ហិរញ្ញវត្ថុ

អាករ​លើ​តម្លៃ​បន្ថែម​១០%​លើ​សេវា​ហិរញ្ញវត្ថុ​ត្រូវ​ព្យួរ​បណ្ដោះអាសន្ន​ហើយ!


ភាព​ចម្រូងចម្រាស​នៃ​ការ​កំណត់​យក​អាករ​១០%​ (អាករ​លើ​តម្លៃ​បន្ថែម ឬ​ VAT) លើ​សេវា​ហិរញ្ញវត្ថុ រវាង​រាជ​រដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​​បន្ធូរបន្ថយ​ស្ថានការណ៍​វិញ​ហើយ។
អគ្គនាយក​ដ្ឋាន​ពន្ធដារ ចេញប្រកាស​ណែនាំ​អំពី​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម លើ​សេវា​ហិរញ្ញ​វត្ថុ​មូលដ្ឋាន​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ រូបភាព៖ ហេង ភារម្យ
ដោយ

អគ្គនាយកដ្ឋានពន្ធដារ កាល​ពី​ថ្ងៃទី៦ កក្កដា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ព្យួរ​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ១០% លើ​​សេវា​​ហិរញ្ញ​វត្ថុ​ជា​បណ្ដោះ​អាសន្ន រហូតដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។ 

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​សិក្សា​លម្អិត​ឡើង​វិញ​នូវ​និយម​ន័យ​នៃ​ពាក្យ “សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ” និង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម VAT លើ​សេវា​មិន​មែន​ជា​មូលដ្ឋាន​ខាង​ហិរញ្ញ​វត្ថុ​ក្នុង​គោលដៅ​ធានា​បាន​នូវ​សង្គតិភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​សារពើ​ពន្ធ។ 

សូម​បញ្ជាក់​ថា ពាក្យ​“សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ” នេះ ត្រូវ​បាន​ច្បាប់​កំណត់​ឲ្យ​លើកលែង​សម្រាប់​ការ​បង់​អាករ​បន្ថែម​១០% ប៉ុន្ដែ ពាក្យ​មួយ​ឃ្លា​នេះ ត្រូវ​បាន​បកស្រាយ​អត្ថន័យ​មិនទាន់​ច្បាស់​លាស់​នៅ​ឡើយ​រវាង​ភាគី​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ័ន្ដ​ច្រឡំ​រហូត​មក​ទល់​ពេល​នេះ។ 

សូម​បញ្ជាក់​ដែរ​ថា ជុំវិញ​បញ្ហា​ដ៏​រសើប​លើ​ការ​កំណត់​យក​អាករ​លើ​តម្លៃ​បន្ថែម ១០% លើ​សេវា​ហិរញ្ញ​វត្ថុ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បន្ទុក​​មួយ​ទៀត​​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ បន្ទាប់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នេះ ទើប​តែ​ត្រូវ​បាន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដាក់​កំហិត​លើ​ការ​កំណត់​យក​អត្រា​ការ​ប្រាក់​ឥណទាន មិន​ឲ្យ​លើស​ពី ១៨%​ក្នុង​មួយ​ឆ្នាំ។ 

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ការ​ពន្យារ​ពេល​នៃ​ការ​អនុវត្ត​សេវា​ហិរញ្ញ​វត្ថុ​១០%​នេះ ក៏​ជា​បន្ធូរ​បន្ថយ​ស្ថានការណ៍​បន្តិច​ដែរ សម្រាប់​វិស័យ​ឯកជន​នៃ​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្ដែ ការ​កំណត់​យក​ដំណោះ​ស្រាយ​ជា​ផ្លូវការ​យ៉ាង​ណា​នោះ យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា​បន្ត​ទៀត៕




អត្ថបទបន្ទាប់


ឧកញ៉ា លី យ៉ុងផាត់ ជាអ្នកណា? មាន​ក្រុមហ៊ុន​ប៉ុន្មាន?

ព័ត៌មាន
បើ​និយាយ​ពី​ឈ្មោះ លី យ៉ុងផាត់ លោកអ្នក​នាង​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឮ​ល្បី​រហ័ស​នាម​ដែល​កាសែត​បរទេស​ធំៗ​ដាក់​ឲ្យ​លោក ថា ជា​«ស្ដេចកោះកុង»…

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​សម្រុក​ទៅ​រក​តំបន់​សង​ខាង​ផ្លូវ​៦០​ម៉ែត្រ!​ (មាន​វីដេអូ)

ព័ត៌មាន
បន្ទាប់ពីមានការស្ថាបនានិងដាក់ឲ្យប្រើប្រាស់ផ្លូវ ៦០ម៉ែត្រ ដែល​តភ្ជាប់​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ ទៅ​រក​ផ្លូវ​ជាតិ​លេខ២ និង​ផ្លូវ​ជាតិ​លេខ​៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ