤,៨% និង អាស៊ីប៉ាស៊ីហ្វិកមាន ៤,៧% ខណៈនៅទ្វីបអឺរ៉ុបជាកន្លែងដែលសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងផ្ទុះរាលដាលនោះ ទំនងជានឹងប្រកាសពីការពង្រីកការលក់បន្ទះឈីបត្រឹមតែ ៣,២% ប៉ុណ្ណោះ។ មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែមុនបានបន្ទាបការព្យាករណ៍កំណើនសកលរបស់ខ្លួននៅក្នុងឆ្នាំនេះ ខណៈឆ្នាំ ២០២៣ អាចនឹងមានភាពតឹងតែងជាងឆ្នាំនេះ៕




អត្ថបទបន្ទាប់


ថៃរំពឹងការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ក្នុងតម្លៃជាង ១,១ពាន់លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃសន្យាថានឹងបង្កើនការលើកកម្ពស់ផលិតផលចុះបញ្ចីសម្គាល់ភូមិសាស្ត្រ ឫ ហៅកាត់ថា GI ដើម្បីបង្កើនការលក់ផលិតផលនេះ ឱ្យកាន់តែមានទីផ្…

វៀតណាមនាំចូលប្រេងឥន្ធនៈជិត ៦ពាន់លានដុល្លារនៅជាងពាក់កណ្ដាលឆ្នាំ២០២២

ព័ត៌មាន
ប្រទេសវៀតណាម បាននាំចូលប្រេងឥន្ធនៈក្នុងចំនួនជាង៥លាន៦សែនតោន ដែលមានតម្លៃជិត៦ពាន់លានដុល្លារ គិតតាំងពីខែមករា មកទល់នឹងថ្ងៃទី២២ខែសីហាឆ្នាំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ