អាហារ​និង​ភេសជ្ជៈ

កម្ពុជាត្រូវការកាហ្វេជាង​១២០០តោន​ក្នុងមួយឆ្នាំៗ


ហាង​​កាហ្វេ​ម៉ាក​យីហោ​ល្បីៗ​លំដាប់​ស្តង់ដារ​អន្តរជាតិ បាន​ចូល​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​ហើយ។ ម៉ាក​ល្បីៗ​ទំាង​អស់​នោះ រួម​មាន ស្តាបាក់ កូស្តា កាហ្វេប៊ីន អាម៉ាហ្សូន កាហ្វេធូដេ និង យីហោ​កាហ្វេ​ល្បី​ក្នុង​ស្រុក​មាន​ដូចជា ប្រោន និង ផាកកាហ្វេ ជាដើម។
ក្នុង​មួយ​ឆ្នាំ កម្ពុជា​មាន​តម្រូវការ​កាហ្វេ ១២៥០តោន ប៉ុន្តែ ការផ្គត់ផ្គង់​ក្នុង​ស្រុក​បាន​តែ ៨០តោន​ប៉ុណ្ណោះ។ រូបភាព៖ ហេង ភារម្យ
ដោយ

ការ​រីក​ចម្រើន​នៃ​ការ​បើក​អាជីវកម្ម​កាហ្វេ​នៅ​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​គ្រាប់​កាហ្វេ​កើន​ឡើង​រាប់​រយ​តោន​ក្នុង​១​ឆ្នាំៗ។ ហើយ​ការ​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ​ឆៅ​ក្នុង​ស្រុក​មិន​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​កើន​ឡើង​ដ៏​ខ្លាំង​នេះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​នាំ​ចូល​កាហេ្វ​ពី​ក្រៅ​ប្រទេស។

បើ​យោង​តាម​របាយការណ៍​គយ​របស់​ប្រទេស​វៀតណាម បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​កាហ្វេ​ពី​ប្រទេស​វៀតណាម​ចំនួន​១២២​តោន ដែល​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​សរុប​ប្រមាណ ៥៣​ម៉ឺន​ដុល្លារ​អាមេរិក។

របាយការណ៍​បាន​បន្ត​ថា ប្រទេស​កម្ពុជា​មិនមែន​នាំ​ចូល​តែ​កាហ្វេ​ពី​ប្រទេស​វៀតណាម​តែ​មួយ​នោះ​ទេ កម្ពុជា​ក៏​បាន​នាំ​ចូល​កាហ្វេ​មក​ពី​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​អឺរ៉ុប ផង​ដែរ។

របាយការណ៍​ពី​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​កាហ្វេ​ជា​លក្ខណៈ​អន្តរជាតិ​មួយ បាន​បង្ហាញ​ឲ្យ​ដឹង​ថា កម្ពុជា​មាន​តម្រូវការ​កាហ្វេ​ប្រមាណ ១២៥០​តោន​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​កាហ្វេ​ក្នុង​ស្រុក​មិន​គ្រប់​គ្រាន់ ពោល​មាន​ត្រឹម​តែ​ប្រមាណ ៨០​តោន​តែ​ប៉ុណ្ណោះ។ 

អ្នក​ជំនាញ​ក្នុង​វិស័យ​កាហ្វេ​នេះ បាន​អះអាង​ថា ក្នុង​មួយ​ឆ្នាំៗ ទឹក​ប្រាក់​ដែល​អតិថិជន​ចំណាយ​ក្នុង​ហាង​កាហ្វេ មាន​ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក។ នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​ហាង​កាហ្វេ និង ​ការ​ធ្វើ​អាជ្ញាប័ណ្ណ​ផ្លាក​យីហោ​ល្បីៗ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០១៦ មាន​ហាង​កាហ្វេ​ស្តាបាក់ (Starbucks) ដ៏​ល្បីល្បាញ​របស់​អាមេរិក បាន​ឈាន​ជើង​ចូល​មក​ទីផ្សារ​កាហេ្វ​របស់​កម្ពុជា និង​បាន​ពង្រីក​សាខា​ខ្លួន​បាន​ជាង ៤​សាខា​ហើយ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ចំណែក​ក្នុង​ឆ្នាំ​២០១៧​នេះ ហាង​កាហ្វេ​អាម៉ាហ្សូន​របស់​ថៃ ហាក់​បី​ដូចជា​សម្តែង​ឫទ្ធិ​យ៉ាង​ខ្លាំង ក្នុង​ការ​ពង្រីក​ខ្លួន​យ៉ាង​លឿន​ក្នុង​ប្រទេស​កម្ពុជា ហើយ​គ្រោង​នឹង​ពង្រីក​សាខា​របស់​ខ្លួន ឲ្យ​បាន​ដល់​ទៅ ១២០​កន្លែង នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ។ 

ដោយ​ឡែក ហាង​កាហ្វេ​ក្នុង​ស្រុក​ល្បីល្បាញ​មួយ​ឈ្មោះ​ថា Brown កាន់​តែ​រីក​ធំ​ធាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ផាក​កាហ្វេ​បាន​បោះ​ជំហាន​ទៅ​មុខ​ដោយ​រលូន​ផង​ដែរ នៅ​ក្នុង​វិស័យ​កាហ្វេ​នេះ បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់​យ៉ាង​ណា​ក៏​ដោយ​ចុះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹង​ទេ ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មាន​ប៉ុន្មាន​នៅ​ស្រុក​ខ្មែរ?

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំណាប់​អារម្មណ៍​នៃ​វិនិយោគិន​ជប៉ុន​ចំពោះ​ប្រទេស​កម្ពុជា កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ វិនិយោគទុន​ជប៉ុន​នៅ…

Facebook នឹង​បើក​យុទ្ធនាការ​ធំ​វាយ​ប្រហារ​ទៅ​លើ​ទូរទស្សន៍

ព័ត៌មាន
ហ្វេសប៊ុក (Facebook) ចាប់​ផ្ដើម​ជំរុញ​ការ​ផលិត​កម្មវិធី​ដូច​គ្នា​នឹង​កម្មវិធី​ទូរទស្សន៍ ហើយ​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ